សេដ្ឋកិច្ច
កម្ពុជា បញ្ឈប់ឱ្យអាជីវករនាំចូលស្ករស ម៉ាកសញ្ញាថៃ KBS REFINED SURGAR ក្រោយរកឃើញផលិតផលនេះ យកមកខ្ចប់ឡើងវិញ ប្ដូរបាវជាអក្សរវៀតណាម
អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់នៃក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី ១៥ ឧសភា ២០២៦ បានប្រកាសហាមអាជីវករឱ្យបញ្ឈប់ការនាំចូល និងចែកចាយនូវផលិតផលទំនិញស្ករសបំពាក់ម៉ាកសញ្ញាថៃ KBS REFINED SURGAR និង TRR GROUP REFINED SUGAR បន្ទាប់ពីរកឃើញផលិតផលនេះ យកមកខ្ចប់ឡើងវិញប្ដូរបាវមានស្លាកសញ្ញាជាអក្សរវៀតណាម ក្នុងចេតនានៃការបន្លំប្រភព ហើយសង្ស័យអាចមាន ការចែកចាយលក់នៅលើទីផ្សារកម្ពុជា។

សមត្ថកិច្ចចម្រុះខេត្តកំពត ដឹកនាំដោយលោក ម៉ៅ ធនិន អភិបាលខេត្តកំពត កាលពីរសៀលថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ បានចុះបង្ក្រាបទីតាំងប្តូរសម្បកបាវស្ករសអក្សរថៃនាំចូលពីថៃ ទៅជាបាវអក្សរវៀតណាម ស្ថិតក្នុងភូមិកំពង់ត្នោត ឃុំកូនសត្វ ស្រុកទឹកឈូ ដើម្បីបំភាន់ភ្នែកសមត្ថកិច្ច និងចលនាពហិការផលិតផលថៃ។
អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់នៃក្រសួងពាណិជ្ជកម្ម ប្រកាសថា ចំពោះពាណិជ្ជករ អាជីវករជាអ្នកនាំចូល មិនត្រូវនាំចូល លក់ ចែកចាយ ឬវេចខ្ចប់ឡើងវិញនូវផលិតផលទំនិញស្ករសបំពាក់ម៉ាកសញ្ញាថៃ KBS REFINED SUGAR និង TRR GROUP REFINED SUGAR ឬស្ករសច្រកបាវមានភ្ជាប់ម៉ាកសញ្ញាអក្សរវៀតណាម (មានភ្ជាប់ក្នុង ឧបសម្ព័ន្ធ) ក្នុងចេតនាក្លែងបន្លំប្រភពនៃទំនិញជាដាច់ខាត។

ចំពោះពាណិជ្ជករ អាជីវករជាអ្នកលក់ មិនត្រូវលក់ ចែកចាយ ឬវេចខ្ចប់ឡើងវិញ ផលិតផលទំនិញស្ករសបំពាក់ម៉ាកសញ្ញាថៃ KBS REFINED SUGAR និង TRR GROUP REFINED SUGAR ឬស្ករសច្រកបាវមានភ្ជាប់ម៉ាកសញ្ញាអក្សរវៀតណាម (មានភ្ជាប់ក្នុងឧបសម្ព័ន្ធ) និងត្រូវសហការជាមួយអគ្គនាយកដ្ឋាន ក.ប.ប. នៃក្រសួងពាណិជ្ជកម្ម ដើម្បីអនុវត្តនីតិវិធីអង្កេតដាន ស្វែងរកប្រភពផលិតនាំចូល ចែកចាយផលិតផលទាំងនោះ និងការយកសំណាកគំរូមកវិភាគនៅមន្ទីរ ពិសោធន៍ដើម្បីស្វែងរកមុខសញ្ញានៃគ្រោះថ្នាក់ជាយថាហេតុ ជាពិសេសត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវគោលការណ៍សុវត្ថិភាពផលិតផលសម្រាប់លក់ជូនអ្នកប្រើប្រាស់។
ចំពោះអ្នកប្រើប្រាស់ និងសាធារណជន សូមជៀសវាងការទិញនូវផលិតផលទំនិញស្ករសបំពាក់ម៉ាក សញ្ញាថៃ KBS REFINED SUGAR និង TRR GROUP REFINED SUGAR ឬស្ករសច្រកបាវមានភ្ជាប់ម៉ាកសញ្ញាអក្សរវៀត ណាម (មានភ្ជាប់ក្នុងឧបសម្ព័ន្ធ) ព្រមទាំងរាយការណ៍មកអគ្គនាយកដ្ឋាន ក.ប.ប. នៃក្រសួងពាណិជ្ជកម្ម ក្នុងករណីសង្ស័យមានផលិតផលទំនិញមិនប្រក្រតីណាមួយលក់ ចែកចាយផ្គត់ផ្គង់ក្នុងទីផ្សារ៕

-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


