ព័ត៌មានអន្ដរជាតិ
អារ៉ាប៊ីសាអូឌីតបង្កើនលំហូរប្រេងតាមបំពង់បង្ហូរដល់ ៧ លានបារ៉ែល/ថ្ងៃ ជំនួសច្រកហ័រមូហ្ស
ប្រទេសអារ៉ាប៊ីសាអូឌីតបង្កើនការបញ្ចូនប្រេងកាត់តាម «បំពង់បង្ហូរប្រេងកើត-លិច» ដល់ ៧ លានបារ៉ែល/ថ្ងៃ ចំពេលដែលការផ្គត់ផ្គង់តាមច្រកសមុទ្រហ័រមូហ្សនៅតែបន្តជាប់គាំង ដែលធ្វើឱ្យពិភពលោកធ្លាក់ចូលទៅក្នុងវិបត្តិថាមពល។

បណ្ដាញព័ត៌មាន Bloomberg បានស្រង់សម្ដីប្រភពដឹងពីបញ្ហានេះជាអនាមិកកាលពីថ្ងៃសៅរ៍ (២៨ មីនា) ថា លំហូរប្រេង ៧ លានបារ៉ែល/ថ្ងៃ គឺជាសមត្ថភាពជាអប្បបរមារបស់បំពង់បង្ហូរ។
សេចក្ដីរាយការណ៍ដដែលបន្តថា ការនាំចេញប្រេងឆៅពីកំពង់ផែ Yanbu របស់អារ៉ាប៊ីសាអូឌីតនៅលើសមុទ្រក្រហមឥឡូវបានកើនដល់ ៥ លានបារ៉ែល/ថ្ងៃ ហើយប្រទេសនេះក៏កំពុងនាំចេញផលិតផលប្រេងប្រហែល ៧០០ ០០០ ទៅ ៩០០ ០០០ បារ៉ែល/ថ្ងៃផងដែរ។
គេមើលឃើញថា ទោះបីជាអារ៉ាប៊ីសាអូឌីតបង្កើនការបង្វែរផ្លូវនាំចេញប្រេងក្ដី ប៉ុន្តែវានៅតែមិនអាចប៉ះប៉ូវពីផលប៉ះពាល់នៃការបិទច្រកសមុទ្រហ័រមូហ្ស ដែលជាផ្លូវដឹកជញ្ជូនប្រេងប្រមាណ ២០% នៃតម្រូវការប្រចាំថ្ងៃរបស់សកល មុនពេលសង្រ្គាមផ្ទុះឡើងកាលពីមួយខែមុន។ ជម្លោះដែលបង្កឡើងពីការវាយប្រហាររបស់អ៊ីស្រាអែល និងសហរដ្ឋអាមេរិកលើអ៊ីរ៉ង់ បានធ្វើឱ្យតម្លៃប្រេងឆៅសកលហក់ឡើងខ្ពស់ត្រដែតលើស ១០០ ដុល្លារ/បារ៉ែល និងបង្កវិបត្តិថាមពលទូទាំងពិភពលោក ទាំងតម្លៃ និងកង្វះការផ្គត់ផ្កង់៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


