Connect with us

ព័ត៌មានជាតិ

ហេតុផល​ធំៗ​ពីរ​នាំ​ឲ្យ​តម្លៃ​ពង​ទា​នៅលើ​ទីផ្សារ​ធ្លាក់​ថ្លៃ​

បានផុស

នៅ

​តម្លៃ​ពង​ទា​នៅលើ​ទីផ្សារ​នាពេល​បច្ចុប្បន្ននេះ​ កំពុងមាន​ការធ្លាក់​ថ្លៃ​គួរ​ឲ្យ​កត់​ស​ម្គា​ល់​ដែល​ធ្វើ​ឲ្យ​កសិករ​ចិញ្ចឹម​ទា​ត្រូវ​ប្រឈម​ទៅនឹង​ការខាតបង់​ដោយសារ​ចំណាយ​ច្រើ​ន​ទៅលើ​ការចិញ្ចឹម​តែ​ទទួល បាន​ចំណូល​មកវិញ​ទាប​។​

លោក សោម សុធា អគ្គនាយក​ក្រុមហ៊ុន​ ភូមិ​ពង​ទា​ខ្មែរ ​បាន​ប្រាប់​ពី​មូល​ហេតុដែល​បណ្តាល​ឲ្យ​ពង​ទា​ធ្លាក់​ថ្លៃ​ថា​ មាន​កក្តា​ពីរ​យ៉ាង​​ដែល​នាំ​ឲ្យ​ទីផ្សារ​ពង​ទា​របស់​កសិករ​ធ្លាក់​ថ្លៃ ​គឺ​ទី​១​ដោយសារ​បច្ចុប្បន្ន​កំណើន​ប្រជា​ពលរ​ដ្ឋ​ងាក​មក​ចិញ្ចឹម​ទា​មាន​ច្រើន​គួរ​ឱ្យកត់​សម្គាល់​ និង​ទី​២​ការ​នាំ​ចូលពង​ទា​ពី​ក្រៅ​​ប្រទេស​មក​ខ្លះ​ផង ទើប​ឱ្យ​ពង​ទា​មាន​ច្រើន​លើស ​តម្រូវការ​ទីផ្សារ​ខណៈ​អ្នក​ចិញ្ចឹម​ពឹងផ្អែក​ខ្លាំង​តែ​ទៅលើ​ឈ្មួញ​កណ្តាល​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​បាន​បន្ត​ថា​ ប្រសិនបើ​ប្រជាពលរដ្ឋ​នាំគ្នា​ប្រើប្រាស់​តែ​ផលិតផល​ក្នុងស្រុក ​នោះ​ចំនួន​ពង​ទា​ដែល​កសិករ​ខ្មែរ​ចិញ្ចឹម​រា​ល់ថ្ងៃនេះ អាច​នឹង​ផ្គត់ផ្គង់​មិន​គ្រប់គ្រាន់​នោះ​ទេ​។​

ផ្ទុយ​ពី​នេះ​លោក​ ជុំ​ សំ​វ៉ន ​ជា​កសិករ​ចិញ្ចឹម​ទាយក​ពង​នៅ​ភូមិ​គោក​ខ្ពស់​ ឃុំ​រូង​ជ្រៃ​ ស្រុក​ថ្ម​គោល​ខេត្ត​បាត់ដំបង​ បាន​ឲ្យ​ដឹង​ថា​ហេតុផល​ការ​ធ្លាក់​ថ្លៃ​ពង​ទា​នេះ​ បណ្ដាល​មក​មានការ​ចិញ្ចឹម​ទា​ប្រដេញ​តាម​វាលស្រែ​នាំចូល​ពី​ខាងក្រៅ​ខេត្ត​ច្រើន​ ដែល​វា​ស៊ី​ចំណី​តាម​វាល​ស្រែ​ ដែល​ធ្វើ​ឲ្យ​ការ​ចំណាយ​ថ្លៃដើម​តិច​ជាង​ការ​ចិញ្ចឹម​ក្នុង​ទ្រុង​របស់​គាត់​ ដោយ​ចំណាយ​ថ្លៃដើម​ច្រើន​និង​ប​ណ្តាលមកពី​បញ្ហា​ជំងឺ​កូ​វីដ​១៩​ ធ្វើ​ឲ្យ​អ្នក​ហូប​និង​អ្នកលក់​មានការ​កាត់​បន្ថយ​កា​រចំណាយ​។​

​លោក​ ជុំ ​សំ​វ៉ន ​បាន​ប្រកបមុខរបរ​ចិញ្ចឹម​ទា​អស់​រយៈពេល​១០​ឆ្នាំ​មក​ហើយ​ បច្ចុប្បន្ន​គាត់​មា​ន​ទារ​ចំ​នួន​៥​ពាន់​ក្បាល​ ចិញ្ចឹម​ក្នុង​ទ្រុង​។​

​លោក​បាន​ប​ន្ត​ថា​ មុនពេល​ធ្លាក់​ថ្លៃ​គាត់​បាន​លក់​ពង​ទា​សាប​តម្លៃ​៤០០​រៀល ​ក្នុង​មួយ​គ្រាប់ ​និង​ពង​ទា​កូន​ លក់​តម្លៃ​៤៧០រៀល​ក្នុង​១​គ្រាប់ ​​បើ​ធៀប​នឹង​ឆ្នាំមុន​ពង​ទា​សាប​តម្លៃ​ពី​៣៤០​រៀល​ទៅ​៣៥០​រៀល​ក្នុង​១​គ្រាប់ ​និង​ពង​ទា​កូន​តម្លៃ​៤៤០​ទៅ​៤៥០​រៀល​ក្នុង​មួយ​គ្រាប់​។​

​លោក​បាន​បន្តទៀតថា ​ក្នុង​ពេលនេះ​គាត់​លក់​តម្លៃ​ទាប​ដោយ​តម្លៃ​ពង​ទា​សាប​ ៣០០​រៀល​ក្នុង​គ្រាប់​និង​ពង​ទា​កូន​តម្លៃ​៤០០​រៀល​ក្នុង​១​គ្រាប់​។​

ចំណែក​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់​និង​នេសាទ​ខេត្តបាត់ដំបង ​ក៏បាន​ចេញ​លិខិត​មួយ​ធ្វើកា​រ​បដិសេធ​ថា​ ការដែល​ពង​ទា​ធ្លាក់​ថ្លៃ​នេះ ​មិនមែន​បណ្តា​លមកពី​ការ​នាំ​ចូល​ពង​ទា​ពី​ក្រៅ​ប្រទេស ​ពិសេស​ពី​ប្រទេស​វៀតណាម​នោះ​។​

​ទោះបីជា​យ៉ាងណាក៏ដោយ​ក្រុមហ៊ុន​ ភូមិ​ពង​ទា​ខ្មែរ បា​នប្រកាស​ទិញ​ពង​ទា​ចំនួន​២០​ម៉ឺន​គ្រាប់​ពី​កសិករ ក្នុង​ខេត្ត​តាកែវ និង​ខេត្ត​ព្រៃវែង ដែល​កំពុង​ជួប​បញ្ហា​ខ្វះ​ទីផ្សារ​ ដើម្បី​រួមចំណែក​ដោះស្រាយ​ទីផ្សារ​ពង​ទា​ដែល​កំពុង​ធ្លាក់​ថ្លៃ​ ដោយសារតែ​នៅ​ខេត្ត​ទាំងពីរ​នេះ​ប្រជាកសិករ​ដែល​ប្រកប​របស់​ចិញ្ចឹម​ទា​មាន​ចំនួន​ច្រើន ។​

​លោក សោម​ សុធា​ បាន​បន្ត​ទៀតថា​ «​បើទោះបីជា​កសិករ​ជួបប្រទះ​បញ្ហា​ទីផ្សារ​និង​ការ​ធ្លាក់​ថ្លៃ​ក៏​ដោយ តែ​ក្រុមហ៊ុន​លោក​មិន​ធា្ល​ប់​ជួប​បញ្ហា​លក់​មិន​ចេញ​នោះទេ​ ដោយសារ​លោកមា​នទី​ផ្សា​រ​ស្រាប់​សម្រាប់​ផ្គត់ផ្គង់​គ្រប់គ្រាន់​ និង​មាន​ទម្រង់​ផ្សព្វផ្សាយ​ដើ​ម្បីឱ្យ​ពង​ទារ​បាន​ទៅ​ដល់ដៃ​អតិថិជន​»​។​

លោក​បាន​ឱ្យ​ដឹង​ទៀត​ថា​« នៅ​ថ្ងៃនេះ​ក្រុមការងារ​របស់លោក​កំពុង​ចុះទៅ​តាម​កសិដ្ឋាន​នានា​ក្នុង​ខេត្ត​តាកែវ និង​ព្រៃវែង​ ដែល​នៅ​ក្នុង​ដំណាក់កាល​ដំបូង​នេះ លោក​នឹង​ទិញ​ក្នុង​តម្លៃ ៤០០​រៀល​ក្នុង​មួយ​គ្រាប់​ សម្រាប់​ពង​ទា​ថ្មីៗ​មានគុណ​ភាព​ល្អ និង​តម្លៃ២០០​រៀលក្នុង​មួយ​គ្រាប់​សម្រាប់​ពង​ទា​ដែល​មាន​គុណភាព​អន់​សម្រាប់​យ​កមក​ផ្គត់ផ្គង់​ឱ្យ​អតិថិជន​របស់​លោក​»​។​

លោក​បាន​ប​ន្ថែមទៀតថា ​ក្នុង​មួយថ្ងៃ​ក្រុមហ៊ុន​លោក​អាច​បញ្ចេញ​លក់​ពង​ទា​បាន​ប្រមា​ណ​៤​ម៉ឺន​គ្រាប់ ផ្គត់ផ្គង់​នៅ​រាជធានី​ភ្នំពេញ​ និង​នៅ​ខេត្ត​ចំនួន​១៤​ផ្សេងទៀត​ខណៈ​អតិថិជន​របស់​លោក​នៅ​តែ​បន្ត​បញ្ជា​ទិញ​ពង​ទា​ជា​បន្តបន្ទាប់ ។​

លោក​បាន​ប​ញ្ជាក់ថា​ ដោយឡែក​ខេត្ត​ផ្សេងទៀត​ លោក​មិន​ទាន់មាន​ផែនការ​ចុះ​ទិញ​នៅ​ឡើយ​ទេ ប៉ុន្តែ​ប្រសិនបើ​សន្ទុះ​នៃ​ការ​គាំទ្រ​ និង​ការលើក​ទឹកចិត្ត​ពី​សាធារណៈ​ជន​កាន់តែច្រើន​ លោក​នឹង​ដាក់​ផែនការ​ចុះ​ទិញ​នៅ​ខេត្ត​ផ្សេងទៀត​។​

យោង​តាម​របាយការណ៍​របស់​ក្រសួងកសិកម្ម​បា​នឱ្យដឹង​ថា​ គិត​ត្រឹម​ដើមខែ​ធ្នូ​នេះ កសិដ្ឋាន​ចិញ្ចឹម​បក្សី​មាន​ចំនួន៦៨១​កន្លែង មាន​សត្វ​ក្នុង​ស្តុក​១៧លាន​ក្បាល កើន​លើស​ឆ្នាំ​២០១៩ ប្រមាណ​ជា ៣៥,៦០%៕​

អត្ថបទ ៖ សំអឿន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា១១ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ១១ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ១២ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច១២ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ១៣ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម