សេដ្ឋកិច្ច
តម្លៃ និងទិន្នផលផ្លែមៀនប៉ៃលិនមានភាពល្អប្រសើរនាឆ្នាំនេះ
កសិករដាំមៀនមៀនប៉ៃលិន និងមន្ត្រីកសិកម្ម បានលើកឡើងថា នៅរដូវប្រមូលផលផ្លែមៀនប៉ៃលិនក្នុងខែតុលា ឆ្នាំ ២០២៤ នេះ តម្លៃ និងទិន្នផលផ្លែមៀនប៉ៃលិនមានភាពល្អប្រសើរ ដោយសារការថែទាំដិតដល់ និងអាកាសធាតុអំណោយផល។

លោក សួន ជុំ អនុប្រធានសមាគមមៀនប៉ៃលិន ប្រាប់កម្ពុជាថី្មថា កសិករបានចាប់ផ្ដើមប្រមូលផលបណ្ដើរៗ នាដើមរដូវនេះ ដែលទទួលបានទិន្នផលល្អប្រសើរ ដោយសារបទពិសោធន៍របស់កសិករ និងមានភ្លៀងធ្លាក់ច្រើនដែលអំណោយផលដល់ដំណាំមៀន។ កសិករមួយចំនួនបានលើកឡើងថា ទំហំផ្ទៃដីដាំផ្លែមៀនមួយហិកតា អាចទទួលបានទិន្នផលមៀនប្រមាណ ៣ តោន។
លោក ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម មានប្រសាសន៍នៅថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០២៤ថា ទិន្នផលផ្លែមៀនប៉ៃលិន និងតម្លៃមានលក្ខណៈល្អប្រសើរ មិនមានបញ្ហាចោទជាឧសគ្គច្រើននោះទេ ខណៈប្រជាកសិករដែលទទួលបានការចុះបញ្ជី អនុវត្តកសិកម្មល្អ (GAP) ក៏គាត់បានអនុវត្តបានត្រឹមត្រូវ ហើយការនាំចេញទៅចិនបានដោយរលូន។

ក្រុមហ៊ុន ឆាយណា ជីនវ័រយាន និងតំណាងសហគមន៍ផ្លែមៀនប៉ៃលិនបានចុះកិច្ចសន្យាទិញផ្លែមៀនប៉ៃលិនក្នុងតម្លៃ ៣០០០ រៀល ក្នុងមួយគីឡូក្រាម សម្រាប់រដូវកាលថ្មី ឆ្នាំ ២០២៤ ពោលគឺមានតម្លៃទាបជាងឆ្នាំមុនបន្តិច។
លោក សួន ជុំ អនុប្រធានសមាគមមៀនប៉ៃលិនយល់ឃើញថា តម្លៃ ៣០០០ រៀល ក្នុងមួយគីឡូក្រាម អាចទទួលយកបាន ប្រសិនបើកសិករចេះថែទាំមៀនត្រូវតាមក្បួនខ្នាតបច្ចេកទេសនោះគឺកសិករនឹងអាចចំណេញ។

យោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គិតត្រឹមឆមាសទី១ ឆ្នាំ ២០២៤ ការនាំចេញផ្លែមៀនស្រស់របស់កម្ពុជាទៅទីផ្សារអន្តរជាតិ សម្រេចបានជាង ១ ៤០០០ តោន កើនឡើងជាង ១២០ ភាគរយ គិតជាទឹកប្រាក់ប្រមាណ ២២ លានដុល្លារ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
នៅក្នុងឆ្នាំ២០២៣ កម្ពុជាបាននាំចេញផ្លែមៀនស្រស់មានបរិមាណសរុបជាង ១៧ ៤៩៧ តោន គិតជាទឹកប្រាក់សរុបចំនួន ២៤,៧៥ លានដុល្លារ៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


