សេដ្ឋកិច្ច
ដាក់ឲ្យប្រើប្រាស់ផ្សារពាណិជ្ជកម្មអេឡិចត្រូនិក ជំរុញផលិតផលខ្មែរទៅលក់នៅក្រៅប្រទេស
ក្រសួងពាណិជ្ជកម្មបានសម្ពោធដាក់ឱ្យដំណើរការផ្សារតាមប្រព័ន្ធអេឡិចត្រូនិកខេមបូឌាត្រេដ ដើម្បីពង្រើកការនាំចេញផលិតផលរបស់សហគ្រាសធុនតូច និងមធ្យមកម្ពុជាទីកាន់ទីផ្សារក្នុងស្រុក និងទៅទីផ្សារអន្តរជាតិ។
លោកប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានឲ្យដឹងថា ការដាក់ឲ្យដំណើរការផ្សារពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ស្របពេលដែលវិស័យពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនៅកម្ពុជាមានការរីកចម្រើនយ៉ាងខ្លាំងក្នុងរយៈពេលមួយទសវត្សន៍ចុងក្រោយនេះ។

ផ្សារខេមបូឌាត្រេដ គឺជាសមាសភាគមួយយ៉ាងសំខាន់ ក្រោមគម្រោងអភិវឌ្ឍន៍ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (Go4eCAM) ដែលទទួលបានការគាំទ្រផ្នែកហិរញ្ញវត្ថុដោយកម្មវីធីពង្រឹងក្របខណ្ឌសមាហរណកម្មពាណិជ្ជកម្ម (EIF) និងរាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការអនុវត្តក្នុងរយៈពេល ៣ឆ្នាំ ដោយក្រសួងពាណិជ្ជកម្មរហូតដល់ខែមិថុនា ឆ្នាំ២០២៣។ គម្រោង Go4eCAM គឺជាគំនិតផ្តួចផ្តើមពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកដ៏សំខាន់មួយ ដែលត្រូវបានអនុម័តនៅខែមករា ឆ្នាំ២០២០ ក្នុងគោលបំណងបង្កើនឱកាសសេដ្ឋកិច្ច និងការចូលរួមក្នុងសេដ្ឋកិច្ចឌីជីថល សម្រាប់សហគ្រាសធុនតូច និងមធ្យមរបស់កម្ពុជា។
លោក Ratnakar Adhikari នាយកប្រតិបត្តិនៃកម្មវិធីពង្រឹងក្របខណ្ឌសមាហរណកម្មពាណិជ្ជកម្ម (EIF) បានគូសបញ្ជាក់ពីកិច្ចសហប្រតិបត្តិការល្អប្រសើររវាងក្រសួងពាណិជ្ជកម្ម និងEIF កន្លងមកដោយសម្រេចបានលទ្ធផលល្អប្រសើរ។
លោកបញ្ជាក់បន្ថែមថា កម្ពុជាគឺជាប្រទេសគំរូមួយដ៏ល្អ ដែលបានអនុវត្តគម្រោងពាណិជ្ជកម្មពីកម្មវិធីពង្រឹងក្របខណ្ឌសមាហរណកម្មពាណិជ្ជកម្ម (EIF) ដោយមានការចូលរួមយ៉ាងសកម្មពីដៃគូក្នុងប្រទេស ដោយឈរលើគោលការណ៍ជាមូលដ្ឋានភាពជាម្ចាស់ការ។
ផ្សារខេមបូឌាត្រេដ គឺការគាំទ្រលើកទីមួយបង្អស់របស់កម្មវិធីពង្រឹងក្របខណ្ឌសមាហរណកម្មពាណិជ្ជកម្ម (EIF) ក្នុងការរៀបចំ និងបង្កើតផ្សារពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកសម្រាប់ការពង្រើកការនាំចេញរបស់សហគ្រាសធុនតូច និងមធ្យមកម្ពុជាទីកាន់ទីផ្សារអន្តរជាតិ។
លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានឲ្យដឹងបន្តថា ផ្សារខេមបូឌាត្រេដនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញការធ្វើពិពិធកម្មសេដ្ឋកិច្ច និងនាំចេញផលិតផលខ្មែរទាំងទីផ្សារក្នុងស្រុក និងទីផ្សារអន្តរជាតិ ដែលនេះគឺស្របទៅតាមចក្ខុវិស័យវែងឆ្ងាយក្នុងការចាប់យកកាលានុវត្តភាពពីបដិវដ្តន៍ឧស្សាហកកម្ម៤.០ របស់រាជរដ្ឋាភិបាលកម្ពុជា។
សហគ្រាសធុនតូច និងមធ្យមកម្ពុជា អាចទាញយកប្រយោជន៍ និងនាំចេញក្នុងក្របខណ្ឌដែលកម្ពុជាមានស្រាប់តាមរយៈប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម ពាណិជ្ជកម្មសេរីក្នុងតំបន់អាស៊ាន កិច្ចព្រមព្រៀងសេរីទ្វេភាគីកម្ពុជា-ចិន និងកម្ពុជា-កូរ៉េ កិច្ចព្រមព្រៀងសេដ្ឋកិច្ចគ្រប់ជ្រុងជ្រាយក្នុងតំបន់ (ហៅកាត់ថា RCEP) និងកិច្ចព្រមព្រៀងពហុភាគីដែលមានជាធរមាន
ការអភិវឌ្ឍបច្ចេកវិទ្យាឌីជីថល ក៏ជាការឆ្លើយតបទៅនឹងគោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្មកម្ពុជា ក្នុងការធ្វើពិពិធកម្មសេដ្ឋកិច្ច តាមរយៈការលើកកម្ពស់សមត្ថភាពរបស់សហគ្រាសធុនតូច និងមធ្យមក្នុងស្រុកឲ្យផ្សារភ្ជាប់ទៅនឹងខ្សែច្រវាក់តម្លៃតំបន់ និងសកលលោកផងដែរ។
បរិបទបដិវដ្តឧស្សាហកម្ម៤.០ និងបច្ចេកវិទ្យាឌីជីថលគឺជាគន្លឹះដ៏សំខាន់ក្នុងការជំរុញភាពប្រកួតប្រជែងរបស់សហគ្រាសពាណិជ្ជកម្ម និងដំណើរការអាជីវកម្ម ដែលរួមចំណែកដល់ការលើកកម្ពស់ផលិតភាព បង្កើនការនាំចេញ បង្កើតការងារ និងជំរុញកំណើនសេដ្ឋកិច្ចជាតិ៕
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


