កីឡា
គ្រូព្រះខ័នរាជស្វាយរៀង ទទួលស្គាល់គុណភាពកីឡាករ ភ្នំពេញក្រោន ល្អទាំងខ្មែរ និងបរទេស
គ្រូបង្វឹករបស់ក្លិបព្រះខ័នរាជស្វាយរៀង លោក Pep Munoz បានបង្ហាញក្តីព្រួយបារម្ភខ្លះៗ មុនត្រូវជួបជាមួយ ភ្នំពេញក្រោន នៅក្នុងការប្រកួតលីគកំពូល កម្ពុជា Cambodian Premier League នាល្ងាចថ្ងៃ សៅរិ៍ ស្អែកនេះ វេលាម៉ោង ៦ ល្ងាច។

បុរសសញ្ជាតិ អាស្ប៉ាញ វ័យ ៤៥ ឆ្នាំ បានលើកសរសើរអំពីគុណភាពកីឡាករក្រុមម្ចាស់ផ្ទះ ភ្នំពេញក្រោន បច្ចុប្បន្ន គឺល្អទាំងខ្មែរ និងបរទេស។ ជាពិសេស កីឡាករខ្មែរមួយចំនួន ដែលអាចបង្កការគ្រោះថ្នាក់ដល់ក្រុមរបស់លោកបាន ហើយលោកបានលើកយកកត្តានេះ ថាជារឿងមួយ ដែលធ្វើឱ្យលោកព្រួយបារម្ភ។

ថ្លែងនៅក្នុងសន្និសីទកាសែតកាលពីព្រឹកមិញ ត្រូវនឹងថ្ងៃ សុក្រ ទី៤ ខែមេសា លោក Pep Munoz បានមានប្រសាសន៍យ៉ាងដូច្នេះថា៖ «បើនិយាយអំពីក្តីព្រួយបារម្ភសម្រាប់ការប្រកួតថ្ងៃស្អែក យើងបានដឹងអំពីគុណភាពរបស់កីឡាករខាងភ្នំពេញក្រោនគ្រប់គ្នា។ ស្ថានភាពកីឡាករម្នាក់ៗរបស់ភ្នំពេញក្រោន ទាំងកីឡាករក្នុងស្រុក និងបរទេស គឺពួកគេមានស្ថានភាពមួយ ដែលល្អ ជាពិសេស គឺកីឡាករខ្មែរមួយចំនួន។ សម្រាប់ជាក្រុមវិញ ពួកគេបានផ្លាស់ប្តូរប្រព័ន្ធលេងមួយចំនួនស្រដៀងទៅនឹងការលេងកាលពីឆ្នាំមុន។ អ្វី ដែលរឹតតែសំខាន់ ឥឡូវវាជាពេលចុងរដូវកាល ដូច្នេះកីឡាករម្នាក់ៗ មានគោលដៅរៀងៗខ្លួន។ ចឹងអ្នកដែលចូលលេងថ្ងៃស្អែក ទាំងកីឡាករស្វាយរៀង និងភ្នំពេញក្រោន នឹងផ្តល់អ្វីគ្រប់យ៉ាងនៅលើទីលាន»។

បញ្ជាក់ជាថ្មីថា នៅថ្ងៃ សៅរិ៍ ស្អែកនេះ ក្រុមព្រះខ័នរាជស្វាយរៀង នឹងធ្វើដំណើទៅកាន់កីឡដ្ឋានស្មាត អ អេស អិន របស់ ភ្នំពេញក្រោន ដើម្បីប្រកួតក្នុងសប្តាហ៍ទី ២៧ នៃខេមបូឌានព្រីមៀរលីគ។ ការប្រកួតនេះ ត្រូវបានគេចាត់ទុកជាការប្រកួតដ៏សំខាន់ ព្រោះប្រសិនបើក្រុមណាឈ្នះការប្រកួតនេះ នោះនឹងត្រូវឡើងទៅកាន់កាប់តំណែងកំពូលតារាង៕

អត្ថបទ៖ សេម កុសល
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


