Connect with us

ជីវិតកម្សាន្ដ

តារាស្រី ៤ដួង ជាប់ឈ្មោះជារាជិនីសម្រស់ ប្រចាំខ្សែភាពយន្តប្រវត្តិសាស្ត្រ ចិន

បានផុស

នៅ

យោងតាមការសង្ខេបការបោះឆ្នោតនាពេលថ្មីៗនេះ ពីអ្នកលេងអ៊ីនធឺណិតនៅលើទំព័រ ១៦៣ ឧស្សាហកម្មកម្សាន្តរបស់ចិនបានកំណត់ សម្រស់តារាស្រីក្នុងរឿងបុរាណទាំងបួនដែលពេញនិយមបំផុត។ ឈ្មោះ​តារាទាំង៤ ​ដែល​មិន​អាច​រំលង​បាន​ក្នុង​បញ្ជី​នេះ​គឺ Gillian Chung, Liu Yifei, Liu Shishi និង Yang Mi ។ ពួកគេម្នាក់ៗសុទ្ធតែជាសិល្បករមួយរូបដែលមានជំហររឹងមាំ មានភាពស្រស់ស្អាត ធ្វើឲ្យទស្សនិកជនកោតសរសើរ ហើយសំលៀកបំពាក់បុរាណរបស់ពួកគេ តែងតែចាប់អារម្មណ៍ដូចទេពអប្សរចេញពីគំនូរ។

១ តារាសម្ដែង Yang Mi 

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Yang Mi បានបន្សល់ទុកនូវចំណាប់អារម្មណ៍យ៉ាងខ្លាំង តាមរយៈតួនាទីជាច្រើននៅក្នុងខ្សែភាពយន្តប្រវត្តិសាស្ត្រចិន។ តួនាទីដែលនាដើរតួក្នុងខ្សែភាពយន្តទាំងនោះ ជារឿយៗតែងតែត្រូវគេសរសើរថាដូចជាម្ចាស់ក្សត្រី Wang Zhaojun ដ៏ស្រស់ស្អាតបំផុតនៅលើកញ្ចក់ទូរទស្សន៍។ទោះជានាងដើរធម្មតាមិនមានគ្រងគ្រឿងតុបតែង ក៏សម្រស់តារាស្រី នៅតែជាទីចាប់អារម្មណ៍ដោយសារតែការសម្ដែងធម្មជាតិនាពេលកន្លងមក។

មិនតែប៉ុណ្ណោះ នៅឆ្នាំ២០១១ភាពយន្តក្រោមចំណងជើងថា «Palace» បាននាំនាងពីតារាធម្មតាម្នាក់ ទៅកាន់តារាស្ថិតក្នុងជួរ A ទោះបីជាមានភាពចម្រូងចម្រាសដំបូងក៏ដោយ។ ដោយកាលណោះគេសរសើររូបសម្រស់នាងថា សក្តិសមនឹងសំលៀកបំពាក់បុរាណ។ ក្រោយមក ក្នុងឆ្នាំ២០១៧ រឿង «Eternal Love» ទទួលបានការសរសើរជាច្រើន។ ជាពិសេសតួអង្គដែលនាងសម្តែង រឹតតែទទួលបានការចាប់អារម្មណ៍ខ្លាំង ជាងរឿងភាគដែលសម្តែងដោយ Liu Yifei ទៅទៀត។

២ តារាសម្ដែង Liu Shishi

នៅក្នុងរឿង Chinese Paladin 3 តួនាទីរបស់នាងក៏បន្សល់ទុកនូវចំណាប់ ក្នុងតួនាទីជាប្រវត្តិសាស្ត្រដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ជាធម្មតាឲ្យតែនាងដើរតួក្នុងភាពយន្តបុរាណ តារាស្រីតែងតែ​ត្រូវ​​គេ​កោតសរសើរ​យ៉ាង​ខ្លាំង ​ចំពោះ​ឈុត​សិល្បៈ​ក្បាច់គុន ដែលនាងហ៊ាន​សម្តែង​ដោយ​ខ្លួនឯង​។

«Scarlet Heart» បានជួយនាងឲ្យឡើងដល់កំពូលជាមួយនឹងតួនាទីជា Zhang Xiao ក្រោយទស្សនិកជនធ្លាប់ប្រឆាំងថា នាងមិនសក្តិសមនឹងតួនាទីនេះ រហូតដល់ក្លាយជាតួបុរាណមួយនៃភាពយន្តចិន។ ទោះបីជាមានអាយុ ៤០ ឆ្នាំក៏ដោយ ក៏នាងនៅតែសម្តែងបានល្អឥតខ្ចោះក្នុងឈុតឆាក ដែលជួយឲ្យខ្សែភាពយន្តនេះទទួលបានការចាប់អារម្មណ៍ច្រើន។ ដោយសារតែ សម្លៀក​បំពាក់​សាមញ្ញ និង​សក់​វែង​ត្រង់ បាន​បន្ថែម​ពី​ភាព​ស្រទន់​លើ​ផ្ទៃ​មុខ​របស់​តារា​ស្រី។ ទោះបីជាពេលវេលាកន្លងផុតទៅក៏ដោយ ក៏សម្រស់នៅតែមិនថមថយឡើយ ពោលគឺបង្ហាញឲ្យឃើញពីសម្រស់ធម្មជាតិ និងយូរអង្វែងរបស់នាង។

៣ តារាចិន Liu Yifei

ទោះបីជាជាងពីរទស្សវត្សរ៍បានកន្លងផុតទៅក៏ដោយ Liu Yifei នៅតែរក្សាតំណែងយ៉ាងរឹងមាំនៅក្នុងសម្រស់បុរាណដ៏អស្ចារ្យទាំងបួននៃវប្បធម៌ចិន ដែលបង្ហាញពីភាពស្រស់ស្អាតមិនចេះចប់។ ទស្សនិកជនតែងនិយមហៅថានាងថា តារាស្រីទេពអប្សរ នោះមានន័យថា គ្មានតារាស្រករក្រោយណាដែលមិនអាចជំនួសតំណែង។ នាងត្រូវចាត់ទុកថាជារាជិនីសម្រស់ ដែលទទួលបានជោគជ័យបំផុត ដោយសារសម្រស់ដ៏បរិសុទ្ធ សុភាព និងភាពឆ្លាតវៃរ។

ដោយឡែក ក្នុងរឿង The Return of the Condor Heroes តារាសម្ដែងបានដើរតួក្នុងអាយុ ១៧ឆ្នាំ ហើយត្រូវគេលើកសរសើរអំពីសម្រស់ថាស្អាតដោយមិនបាច់តុបតែង។ ក្រោយមក ក្នុងឆ្នាំ ២០២២ Liu Yifei បានត្រលប់មកសម្តែងក្នុងរឿងភាគវិញ បន្ទាប់ពីរយៈពេល ១៦ឆ្នាំជាមួយនឹងតួនាទីនៅក្នុង Dreamland ហើយភ្លាមៗនោះបានបង្កើតជាសន្ទុះនៃការទស្សនាយ៉ាងភ្លូកទឹកភ្លូកដី។

៤ តារាសម្ដែង Gillian Chung

រូបសម្រស់របស់ហុងកុងដែលបានទាក់ទាញមនុស្សជាច្រើនក្នុងរយៈពេល ២០ ឆ្នាំកន្លងមកនេះគឺជាតំណែងរបស់តារាសម្ដែងស្រី Gillian Chung ដោយសារតែ​មាន​ផ្ទៃ​មុខ​ដ៏​ស្រស់​ស្អាត ភ្នែក​ភ្លឺ​ថ្លា និង​ស្បែក​ស​រលោង នាង​ត្រូវ​បាន​គេ​ហៅ​ថា គ្រាប់ត្បូងរបស់​ហុងកុង។

ទោះបីជាឆ្លងកាត់ពេលវេលាដ៏លំបាក និងចាកចេញពីការចាប់អារម្មណ៍ជាបណ្តោះអាសន្នក៏ដោយ ក៏ទេពកោសល្យ សម្រស់ និងភាពទាក់ទាញរបស់តារាស្រីរូពនេះ នៅតែត្រូវបានទទួលស្គាល់ជានិច្ច។ ជាពិសេស ការត្រលប់មកវិញរបស់នាង ត្រូវបានទស្សនិកជនស្វាគមន៍យ៉ាងកក់ក្តៅ ហើយអ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះ ពេលវេលាហាក់ដូចជាមិនប៉ះពាល់ដល់សម្រស់សូម្បីតែបន្តិច ថែមទាំងបន្ថែមភាពទាក់ទាញ និងទាក់ទាញជាងបើធៀបនឹងដើម៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖ភ្នាក់ងារ Seo Ye Ji ប្រកាសដាច់អហង្ការ ដាក់ពាក្យបណ្ដឹងព្រហ្មទណ្ឌ ប្រឆាំងបុគ្គលផ្សាយព័ត៌មានមិនពិត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ជីវិតកម្សាន្ដ១៧ ម៉ោង មុន

មាស សុខសោភា ស្នើមហាជនទុកផ្លូវឱ្យខ្លួននិងតាសក់ស ក្រោយដឹងរឿងអតីតស្វាមីប្តឹង និងនៅតែមានការវែកញែក

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

អឺរ៉ុបទាមទារ​បទឈប់បាញ់ដោយគ្មានលក្ខខណ្ឌនៅអ៊ុយក្រែន គំរាមដាក់ទណ្ឌកម្មថ្មីលើរុស្ស៊ី

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

អាល្លឺម៉ង់ ប្រកាសលែង​បង្ហើប​ដំណឹង​អំពី​ជំនួយ​យោធា​ដែល​ផ្ដល់​ឲ្យ​អ៊ុយក្រែន​ទៀត​ហើយ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ពូទីន ស្នើកិច្ចចរចាសន្តិភាពដោយផ្ទាល់ជាមួយអ៊ុយក្រែន នៅ​សប្ដាហ៍​ក្រោយ

ព័ត៌មានជាតិ១៦ ម៉ោង មុន

ក្រសួងការងារដោះស្រាយបញ្ចប់ទំនាស់ រវាងរដ្ឋបាលនិងបុគ្គលិករោងចក្រស៊ីង កៃ សេន

Sokha Hotels

ព័ត៌មានពេញនិយម