Connect with us

សេដ្ឋកិច្ច

បើកប្រទេសបានមួយខែ វិស័យទេសចរណ៍ ថៃ ចាប់ផ្តើមងើបឡើងវិញបន្តិចម្តងៗ

បានផុស

នៅ

ថៃ គឺជាប្រទេសមួយក្នុងចំណោមប្រទេសដំបូងគេនៅទ្វីបអាស៊ី ដែលបានបើកទទួលជនបរទេសជាថ្មី ហើយពេលនេះ ថៃកំពុងមើលឃើញពីការស្ទុះងើបឡើងវិញបន្តិចម្តងៗ។

COVID-19 tại ASEAN hết 12/11: Việt Nam vượt 1 triệu ca mắc; Thái Lan hoãn  kế hoạch mở cửa cơ sở giải trí - Cổng thông tin ASEAN Việt Nam - BAN
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងរយៈពេល១០ខែដំបូងនៃឆ្នាំ២០២១ ប្រទេសថៃមានភ្ញៀវទេសចរបរទេសចំនួន១០៦,១១៧នាក់ ដែលធ្លាក់ចុះពី ៦.៧លាននាក់ក្នុងឆ្នាំ២០២០។ មុនពេលមានជំងឺរាតត្បាត ប្រទេសថៃទទួលអ្នកទេសចរប្រហែល៤០លាននាក់ក្នុងមួយឆ្នាំ។

ក្រុមហ៊ុនបដិសណ្ឋារកិច្ចដូចជា Asset World Corporation ដែលបានបើកអចលនទ្រព្យទី១៩ របស់ខ្លួនក្នុងខែនេះ បានទទួលការកក់ ភាគច្រើនមកពីប្រទេសលោកខាងលិច និងមជ្ឈិមបូព៌ា។

នាយកប្រតិបត្តិលោក Wallapa Traisorat បានប្រាប់រ៉យទ័រថា “ប្រហែល៧០ភាគរយនៃការកក់សរុបគឺបានមកពីអឺរ៉ុប រួមមានប្រទេសអាល្លឺម៉ង់ ចក្រភពអង់គ្លេស បណ្តាប្រទេសស្កែនឌីណាវី បន្ទាប់មកមានសហរដ្ឋអាមេរិក មជ្ឈិមបូព៌ា និងអាស៊ី។ នៅក្នុងត្រីមាសទី៤ យើងសង្ឃឹមថានឹងឃើញសន្ទុះកាន់តែប្រសើរឡើងពីការបើកប្រទេសឡើងវិញ”។

ប្រទេសថៃ ដែលជាគោលដៅពេញនិយមបំផុតមួយក្នុងតំបន់ គឺពឹងផ្អែកយ៉ាងខ្លាំងលើវិស័យទេសចរណ៍។ នៅឆ្នាំ២០១៩ អ្នកទេសចរចំនួន៤០លាននាក់ បានចាយប្រាក់ ១.៩១ទ្រីលានបាត ស្មើនឹង ៥៧.៣ពាន់លានដុល្លារអាមេរិក។

ប្រទេស​ថៃ​រំពឹង​ថា ​នឹង​មាន​ភ្ញៀវ​ទេសចរ​បរទេសត្រឹម​តែ​២០​ម៉ឺន​នាក់ប៉ុណ្ណោះ​ក្នុង​ឆ្នាំ​នេះ និង​៥​លាន​នាក់​ក្នុង​ឆ្នាំ​២០២២។

ទោះបីជាមានការបើកប្រទេសឡើងវិញក៏ដោយ ក៏អាជីវកម្មមួយចំនួនបាននិយាយថា ច្បាប់កូវីដនៅតែធ្វើឲ្យមានការលំបាកខ្លះ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ CNA

ចុចអាន៖ ថៃ កំពុងធ្វើការជាមួយ កម្ពុជា ដើម្បីបើកច្រកព្រំដែនបន្ថែម ក្រោយបើកជាមួយម៉ាឡេស៊ី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៤ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម