Connect with us

ព័ត៌មានជាតិ

​ជើងហោះហើរត្រង់រវាងជប៉ុន-កម្ពុជា ត្រូវបានតភ្ជាប់ឡើងវិញ

បានផុស

នៅ

​ស្ថានទូតជប៉ុន ប្រចាំកម្ពុជា បានឲ្យដឹងថា ជើងហោះហើរត្រង់រវាងតូក្យូ (ណារីតា) និងភ្នំពេញ នឹងចាប់ផ្ដើមដំណើរការ នៅដើមខែធ្នូ ខាងមុខនេះ។

ស្ថានទូតជប៉ុន បានឲ្យដឹងទៀតថា នៅថ្ងៃទី ២៥ ខែវិច្ឆិកា ក្រុមហ៊ុនអាកាសចរណ៍ All Nippon Airways (ANA) បានប្រកាសថា ក្រុមហ៊ុននឹងដំណើរការជើងហោះហើរត្រង់រវាងទីក្រុងតូក្យូ (ណារីតា) និងភ្នំពេញ នៅថ្ងៃទី ២ ទី ៥ ទី៩ ទី១២ ទី១៦ ទី ១៩ ខែធ្នូ ឆ្នាំ ២០២០ និងថ្ងៃទី ៩ និងថ្ងៃទី២៣ ខែមករាឆ្នាំ ២០២១ ។ ​

សូមបញ្ជាក់ថា នាពេលកន្លងមក ក្រុមហ៊ុន ANA បាន​កាត់បន្ថយទិសដៅហោះហើរ មួយចំនួន​បន្ទាប់ពីតម្រូវការមានការថយចុះយ៉ាងខ្លាំង ដោយសារ​ឥទ្ធិពល​ជំងឺកូវីដ-19 ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម