Connect with us

សេដ្ឋកិច្ច

អ្នកដាំមៀនអាចសង្ឃឹមឡើងវិញ ខណៈក្រុមហ៊ុនថៃបានភ្លើងខៀវនាំចេញទៅចិនឡើងវិញ

បានផុស

នៅ

ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់ក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និង នេសាទ នៅល្ងាចថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១នេះបានជូនដំណឹងល្អមួយទៅកាន់ប្រជាកសិករ និងអ្នកប្រកបដាំមៀននៅបណ្តាខេត្តជាប់ព្រំដែនជាមួយប្រទេសថៃថា ​អ្នកដាំមៀននៅកម្ពុជាអាចមានសង្ឃឹមជាថ្មីក្នុងការនាំផ្លែមៀននាំចេញទៅប្រទេសថៃជាថ្មីទៀតបន្ទាប់ពីរដ្ឋាភិបាលចិនបានចសម្រេចនៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១នេះ ឱ្យក្រុមហ៊ុនថៃចំនួន៥៦ អាចនាំចូលមៀនទៅកាន់ប្រទេសចិនបានឡើងវិញ។ នេះបើយោងតាមលោក ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ហ៊ាន វណ្ណហន បានបញ្ជាក់បែបនេះនៅក្នុងផេកហ្វេសបុកផ្លូវការរបស់លោកនាល្ងាចថ្ងៃទី១៨ ខែសីហាថា៖ “អ្នកដាំមៀននៅកម្ពុជាអាចមានសង្ឃឹមជាថ្មីបន្ទាប់ពីរដ្ឋាភិបាលចិនបានសម្រេចឡើងវិញក្នុងថ្ងៃនេះឱ្យក្រុមហ៊ុនថៃ៥៦ ក្រុមហ៊ុននាំចូលមៀនទៅប្រទេសចិន ដោយឆ្លងកាត់នីតិវិធីលាងសម្អាតដ៏ហ្មត់ចត់មួយ”។

លោក ហ៊ាន វណ្ណហន បានបញ្ជាក់បែបនេះដោយផ្អែកទៅលើវេបសាយរបស់កាសែត The Nation របស់ថៃបានចុះផ្សាយនៅថ្ងៃទី១៨ សីហា ២០២១ ថាប្រទេសចិនបានយល់ព្រមទិញផ្លែមៀនពីក្រុមហ៊ុននាំចេញថៃចំនួន ៥៦ ដោយផ្តល់ឱ្យពួកគេអនុវត្តតាមនីតិវិធីកំណត់លើការសម្អាតផ្លែមៀន។

គួរបញ្ជាក់ថា ប្រទេសចិនបានហាមឃាត់ការនាំចូលផ្លៃមៀនពីអ្នកនាំចេញថៃចំនួន ៧៥ក្រុមហ៊ុន ដោយសារផ្លែឈើនេះត្រូវបានគេរកឃើញមានសត្វល្អិតនៅលើផ្លែមៀន។ ក្នុងចំណោមក្រុមហ៊ុននាំចេញទាំងនោះមាន៦៦ក្រុមហ៊ុនត្រូវបានហាមឃាត់កាលពីខែវិច្ឆិកា ឆ្នាំ២០២០ និង ៩ក្រុមហ៊ុនទៀតនៅខែមីនា ឆ្នាំ២០២១។

អនុរដ្ឋមន្រ្តីក្រសួងកសិកម្ម និងសហករណថៃ ​លោកស្រី ម៉ាណានយ៉ា ថាសេត (Mananya Thaiset) បានថ្លែងអំណរគុណប្រទេសចិនចំពោះការសម្រេចចិត្តនេះ ហើយសង្ឃឹមថាក្រុមហ៊ុននាំចេញថៃនឹងកែលម្អនីតិវិធីរបស់ខ្លួនស្របតាមតម្រូវការរបស់ប្រទេសចិន។

លោកស្រីបានមានប្រសាសន៍ថា៖”ក្រសួងកសិកម្មនឹងធានាឱ្យអ្នកនាំចេញធ្វើតាមវិធានការដែលបានកំណត់ដោយប្រទេសចិនដើម្បីការពារការកើតឡើងវិញនៃបញ្ហាទាំងនេះនាពេលអនាគត”។

លោក ហ៊ាន វណ្ណហន រដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​សរសេរ​នៅលើ​ហ្វេសប៊ុក​លោក​ថា រដ្ឋាភិបាល​ចិន​បានប្រកាស​បិទ​ដោយ​គ្មានកាលកំណត់​នូវ​ការនាំចូល​ផ្លែ​មៀន​ពី​ប្រទេស​ថៃកាលពី​ថ្ងៃ​សុក្រ ទី​១៣ ខែសីហា ដោយសារ​នៅលើ​ផ្លែ​មៀន​នាំចូល​ពី​ប្រទេស​ថៃ​មាន​ជាប់​នូវ​ចៃ​ម្សៅ ឬ​ហៅថា ​ក្រា​ម្សៅ​។ បើ​និយាយ​ពី​សុវត្ថិភាព​អាហារ ចៃ​នោះ​មិន​បង្ក​ជាតិពុល​ក្នុង​ផ្លែ​មៀន​ទេ ប៉ុន្តែ​បើ​និយាយ​ពី​សន្តិសុខ​ភូតគាម​អនាម័យ ចៃ​ម្សៅ ជា​សត្វល្អិត​ចង្រៃ​ដែល​ទីផ្សារ​អន្តរជាតិ​ទប់ស្កាត់​។

ដោយសារតែប្រទេសចិនបានហាមខាត់ក្រុមហ៊ុនថៃមិនឱ្យនាំចូលទៅកាន់ប្រទេសចិនបានជះឥទ្ធិពលដល់ប្រជាពលរដ្ឋខ្មែរដែលប្រកបរបរដាំមៀននៅតាមខេត្តជាប់ព្រំដែន កម្ពុជា-ថៃ និងបានបង្ហាញនូវក្តីព្រួយបារម្ភចំពោះការខាតបង់របស់ពួកគាត់ដោយសារមៀនដល់ពេលប្រមូលផលស្រាប់តែមិនអាចនាំចេញទៅប្រទេសថៃបាន។ សហគមន៍មៀនប៉ៃលិនដែលមានសមាជិករបស់ខ្លួននៅខេត្តបាត់ដំបង ប៉ៃលិន បន្ទាយមានជ័យបានបញ្ជាក់ថា បច្ចុប្បន្នសហគមន៍មានទិន្នផលផ្លែមៀនដែលត្រូវប្រមូលផលចំនួនប្រមាណ ៥ ម៉ឺនតោន ខណៈដែល​ប្រទេសថៃគឺជា​ជាទីផ្សារធំ​សម្រាប់​ផ្លែមៀន​ប៉ៃលិនរបស់​កម្ពុជា​។

លោក សួន ជុំ អនុគណៈកម្មាការធិការដំណាំមៀនប៉ៃលិនបានថ្លែងឱ្យដឹងកាលពីសប្តាហ៍មុននេះថា យើងកំពុងមាន​ការព្រួយបារម្ភ​ខ្លាំងបន្ទាប់ពីចូលដល់​រដូវ​ប្រមូលផលផ្លែមៀន​ប៉ៃលិនបែរជា​ភាគីថៃបិទការនាំចូល​ទៅវិញ។ លោក សួន ជុំ បាន​ប៉ាន់ប្រមាណ​ថាមៀន​ប៉ៃលិន​ប្រមាណ ៥ ​ម៉ឺន​តោន​នឹង​ប៉ះពាល់​ ដោយសារ​ករណីនេះហើយ​មៀន​ប៉ៃលិន ៧០ ​ភាគរយ​បាន​នាំ​ចេញទៅ​ចិន​ដោយ​ឆ្លងកាត់​ប្រទេស​ថៃ និង ៣០​ភាគរយសម្រាប់​ផ្គត់ផ្គង់​នៅ​ទីផ្សារ​ក្នុងស្រុកជារៀងរាល់ឆ្នាំ។ លោកបន្តថា ប្រសិនបើ​ផ្លែ​មៀន​មិនអាច​នាំចេញ​នឹង​ខូចខាត​អស់​ក្នុង​រយៈពេល​យ៉ាងយូរ ២០​ថ្ងៃ​គិត​ចាប់ពី​ថ្ងៃ​បេះ​ ផ្លែ​មៀន​ទាំងអស់​នឹងត្រូវ​បោះចោលព្រោះ​​គ្មាន​ឃ្លាំង​ស្តុក​​។

គួរបញ្ជាក់ថា ផលិតផលមៀនប៉ៃលិនកំពុងសង្ឃឹមខ្ពស់នឹងអាចនាំចេញទៅទីផ្សារចិនខណៈទិន្នផលផ្លែមៀនប៉ៃលិនមានជាង ២០ម៉ឺនតោនក្នុងមួយឆ្នាំ។

ពាក់ព័ន្ធបញ្ហានេះក្រសួងកសិកម្មបានផ្ញើលិខិតចរចា​ជាមួយថៃដើម្បីបើកទីផ្សារ​នាំចូល​មៀន​កម្ពុជាទៅប្រទេស​ថៃតាំងពីថ្ងៃ១៦ ខែសីហា ឆ្នាំ២០១៩ ម្លេះ តែរហូត​មក​ទល់​ពេលនេះការចរចារ​មិនទាន់​សម្រេចលទ្ធផល​ឯកភាពគ្នា​ស្ដីពីលក្ខខណ្ឌ​តម្រូវភូតគាម​អនាម័យ​សម្រាប់ការនាំចេញ​ផ្លែមៀនទៅថៃនៅ​ឡើយ។ ទន្ទឹមនោះកម្ពុជាក៏បានផ្ញើ​លិខិត​ចរចា​ជាមួយចិនដែរដើម្បីនាំចូលផ្លែ​មៀនប៉ែលិន​កម្ពុជាទៅចិនកាលពីថ្ងៃ០៥ ខែមិថុនា ឆ្នាំ២០១៩ តែចិនក៏មិនទាន់​សម្រេច​លទ្ធផល​ឯកភាពដែរ។

កាលពី​ថ្ងៃទី​១២ ខែសីហា ឆ្នាំ២០២១ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​បាន​អំពាវនាវ​ដល់​អ្នក​នាំចេញ​ផ្លែ​មៀន​ប៉ៃលិន​ឱ្យ​បង្វែរ​ពី​ប្រទេស​ថៃ​ទៅកាន់​ប្រទេស​វៀតណាម​ បន្ទាប់ពី​ប្រទេស​ថៃ​មិន​អនុញ្ញាត​ឱ្យ​នាំចូល​មៀន​ប៉ៃលិន​របស់​កម្ពុជា​តាម​ច្រកព្រំដែន​គោក​រវាង​ប្រទេស​ទាំង​២​ ព្រោះ​ភាគី​ទាំង២បាន​ឯកភាព​គ្នា​លើ​លក្ខខណ្ឌ​តម្រូវភូតគាម​អនាម័យ​រួចហើយ​។ ប៉ុន្តែដោយវិធានការបង្វែទិសដៅនាំចេញនេះស្ថិតក្នុងដំណាក់​ការរង់ចាំ​នៅឡើយ ក្រសួងកសិកម្មបានអំពាវ​នាវ​ដល់ពលរដ្ឋខ្មែរ ផ្សារទំនើប ក្រុមហ៊ុន ឬសិប្បកម្មកែច្នៃ ជួយទិញផ្លែមៀន​ខ្មែរ តាមលទ្ធភាព​។

បន្ទាប់ពីទទួលបានដំណឹងពីការលំបាករបស់ប្រជាកសិករដាំមៀននេះនៅរសៀលថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែនបានបញ្ជាឱ្យនាយឧត្តមសេ នីយ៍ ហ៊ីង ប៊ុនហៀង នាយករងខុទ្ទកាល័យសម្តេចចុះប្រមូលទិញផ្លែមៀនរបស់កសិករនៅតាមបណ្ដាខេត្តជាប់ព្រំដែនកម្ពុជា-ថៃដែលជួបប្រទះនូវបញ្ហាក្នុងការនាំចេញ ដោយសារការឆ្លងរីករាលដាលជំងឺកូវី-១៩​។ ពេញមួយថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀងបានដឹកនាំក្រុមការងារ ប្រមូលទិញផ្លែមៀនពីប្រជាកសិករប្រមាណ ៧៥ តោនរួចហើយធ្វើការផ្តល់ជូនទៅតាមស្ថាប័ន និងអង្គភាពផ្សេងៗតែម្តង៕

អត្ថបទ៖ ណារី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

កម្មករ​នៃ​រោងចក្រ Y & W ជិត​២០០០​នាក់ បាន​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់ ដោយ​ពេញចិត្ត និង​មាន​ជំនឿ​លើ​រាជរដ្ឋាភិបាល

ព័ត៌មានជាតិ៣ ម៉ោង មុន

ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា បេ្ត​ជ្ញា​ចិត្ត​ក្នុង​ការជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​មី​យ៉ាន់​ម៉ា​-​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ៦ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

ជីវិតកម្សាន្ដ១ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម