សេដ្ឋកិច្ច
តម្លៃផ្លែមៀនប៉ៃលិនកើនឡើងបន្តិច នៅដើមឆ្នាំនេះ
លោក ឆន សុខជា ម្ចាស់ចម្ការមៀនប៉ៃលិន នៅឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យបានឱ្យដឹងថា កសិករអ្នកប្រមូលផលផ្លែមៀនប៉ៃលិនចាប់ពីខែសីហា ដល់ខែវិច្ឆិកា ឆ្នាំ ២០២៤ តម្លៃផ្លែមៀនលក់ឱ្យក្រុមហ៊ុនចិនដែលនាំចេញបាន ៣០០០ រៀល ក្នុងមួយគីឡូក្រាម បន្ទាប់មកចាប់ពីខែ ១២ រហូតដល់មុនពេលចូលឆ្នាំចិន ២០២៥ តម្លៃ ៣ ៥០០ រៀល ក្នុងមួយគីឡូក្រាម។

លោក សួន ជុំ អនុប្រធានសមាគមមៀនប៉ៃលិនបានលើកឡើងថា តម្លៃ ៣០០០ រៀល ក្នុងមួយគីឡូក្រាម អាចទទួលយកបាន ប្រសិនបើកសិករចេះថែទាំមៀនត្រូវតាមក្បួនខ្នាតបច្ចេកទេសនោះគឺកសិករនឹងអាចចំណេញ។
ពលរដ្ឋអ្នកបេះមៀនប៉ៃលិននៅស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យបានលើកឡើងថា ពួកគាត់ធ្វើការនៅក្នុងចម្ការមៀនប៉ៃលិននេះ តាំងពីរោងចក្រចិន បើកមកម្លេះ ហើយការធ្វើការនៅក្នុងស្រុក គឺមានភាពងាយស្រួលជាងធ្វើការនៅស្រុកថៃឆ្ងាយ រីឯប្រាក់កម្រៃវិញក៏មិនចាញ់នៅស្រុកថៃដែរ អាស្រ័យលើការខិតខំប្រឹងធ្វើ ធ្វើច្រើនបានកម្រៃច្រើនទៅតាមនឹងដែរ។

យោងតាមក្រសួងពាណិជ្ជកម្ម គិតត្រឹមរយៈពេល ១១ ខែ ឆ្នាំ ២០២៤ កម្ពុជារកចំណូលបានជាង ២៧ លានដុល្លារ ពីការនាំចេញផ្លែមៀនប៉ៃលិន កើនឡើងជាង ៥០%។
នៅក្នុងឆ្នាំ ២០២៤ កម្ពុជាទទួលបានចំណូលជាង ៥ ពាន់លានដុល្លារ (៥,៣) ពីការនាំចេញកសិផលប្រមាណ ១២ លានតោន ទៅកាន់ ៩៥ ប្រទេស កើនឡើងជាង ៣ លានតោន ធៀបនឹងឆ្នាំ ២០២៣។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ៕
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


