Connect with us

សេដ្ឋកិច្ច

តារាសម្តែងហុងកុង TVB លោក Brian Chu បានធ្វើការចែករំលែកបទពិសោធន៍នូវឱកាសក្នុងការវិនិយោគជាមួយអគារមេសុងដ៏ខ្ពស់ដំបូងបំផុតនៅកម្ពុជា

បានផុស

នៅ

ដោយមាន​ការទទួលស្គាល់​ក្នុងនាម​ជា​អាគារ​ខ្ពស់​ដែលមាន​ស្តង់ដា​គុណភាព​ល្អ ជាមួយនឹង​ការទទួល​ពានរង្វាន់​ជា​សកល​ផ្នែក​រចនា​ស្ថាបត្យកម្ម និង​សោភ័ណភាព​ដំបូង​គេ​បង្អស់​នៅក្នុង​ប្រទេស​កម្ពុជា​។ អគារ Mesong បានធ្វើ​ឲ្យ​ទីផ្សារ​ប្រជាជន​ក្នុងស្រុក និង​ក្រៅ​ស្រុក​មានការ​ចាប់អារម្មណ៍​ជាខ្លាំង​តាំងពី​ការចាប់​បើក​លក់​គម្រោង​ជា​លើកដំបូង អ្វីដែល​ពិសេស​អតិថិជន​សុទ្ធសឹងតែ​ជា ឥស្សរជន សហគ្រិន និង​តារា​ល្បីៗ​ជុំវិញ​ពិភពលោក​។

ក្នុងនោះ​អគារ​Mesong មាន​កិត្តិយស​ជាខ្លាំង ដោយ​ទទួលបាន​នូវ​អតិថិជន​ដ៏​ល្បី​ឈ្នោះ​មួយរូប​គឺ តារា​សម្តែង​ហុងកុង​នៅ​ប៉ុស្តិ៍​ទូរទស្សន៍ TVB លោក Brian Chu,​គាត់​បានធ្វើ​បទ​បង្ហាញ​ក្នុង​គោលបំណង​ចែករំលែក​ពី​ដំណើរការ​បណ្ដាក់ទុន​ក្នុង​ទីផ្សារ​អចលនទ្រព្យ​នៅ​អាស៊ីអាគ្នេយ៍ និង​ប្រាប់ ពី​របៀប​ដែល​គាត់​បាន​ជាវ និង​ក្លាយទៅជា​ម្ចាស់​មួយផ្នែក​ក្នុង​អគារ​Mesong ហើយ​ការចែករំលែក​បទពិសោធ​ន៍​មួយ​នេះ​បាន​ប្រព្រឹត្ត ឡើង​ក្នុង​កម្មវិធី​សិក្ខាសាលា​ដោយ​រៀបចំឡើង​របស់​សមាគម​ហិរញ្ញវត្ថុ​និង​សេដ្ឋកិច្ច​អន្តរជាតិ​ដ៏​ល្បីល្បាញ​(InFEA),​សមាគម​នេះ​គឺ​ផ្តោតលើ​ការសិក្សា​អំពី​ទីផ្សារ​ដែល​កំពុងមាន​ភា​ព​រីកចម្រើន​នៅ​តំបន់​អាស៊ាន និង​ផ្តល់ជូន​នូវ​សេវាកម្ម​អំពី​ទំនាក់ទំនង​អាជីវកម្ម​ប្រកបដោយ វិជ្ជាជីវៈ​។ ដោយ​មានការ​គ្រាំ​យ៉ាង​ពេញទំហឹង​ពី​ក្រុមហ៊ុន Wonder Development និង​ក្រសួងទេសចរណ៍​នៅ​ប្រទេស​កម្ពុជា បានធ្វើឲ្យ​ព្រឹត្តិការណ៍​សិក្ខាសាលា​មួយ​នេះ​ទទួលបាន​លទ្ធផល​ដ៏​ជោគជ័យ​។ ទស្សនិកជន​ដែល​បាន​ចូលរួម​បានធ្វើ​ការសាកសួ​រយ៉ា​ង ច្រើន និង​ធ្វើ​អន្តរ​កម្ម​យ៉ាងសកម្ម​ជាមួយ នឹង​វាគ្មិន​ដ៏​ដូចជា​ភ្ញៀវកិត្តិយស​ដោយ​បង្ហាញ​នូវ​ទំនុកចិត្ត ទស្សនវិស័យ​វិជ្ជមាន​លើ​ទីផ្សារ អចលនទ្រព្យ​ក្នុងស្រុក ដ៏​ដូចជា​គម្រោង​របស់ MESONG​។

​មិន​ត្រឹមតែ​ជា​តារា​សម្តែង TVB ដ៏​ល្បីល្បាញ​ដែលមាន​ប្រជាប្រិយភាព​ខ្ពស់​លោក Brian Chu, ទទួលបាន​កេរ្តិ៍​ឈ្នោះ និង​ពានរង្វាន់​ជា ច្រើន​រួមមាន “​ពានរង្វាន់​សម្រាប់​សិល្បករ​បុរស​ដ៏​ល្បី និង​ពានរង្វាន់​ដៃគូ​ទូរទស្សន៍​ពេញនិយម​បំផុត​” នៅក្នុង​កម្មវិធី​TVB Anniversary Awards 2021​។ ក្នុងអំឡុងពេល​ចូល​វិស័យ​សិល្បៈ​ក្នុង​ការថត​ខ្សែ​ភាពយន្ត​នៅ​បណ្តា​ប្រទេស​អាស៊ី​ខាងត្បូង លោក Brian បាន​ឧស្សាហ៍​ស្រាវជ្រាវ​យ៉ាង​យកចិត្តទុកដាក់​លើ​សេដ្ឋកិច្ច​ក្នុងស្រុក និង​ទីផ្សារ​អចលនទ្រព្យ​។ ដោយមាន​ទំនុកចិត្ត​យ៉ាង ពេញទំហឹង និង​ឃើញ​ឱកាស​លើ​ទីផ្សារ​ប្រទេស​កម្ពុជា​ដែល​កំពុងមាន​ភាព​រីក​ចម្រើន​ដ៏​លឿន​រហ័ស លោក​Brian បានសម្រេច​ចិត្ត​ធ្វើជា តារា​កិត្តិយស​របស់​គម្រោង MESONG​។ ‘’MESONG គឺ​គម្រោង​ដ៏​ធំ​មួយ​សម្រាប់​ខ្ញុំ​ក្នុងការ​ពិចារណា ដោយ​ខ្ញុំ​បាន​មើលឃើញ​នូវ សក្តានុពល ហើយ​អ្វី​ដែលជា​ចំនុច​ពិសេស​នោះ​គឺ​ទីតាំង CBD, លើសពីនេះទៅទៀត​គម្រោង​នេះ​បានទទួល​នូវ​ពានរង្វាន់​ការ​រចនា ស្ថាបត្យកម្ម និង​មាន​ប្រវត្តិ​រឹងមាំ​នៅ​ទីក្រុង​ហុងកុង​ដ៏​គួរឲ្យ​ទុកចិត្ត​។ ភាគច្រើន​ទស្សនវិស័យ​ដ៏​គួរ​ឲ្យ​ទាក់ទាញ​មួយវិញទៀត ​គឺ​សេដ្ឋកិច្ចនៅ​ប្រទេស​កម្ពុជា​ដែលជា​ហេតុផល​សំខាន់​ដែល​ខ្ញុំ​ជ្រើសរើស​គម្រោង MESONG” ថ្លែង​ដោយ​តារា​សម្តែង​លោក​Brian ក្នុងអំឡុង ពេល​សុន្ទរកថា​របស់គាត់​ក្នុង​ព្រឹត្តិការណ៍​នោះ​។

​ដោយមាន​ទំនុកចិត្ត​យ៉ាងខ្លាំង​ចំពោះ​អនាគត​នូវ​វត្ត​របស់​អគារ MESONG នៅ​ប្រទេស​កម្ពុជា​, មិន​ត្រឹមតែ​អាគារ​មាន​ស្តង់ដា និង​គុណ ភាព​ប៉ុណ្ណោះ​ទេ ស្ថាបនិក​ក៏ដូចជា​ម្ចាស់​គម្រោង​អាគារ MESONG គឺជា​បុគ្គល​ដែល​ជោគជ័យ​លើ​វិស័យ​អចលនទ្រព្យ មិន​ត្រឹម តែមាន​ទ្រព្យសម្បត្តិ​ច្រើន​ក្នុងស្រុក​តែ​ប៉ុណ្ណោះ​ទេ ថែមទាំង​មានចំនេះដឹង​និង​វិជ្ជាជីវៈ​ផ្នែក​អចលនទ្រព្យ​ទៀតផង​។ ចាប់ពី​នាយក និង​នាយក​ប្រតិបត្តិ​កំពូល​នៃ​ក្រុមហ៊ុន​សុទ្ធតែ​មានការ​ទទួលស្គាល់​គ្រប់​ជាន់ថ្នាក់ និង​ចុះបញ្ជី​យ៉ាង​ត្រឹមត្រូវ​នៅ​ចិនដីគោក និង​ទីក្រុង​ហុងកុង​។ ក្រុមហ៊ុន​មាន​ដៃគូ​សហការ​ជាច្រើន ទាំង​ផ្នែក​ច្បាប់ ផ្នែក​គណនេយ្យ ផ្នែក​ធនាគារ​វិនិយោគ​ដែល​អាច​ផ្តល់​ភាពងាយស្រួល និង​ការ ពិភាក្សា​អំពី​វិស័យ​អចលនទ្រព្យ​។ ‘’ អត្រាកំណើន​ជា​មធ្យម​នៃ​ផលិតផល​ក្នុងស្រុក​សរុប 7% ដែល​ពិតជា​បាន​ទាក់ទាញ​ភ្នែក​របស់ខ្ញុំ​មែន ស្រប​ពេលដែល​ទីផ្សារ​ជុំវិញ​ពិភពលោក​មាន​សភាព​ចង្អៀត និង​ការ​មាន​អភិវឌ្ឍន៍​ហួត​លើស​កម្រិត​។ MESONG គឺជា​គម្រោង​ដែល​ស្ថិតក្នុង​ចិត្ត​របស់ខ្ញុំ​មុនគេនូវពេលដែល​មិត្តភក្តិ​របស់ខ្ញុំ​មាននិយាយ​អំពី​ការវិនិយោគ​បរទេស និង​គម្រោង​ស្វែងរក​ប្រាក់ចំណេញ​”​។ និយាយ ដោយ​លោក Paul Sin ដែលជា​វាគ្មិន​ដ៏​មាន​កិត្យានុភាព​ម្នាក់​ជាមួយនឹង​បទពិសោធន៍​ជាច្រើន​ឆ្នាំ​ក្នុងការ​វិនិយោគ​អចលនទ្រព្យ​នៅក្រៅ ប្រទេស​។

‘’MESONG គឺជា​គម្រោង​ខុន​ដូរ​បែប​លក្ខណៈ​ផ្ទះ​សម្រាប់​អ្នក​ដែល​ចូលចិត្ត​ការរស់នៅ​តាម​បែប​ប្រណិត និង​ស៊ី​វិ​ល័យ​នៅ​ប្រទេស កម្ពុជា​, ក្រុមការងារ​របស់​ពួកយើង​បាន​យក​ទុកចិត្ត​យ៉ាងខ្លាំង​ក្នុងការ​ផ្តល់​គ្រប់​ព័ត៌មាន​លម្អិត​ទៅ​អតិថិជន​”​។ ការនិយាយ​ដោយ​លោក Maverick Hui នាយក​គ្រប់គ្រង​ក្រុមហ៊ុន Wonder Development និង​ជា​អ្នកបង្កើត​គម្រោង MESONG ។​

​សូម​ចូលទៅ​កាន់​គេហទំព័រ​ផ្លូវការ​សម្រាប់​ព័ត៌មាន​លម្អិត​នៃ​គម្រោង MESONG: www.mesong.com

​មជ្ឈមណ្ឌល​លក់ MESONG

​អាសយដ្ឋាន​៖ SH 09 & 10 (1st & 2nd Floor) អាគារ Diamond Twin Tower, ផ្លូវ​សុភមង្គល​, កោះ​ពេជ្រ​, ភ្នំពេញ​

​ទំនាក់ទំនង​៖ +855 2323 2288

​អំពី WONDER DEVELOPMENT

Wonder Development គឺជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​គ្រប់គ្រង​ទាំងស្រុង​នៃ​មូលនិធិ ដែល​គ្រប់គ្រង​ដោយ Wonder Capital Group​។ វិនិយោគិន​របស់​មូល​នីធិ​រួមមាន វិនិយោគិន​ដែលមាន​ជំនាញ​វិជ្ជាជីវៈ​មកពី​ទីក្រុង​ហុងកុង ដូចជា​វិនិយោគិន​ស្ថាប័ន ក្រុម ហ៊ុន​ចុះបញ្ជី និង​បុគ្គល​ដែលមាន​ទ្រព្យសម្បត្តិ​ខ្ពស់​នៅ​ទីក្រុង​ហុងកុង​។ Wonder Capital Group គឺជា​អ្នក​កាន់​អាជ្ញាប័ណ្ណ​គ្រប់ គ្រង​ទ្រព្យសកម្ម​ប្រភេទ​ទី​៩ ដែល​ផ្ត​ល់​ដោយ​គណៈកម្មការ​មូល​ប​ត្រ​នៃ​ទីក្រុង​ហុងកុង​។ ក្រុមការងារ​មានបទពិសោធន៍​វិនិយោគ​អចលន ទ្រព្យ​ជាង ២០​ឆ្នាំ និង​មាន​តួនាទី​កាន់​ប្រតិបត្តិការ និង​គ្រប់គ្រង​នៅ​អាស៊ី​ប៉ាស៊ីហ្វិក ក្នុងការ​គ្រប់គ្រង​ទ្រព្យសម្បត្តិ​អន្តរជាតិ​ដែលមាន តម្លៃ​ជាង​ពាន់​លានជាង​ដុល្លារ​អាមេរិក​។

For media enquiry, please contact:

​សម្រាប់​ការសាកសួរ​ព័ត៌មាន​បន្ថែម​, សូម​ទាក់ទង​ទៅកាន់​

Mr. Keros Ku: + 852 2898 0096 (Hong Kong)

Email: [email protected]

High Resolution Photos can be obtained from:

https://drive.google.com/drive/folders/1Zq7VRS5_809mQXsonHK_2d9wF3GzPnOg?usp=sharing

តារា​កិត្តិយស​លោក Brian Chu នៅ​ខាងឆ្វេង​ដៃ និង​លោក Paul Sin​នៅ​ខាងស្តាំ​ដៃ​កំពុង​ចែករំលែក​បទពិសោធន៍​នៅលើ​ឆាក​
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
លោក Brian កំពុងតែ​មើល​ព័ត៌មាន​លម្អិត​របស់​អ​គារ MESONG ដោយ​ភាព​ពេញចិត្ត​និង​ការកោតសរសើរ​
​អ្នកតំណាង​គម្រោង​អគារ MESONG កំពុង​រៀបរាប់​ព័ត៌មាន​លម្អិត​អំពី​គម្រោង​ទៅកាន់​អ្នកចូលរួម​ទស្សនា​

យកចិត្តទុកដាក់​នូវ​បទ​បង្ហាញ​របស់លោក Brian

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ នាទី មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៥ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម