ព័ត៌មានអន្ដរជាតិ
ជប៉ុនគ្រោងចំណាយថវិកាជំរុញសេដ្ឋកិច្ចជាង ១៣០ ប៊ីលានដុល្លារ ដើម្បីជួយពលរដ្ឋទប់ទល់អតិផរណា
រដ្ឋាភិបាលនៃប្រទេសជប៉ុនកំពុងត្រៀមកញ្ចប់ថវិកាជំរុញសេដ្ឋកិច្ចប្រមាណ ២១,៣ ទ្រីលានយ៉េន (១៣៥ ប៊ីលានដុល្លារ) ដើម្បីជួយពលរដ្ឋរបស់់ខ្លួនទប់ទល់នឹងបញ្ហាអតិផរណាដែលបន្តអូសបន្លាយ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉៉យទ័រ ដែលស្រង់ព័ត៌មានពីសេចក្ដីព្រាងទិន្នន័យដែលខ្លួនបានឃើញ នៅថ្ងៃព្រហស្បតិ៍នេះ។

ប្រសិនបើរដ្ឋាភិបាលអនុម័ត នោះវានឹងក្លាយជាកញ្ចប់ថវិកាជំរុញសេដ្ឋកិច្ចដ៏ធំំបំផុតរបស់ជប៉ុន រាប់តាំងពីវិបត្តិជំងឺរាតត្បាតកូវីដ១៩។
ផែនការនេះ បង្ហាញពីចក្ខុវិស័យរបស់នាយករដ្ឋមន្ត្រីជប៉ុនថ្មី លោកស្រី Sanae Takaichi លើការចំណាយរបស់រដ្ឋាភិបាលដ៏ច្រើនសណ្ធឹក និងគោលនយោបាយរូបិយវត្ថុធូររលុង។ ប៉ុន្តែវាក៏បង្កើនក្ដីព្រួយបារម្ភសម្រាប់ទីផ្សារហិរញ្ញវត្ថុ អំពីចំនួនទឹកប្រាក់ដ៏ច្រើនដែលត្រូវការដើម្បីចំណាយផងដែរ។
កញ្ចប់ជំរុញសេដ្ឋកិច្ចនេះ រួមមានការចំណាយរបស់រដ្ឋាភិបាល ១៧,៧ ទ្រីលានយ៉េន (ខ្ពស់ជាង ១៣,៩ ទ្រីលានយ៉េន កាលពីឆ្នាំមុន) បូករួមទាំងការកាត់បន្ថយពន្ធចំនួន ២,៧ ទ្រីលានយ៉េន។
បើតាមរ៉យទ័រ កញ្ចប់់ថវិកាដដែលនឹងមានប្រភពពីចំំណូលពន្ធ និងការចេញមូលបត្ររដ្ឋាភិបាលបន្ថែមទៀតរបស់់រដ្ឋាភិបាល។ ប្រភពបាននិយាយថា ការចេញមូលបត្រថ្មីនឹងមានចំនួន ៦,៦៩ ទ្រីលានយ៉េន ច្រើនជាងឆ្នាំមុន។
កញ្ចប់ថវិកាជំរុញសេដ្ឋកិច្ច នឹងត្រូវបែងចែក ១១,៧ ទ្រីលានដុល្លារសម្រាប់វិធានការទប់ស្កាត់កំណើនតម្លៃទំនិញ និងជំរុញការប្រើប្រាស់។ ថវិកាបន្ថែមចំនួន ៧,២ ទ្រីលានដុល្លារទៀត នឹងត្រូវប្រើប្រាស់សម្រាប់ការគ្រប់គ្រងវិបត្តិ និងវិស័យដែលត្រូវបានចាត់ទុកថាមានសារៈសំខាន់ចំពោះសន្តិសុខសេដ្ឋកិច្ច។
គួរគូសបញ្ជាក់ថា លោកស្រី Takaichi បានសន្យាថានឹងបង្កើតកញ្ចប់ចំណាយដ៏ធំមួយ ដើម្បីជួបពលរដ្ឋក្នុងការកាត់បន្ថយការចំណាយលើការរស់នៅ និងជំរុញការវិនិយោគ ចាប់តាំងពីចូលកាន់តំណែងកាលពីខែមុនមក។ រដ្ឋបាលរបស់លោកស្រី ក៏បានសន្យាថានឹងលើកកម្ពស់ការវិនិយោគក្នុងឧស្សាហកម្មផ្សេងៗដូចជា បញ្ញាសិប្បនិម្មិត បន្ទះឈីប និងការសាងសង់កប៉ាល់ផងដែរ៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


