Connect with us

សេដ្ឋកិច្ច

សហគមន៍កសិកម្មទំនើបមាន់ស្រែដំបូងគេ ត្រូវបានបង្កើតនៅខេត្តតាកែវ

បានផុស

នៅ

នៅ​ទីបំផុត​សហគមន៍​កសិកម្ម​ទំនើប​មាន់​ស្រែ​ដំបូង​គេ​ដែល​មាន​សមាជិក​ប្រមាណ ១២០ គ្រួសារ ត្រូវ​​បាន​បង្កើត​ឡើង​នៅ​ក្នុង​ខេត្ត​តាកែវ។ នេះ​បើ​តាម​ការ​ឱ្យ​ដឹង​ពី​លោក ឃឹម ហ្វីណង់ អ្នក​នាំ​ពាក្យ​ក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់ និង​នេសាទ នៅ​ព្រឹក​ថ្ងៃ​ទី​០៦ ខែ​មករា ឆ្នាំ​២០២៦។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើ​តាម​លោក ឃឹម ហ្វីណង់ «សហគមន៍កសិកម្មទំនើបមាន់ស្រែបន្លែសុវត្ថិភាពអូរផុត» ដែល​ទើប​តែ​ត្រូវ​បាន​បង្កើត​ឡើង​នេះ ស្ថិត​នៅ​ក្នុងឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ ដែល​មានសមាជិកចំនួន ១២០ គ្រួសារ ដោយគ្រោង​ផលិត​បន្លែ​សុវត្ថិភាព​ក្នុងផ្ទះ​សំណាញ់​ចំនួន ២០០ ខ្នង និង​មាន់ស្រែ​ចំនួន ៤០ ទ្រុង។

ក្រសួង​កសិកម្ម​តាមរយៈ​គម្រោង​ពិពិធកសិកម្ម​កម្ពុជា​បាន​ផ្តល់​ជំនួយ​ឥត​សំណង​ចំនួន ៤០% សម្រាប់​ការ​វិនិយោគ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ផលិតកម្ម​ទាំងនេះ ព្រមទាំងសម្របសម្រួលកម្ចីដើមទុនសម្រាប់ប្រតិបត្តិការ តភ្ជាប់ទីផ្សារទុកជាមុន និងផ្តល់ការគាំទ្របច្ចេកទេសដល់សហគមន៍ផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម