សេដ្ឋកិច្ច
១១ខែ ឆ្នាំនេះ ផ្លែមៀនប៉ៃលិនស្រស់ជាង១.២ម៉ឺនតោន ត្រូវបាននាំចេញទៅចិន
រយៈពេល១១ខែ ក្នុងឆ្នាំ២០២៤ ផ្លែមៀនប៉ៃលិនស្រស់ត្រូវបាននាំចេញទៅកាន់ទីផ្សារប្រទេសចិនចំនួន ១២៤៧០.៣៦ តោន។ នេះបើតាមលោក សាយ សុផាត ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តប៉ៃលិន ក្នុងពេលអមដំណើរមន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម ពិនិត្យខ្សែរសង្វាក់ផលិតកម្មប្រមូលទិញ និងការវេចខ្ចប់ផ្លែមៀនប៉ៃលិន សម្រាប់នាំចេញទៅប្រទេសចិន នារសៀលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤។

ប្រធានមន្ទីរកសិកម្មខេត្តប៉ៃលិន បានលើកឡើងថា បច្ចុប្បន្នខេត្តប៉ៃលិន មានផ្ទៃដីដាំដុះមៀនប៉ៃលិន សរុប៤៩២០ហិកតា ក្នុងនោះមានកសិករដាំដុះមៀនប៉ៃលិនចំនួន៦៨៩គ្រួសារ ដោយមានផ្ទៃដីប្រមូលផលចំនួន៤១២០ហិកតា ដែលមានបរិមាណប្រមូលផល បានចំនួន៦១៨០០តោន ។
ដោយឡែកការចុះប្រមូលទិន្នន័យ ការនាំចេញផ្លែមៀនប៉ៃលិន របស់ក្រុមហ៊ុន ឆាយណា ជីនវរ័យាន អ៊ីមផត អិចផត (ខេមបូឌា) ឯ.ក ទទួលបានលទ្ធផលដូចជា៖ ការនាំចេញក្នុងខែ វិច្ឆិកា ឆ្នាំ២០២៤ បានចំនួន ១ ៥២១.២៤ តោន។ បើគិតចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤ ដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ផ្លែមៀនប៉ៃលិនស្រស់ ត្រូវបាននាំចេញសរុបបានចំនួន ១២ ៤៧០.៣៦ តោនផងដែរ។

ក្នុងឱកសនោះ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម លោក គី ច័ន្ទរំដួល បានបញ្ជាក់ទៅកាន់សហគមន៍ នៃម្ចាស់ចំការមៀនស្រស់ទាំងអស់ថា ការនាំចេញទិន្នផលផ្លែមៀនស្រស់ តាមរយ:ក្រុមហ៊ុននាំចេញទៅបាន គឺអាស្រ័យលើទិន្នផលផ្លែមៀនល្អ ដែលអាចក្រុមហ៊ុនរោងចក្រវេចខ្ចប់ ទទួលយកបាន មានអនាម័យល្អ សមរម្យ មានគុណភាព តាមស្តង់ដារល្អ។
លោក មានប្រសាសន៍បន្តថា៖ «ម្ចាស់ចំការនីមួយៗ ដែលខាងរោងចក្រ អាចទទួលទិញយកបាន ទាល់តែកសិករបានដាក់ពាក្យស្នើសុំ ទៅអគ្គនាយកដ្ឋានជំនាញ នៃក្រសួងកសិកម្ម ឲ្យបានត្រឹមត្រូវ តាមបច្ចេកទេសដោយគ្មានសារធាតុគីមីពុល។ បើចំការផ្លែមៀនណា ធ្វើមិនបានត្រឹមត្រូវតាមស្តង់ដារទេ គឺអ្នកចំការនោះ មិនអាចឲ្យម្ចាស់រោងចក្រឬក្រុមហ៊ុនប្រមូលទិញបានទេ ព្រោះត្រូវមានការឆ្លងកាត់ត្រួតពិនិត្យ ពីក្រសួងជំនាញជាមុនសិន»។

លោក គី ច័ន្ទរំដួល អះអាងថា ការវាយតម្លៃនៅចម្ការមៀន ឃើញចម្ការមៀនប៉ៃលិន ដាំដុះស្អាត មៀនអនាម័យល្អ ហើយក៏មានការកត់ត្រា នៃការអនុវត្តផលិតកម្ម ទៅតាមស្តង់ដារមួយដែលយើង ហៅថាការអនុវត្តកសិកម្មល្អ បានត្រឹមត្រូវផងដែរ៕
អត្ថបទ៖សេង សុវណ្ណារិទ្ធ



-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ


