Connect with us

សេដ្ឋកិច្ច

ក្រុមហ៊ុន​អូស្រ្តាលី​​​ មួយ​ទៀត​ទទួល​​​បាន​សិទ្ធិ​​រុក​​រក​​រ៉ែ​មាស​នៅ​តំបន់មួយ​ ក្នុងស្រុក​​មេ​មត់​​​

បានផុស

នៅ

ក្រុមហ៊ុនរ៉ុករករ៉ែ រ៉ឺនេសង់ មីនើរ៉ល លីមីធីត ​​ទទួលបានសិទ្ធិរុករករ៉ែមាស ពីក្រសួងរ៉ែ និងថាមពល នៅតំបន់សំពៅលូន ក្នុងឃុំជាំតាម៉ៅ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។​ លោក​ ជាម ច័ន្ទសោភ័ណ អភិបាល​​អភិបាលខេត្តត្បូងឃ្មុំ នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១ បាន​ទទួល​ជួប​ពិភាក្សាការងារ​ជាមួយ​តំណាងក្រុមហ៊ុន និង​បានស្វាគមន៍ដោយក្តីរីករាយចំពោះការមកវិនិយោគតំបន់រ៉ែមាស នៅ​ខេត្តត្បូងឃ្មុំ ពិសេស​ក៏​ស្នើ​ដល់​ក្រុមហ៊ុន​ត្រូវ​រក្សា​ចំណុច​​ណាមួយ​សម្រាប់​ប្រជាពលរដ្ឋ​ដែល​កំពុង​រស់​នៅ​ និង​អាស្រ័យផលក្នុងតំបន់នោះ ដោយ​ធ្វើ​យ៉ាង​ណា​កុំ​ឱ្យ​មាន​ការ​ថ្នាំង​ថ្នាក់​ធ្ងន់ធ្ងរ​ចំពោះ​ប្រជាពលរដ្ឋ។​​​​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក​​បាន​បន្ថែម​​ថា​ សព្វ​ថ្ងៃ​មាន​ប្រជាពលរដ្ឋមួយចំនួន​ បាន​កំពុង​អាស្រ័យផលក្នុងតំបន់នោះ ដោយ​ពួក​គាត់​ធ្វើសកម្មភាពរ៉ែងជាលក្ខណៈគ្រួសារ ដើម្បីរកប្រាក់ចំណូលទ្រទ្រង់ជីវភាពគ្រួសារ ក្នុងបរិបទនៃការរីករាលដាលជំងឺកូវីដ-១៩នេះ។ ដូច្នេះ​សូម​ខាង​ក្រុមហ៊ុន​ដែល​ទទួល​បាន​អាជ្ញាប័ណ្ណ​ពី​ក្រសួងមេត្តាយោគយល់ និងដោះស្រាយផលប៉ះពាល់ជូនប្រជាពលរដ្ឋ​ឱ្យ​បាន​សមរម្យ​។ ក្នុង​នោះ​ខាង​ក្រុមហ៊ុនបើអាចសុំផ្តល់ការងារជូនប្រជាពលរដ្ឋ ក្នុងតំបន់នោះ​ ដើម្បី​ឱ្យ​​ពួក​គាត់​មាន​ការងារ​ធ្វើ​ជៀសវាងការធ្វើចំណាកស្រុក ទៅរកការងារធ្វើឆ្ងាយ ឬ​ចេញទៅក្រៅប្រទេសជាដើម។

តំណាងក្រុមហ៊ុន រ៉ុករករ៉ែ រ៉ឺនេសង់ មីនើរ៉ល លីមីធីត ក៏បានសំណូមពរដល់អាជ្ញាធរខេត្ត ស្រុក មេត្តា​ផ្តល់​កិច្ចសហការ ដើម្បីធ្វើយ៉ាងណា​ឱ្យ​ដំណើរការរ៉ុករករ៉ែធ្វើទៅបានរលូន ព្រោះ​គឺ​ជា​ផល​ប្រយោជន៍​ទាំង​អស់​គ្នាទាំងខាងក្រុមហ៊ុន និង​រាជរដ្ឋាភិបាលកម្ពុជា។

ក្រុមហ៊ុន រ៉ុករករ៉ែ រ៉ឺនេសង់ មីនើរ៉ល លីមីធីត ជាក្រុមហ៊ុនរ៉ុករករ៉ែ ខ្នាតធំអន្តរជាតិរបស់ប្រទេស អូស្ត្រាលី ដែលបានរុករ៉ែជាច្រើនប្រទេសមកហើយ ក្នុងនោះមាននៅកម្ពុជា ថៃ ម៉ាឡេស៊ី ជាដើម។ រហូតមកដល់ពេលនេះ នៅកម្ពុជាក្រុមហ៊ុនមានអាជ្ញាប័ណ្ណចំនួន០៧ ក្នុងនោះ០១​ជា​អាជ្ញាប័ណ្ណ​អាជីវកម្ម និង០៦ទៀតជា​អាជ្ញាប័ណ្ណ​​ស្វែង​រុក​រក បូក​រួម​ទាំង​ខេត្ត​ត្បូង​ឃ្មុំ​នេះ​ផងដែរ។

ចំពោះ​ក្រុមហ៊ុន​រុក​រករ៉ែនេះ ​បាន​ចាប់​ដៃ​ជាមួយ​រាជរដ្ឋាភិបាល ដោយ​ផ្តល់​ផល​ប្រយោជន៍​ទាំង​សង​ខាង ​សំខាន់​បំផុត​ផ្ដល់​ការងារ​ដល់​ប្រជាជន​ក្នុង​សហគមន៍ ​និង​បណ្ដុះបណ្ដាល៕​

អត្ថបទ​៖​ហុង​ ម៉េងហៀ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

រដ្ឋមន្ត្រីពាណិជ្ជកម្មកូរ៉េ សរសើរថាកម្ពុជារីកចម្រើនឆាប់រហ័ស និងបង្ហាញបំណងពង្រីក បណ្តាក់ទុនវិនិយោគបន្ថែម

បច្ចេកវិទ្យា២ ម៉ោង មុន

អ្នកជំនាញនិយាយថា “យុគមាសរបស់ Apple នៅក្នុងប្រទេសចិនបានបញ្ចប់ហើយ”

សេចក្ដីជូនដំណឹង២ ម៉ោង មុន

ការលក់សំបុត្រថ្ងៃសុក្ររបស់ក្រុមហ៊ុន Vietjet មានតម្លៃកាន់តែទាបសម្រាប់ការធ្វើដំណើរទៅប្រទេសវៀតណាម និងគោលដៅធ្វើដំណើរផ្សេងៗទៀតពេញមួយឆ្នាំ

សេចក្ដីជូនដំណឹង៣ ម៉ោង មុន

ការសិក្សារបស់ក្រុមហ៊ុន Visa បានបង្ហាញថា ការប្រើប្រាស់សាច់ប្រាក់សុទ្ធ នៅតែបន្តរីកសុះសាយនៅក្នុងប្រទេសកម្ពុជា ដែលផ្ទុយពីនិន្នាការក្នុងតំបន់អាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

វៀតណាម ជំរុញឲ្យប្រើវេជ្ជបញ្ជាអេឡិចត្រូនិកលក្ខណៈប្រព័ន្ធ ងាយស្រួលគ្រប់គ្រងថ្នាំមានប្រសិទ្ធភាព

Sokha Hotels

ព័ត៌មានពេញនិយម