សេដ្ឋកិច្ច
រដ្ឋមន្ត្រីឧស្សាហកម្ម លើកទឹកចិត្តឱ្យក្រុមហ៊ុន តូយូតា បន្តពង្រឹងការផ្សារភ្ជាប់ខ្សែច្រវាក់ផលិតកម្ម
លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកទឹកចិត្តឱ្យក្រុមហ៊ុន Toyota បន្តពង្រឹងការផ្សារភ្ជាប់ខ្សែច្រវាក់ផលិតកម្មរបស់ខ្លួន ជាមួយសហគ្រាសធុនតូច និងមធ្យមក្នុងស្រុក ជាពិសេសសិក្សាលទ្ធភាពប្រើប្រាស់គ្រឿងបន្លាស់ និងសម្ភារដែលផលិតដោយក្រុមហ៊ុនខ្មែរ។

លោករដ្ឋមន្ត្រី ហែម វណ្ណឌី បានលើកឡើងក្នុងពេលជួបជាមួយតំណាងក្រុមហ៊ុន និងរោងចក្រ Toyota នៅកម្ពុជា នៅថ្ងៃទី ០៤ មិថុនា ២០២៦។
តំណាងក្រុមហ៊ុនបានរាយការណ៍ថា ក្រុមហ៊ុនតូយូតាបានចាប់ផ្តើមផលិតរថយន្តម៉ូដែល Hilux និង Fortuner ក្រោមស្លាក “ផលិតនៅកម្ពុជា” ចាប់តាំងពីឆ្នាំ២០២៤ មក។
ក្រុមហ៊ុនក៏បានបង្ហាញកំណើននៃការផលិតគួរឱ្យកត់សម្គាល់ពី ២៧ គ្រឿងក្នុងមួយខែ នៅពេលសម្ពោធរោងចក្រកាលពី២ឆ្នាំមុន រហូតដល់បច្ចុប្បន្ន ផលិតជាង ៤០០ គ្រឿងក្នុងមួយខែ។
បុគ្គលិករបស់ក្រុមហ៊ុនប្រមាណ ៧៧% គឺជាសិស្សបញ្ចប់ការសិក្សាពីគ្រឹះស្ថានបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET)។

ការលើកទឹកចិត្តរបស់រាជរដ្ឋាភិបាលក៏បានជួយបង្កើនភាពប្រកួតប្រជែងនៃរថយន្តតូយូតាដំឡើងនៅកម្ពុជា និងបានជំរុញកំណើនលក់របស់ក្រុមហ៊ុនផងដែរ។
លោក ហែម វណ្ណឌី មានប្រសាសន៍ថាជា នេះជា ជោគជ័យរបស់ក្រុមហ៊ុន និងឆ្លុះបញ្ចាំងពីកិច្ចសហការល្អរវាងផ្នែកឯកជន និងរាជរដ្ឋាភិបាល ក្នុងការជំរុញផលិតកម្មក្នុងស្រុក ការអនុវត្តស្តង់ដារ និងការអភិវឌ្ឍវិស័យឧស្សាហកម្មនៅកម្ពុជា។
លោករដ្ឋមន្ត្រីបានណែនាំឱ្យក្រុមហ៊ុនពង្រឹងការណែនាំដល់អតិថិជនអំពីសុវត្ថិភាព ការថែទាំរថយន្ត និងការប្រើប្រាស់មុខងារទំនើបៗ ដោយផលិតជាវីដេអូអប់រំខ្លីៗ និងបណ្តាញឌីជីថល ព្រមទាំងបន្តកិច្ចសហការជាមួយវិទ្យាស្ថានស្តង់ដារកម្ពុជា ដើម្បីពង្រឹងស្តង់ដារ និងគុណភាពក្នុងវិស័យយានយន្ត។

តំណាងក្រុមហ៊ុន Toyota បានបង្ហាញការប្តេជ្ញាចិត្តក្នុងការបន្តកិច្ចសហការជាមួយសហគ្រាសក្នុងស្រុក ដៃគូផ្តល់សេវាកម្មនៅតាមបណ្តារាជធានី ខេត្ត និងស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាល ដើម្បីអភិវឌ្ឍធនធានមនុស្ស និងពង្រឹងប្រព័ន្ធអេកូឡូស៊ីនៃឧស្សាហកម្មយានយន្តនៅកម្ពុជា៕

-
ព័ត៌មានជាតិ៧ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
កីឡា១ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សន្តិសុខសង្គម៦ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង


