Connect with us

ព័ត៌មានជាតិ

ដំណាំ​តាសក់ ជួយសម្រួលជីវភាពរស់នៅរបស់ពលរដ្ឋ​មួយចំនួនក្នុងស្រុក​កងមាស ​

បានផុស

នៅ

ដំណាំ​តាសក់ស្រូវ​ ជា​ដំណាំ​ម្យ៉ាង​ដែល​គេ​អាច​យកទៅ​កែច្នៃ​ជា​មុខម្ហូប​ច្រើនយ៉ាង និង​រក្សាទុក​ឲ្យ​បានយូរ​ទៀតផង ដែរ​ប្រជាពលរដ្ឋ​មួយចំនួន​រស់នៅ​ក្នុងភូមិ​ពោធិ​សាលា​ទី​២ ឃុំ​ព្រែក​ក្របៅ ស្រុក​កងមាស ខេត្តកំពង់ចាម និយម​លើ​ការដាំដុះ​ដំណាំ​កសិកម្ម​ប្រភេទ​នេះ ហើយ​យកទៅ​ត្រាំ​ទឹកអំបិល​រួច​ដាក់​ហាលថ្ងៃ​ឲ្យ​បាន​ស្ងួត​ល្អ​បន្តិច ទើបលក់​បន្តទៅ​ឲ្យ​អ្នក​ដ៏​ទៃ ដើ​ម្បី​យកទៅ​កែច្នៃ​ជា​ម្ហូបអាហារ​តាម​ចំណង់​ចំណូលចិត្ត ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​​តាម​ការរៀបរាប់​ពី​ស្ត្រី​ម្នាក់ ឈ្មោះ គង់ សុ​ភី ជា​គ្រួសារ​កសិករ នៅ​ភូមិ​ពោធិ​សាលា​ទី​២ ដែល​គាត់​មាន​ផ្ទៃដី​ប្រមាណ​ជា​កន្លះ​ហិកតា សម្រាប់​ប្រកបមុខរបរ​ដាំ​ដំណាំ​តាសក់ស្រូវ ក្រៅពី​ដី​ដំណាំ​រួមផ្សំ​ផ្សេងទៀត ដោយ​ដំបូង​ គឺ​គាត់​បាន​ទៅ​ទិញ​គ្រាប់ពូជ​យក​មកពីផ្សារ ដោយ​ក្នុង​១​ប៉ុង ទម្ងន់​១​ខាំ តម្លៃ​១០​ម៉ឺន​រៀល ដែល​ក្នុង​២​កំប៉ុង ដាំ​បាន​ដី​កន្លះ​ហិកតា រួច​ស្រោច​ទឹក​ ដាក់​ជី ​តាម​ការកំណត់​ឲ្យ​បាន​ត្រឹម​ត្រូវ ក្នុង​រយៈពេល​៣៥​ថ្ងៃ ទើប​គាត់​ទទួលបាន​ផល ដែល​ល្អ​ជាង​ការដាំដុះ​តាម​ទម្លាប់​នាពេល​កន្លងមក​នោះ​។​

កសិករ​ដដែល​ បានបញ្ជាក់​ទៀតថា ចំពោះ​ការប្រកបមុខរបរ​ដាំ​តាសក់ស្រូវ​នេះ គឺ​គាត់​ទទួលបាន​ផល​ជា​រៀងរាល់ថ្ងៃ ក្នុង​រយៈពេល​ជាង​១​ខែ​ឯណោះ ដោយ​ក្នុង​ផ្ទៃដី​កន្លះ​ហិកតា ដល់​ថ្ងៃ​ទទួលផល​ដំបូង គឺ​បេះ​បាន​ប្រមាណ​ជា​៤០០​គីឡូក្រាម ក្នុង​១​ថ្ងៃ បន្ទាប់មក​ធ្លាក់ចុះ​នៅសល់​ជាង​៣០០​គីឡូក្រាម និង​បន្ត​ធ្លាក់ចុះ​នៅសល់​ជាង​២០០​គីឡូក្រាម ព្រោះ​ដើម​វាចា​ស់​។ ចំពោះ​ការលក់​ចេញ​ក្នុង​១គីឡូក្រាម​ តម្លៃ​ចាប់ពី​៧០០​រៀល ទៅ​១០០០​រៀល ដែល​មិន​ពិបាក​យកទៅលក់​នៅ​ទី​ឆ្ងាយ​នោះ​ឡើយ​។

ដោយឡែក​លោក លី វុទ្ធី រស់នៅ​ភូមិ​ពោធិ​សាលា​ទី​២ ឃុំ​ព្រែក​ក្របៅ ស្រុក​កងមាស បាន​ឲ្យ​ដឹង​ដែរ​ថា ចំពោះ​ការផលិត​តាសក់​ត្រាំ ​សម្រាប់​កែច្នៃ​ជា​ម្ហូបអាហារ​ផ្សេងៗ​នេះ គឺ​លោក​ត្រូវ​ទិញ​តាសក់​ស្រស់​ពី​បងប្អូន​ប្រជាកសិករ ក្នុងភូមិ ដោយ​ទិញ​ចូលក្នុង​១​គីឡូក្រាមតម្លៃ​ចាប់ពី​៩០០​រៀលទៅ​១០០០​រៀល ហើយ​យកទៅដាក់​ត្រាំ​ទឹកអំបិល​សុទ្ធ (​ដោយ​គ្មាន​លាយ​សារធាតុ​អ្វី​ផ្សេង​នោះទេ​) ហើយ​ដាក់​ហាល​ថ្ងៃ រយៈពេល​២​ថ្ងៃ គឺអាច​លក់​ចេញ​បាន​ក្នុង​១​គីឡូក្រាម តម្លៃ​ចាប់ពី​២០០០​រៀល ទៅ​២២០០​រៀល ដោយ​ក្នុង​១​ថ្ងៃ​ទិញ​ចូល និង​លក់​ចេញ ប្រមាណ​ជា​៧០០​គីឡូក្រាម ទៅ​១០០០​គីឡូក្រាម ឯណោះ ។

លោក លី វុទ្ធី បាន​បញ្ជាក់​ទៀតថា ប្រសិន​ជាមាន​ម៉ាស៊ីន​សម្ងួត​ ការផលិត​តាសក់ស្រូវ​របស់លោក​ គឺ​វា​កាន់​តែមាន​ភាពងាយស្រួល ដោយ​មិនចាំបាច់​ឈរ​នៅ​ហាលថ្ងៃ​ប្រែ​ចុះ​ប្រែ​ឡើង​ទៀត​ទេ ហើយ​បើ​មានលទ្ធភាព​ផលិត​ច្រក​ចូល​កំប៉ុង​ទៀត​នោះ​ វា​កាន់តែ​ល្អប្រសើរ ព្រោះ​មុខរបរ​មួយ​នេះ​ គឺ​វា​អាចជួយ​កែប្រែ​ជីវភាព​គ្រួសារ​របស់គាត់​បាន​យ៉ាង​ល្អប្រសើរ​ថែម​មួយកម្រិត​ផងដែរ ៕​

អត្ថបទ ៖ ហុង ម៉េង​ហៀ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៦ នាទី មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​ស្តីពី​សុវត្ថិភាព​អគ្គិភ័យ​នៅតាម​សហគ្រាស គ្រឹះស្ថាន

ព័ត៌មានជាតិ៣ ម៉ោង មុន

រដ្ឋមន្ត្រីពាណិជ្ជកម្មកូរ៉េ សរសើរថាកម្ពុជារីកចម្រើនឆាប់រហ័ស និងបង្ហាញបំណងពង្រីក បណ្តាក់ទុនវិនិយោគបន្ថែម

បច្ចេកវិទ្យា៣ ម៉ោង មុន

អ្នកជំនាញនិយាយថា “យុគមាសរបស់ Apple នៅក្នុងប្រទេសចិនបានបញ្ចប់ហើយ”

សេចក្ដីជូនដំណឹង៤ ម៉ោង មុន

ការលក់សំបុត្រថ្ងៃសុក្ររបស់ក្រុមហ៊ុន Vietjet មានតម្លៃកាន់តែទាបសម្រាប់ការធ្វើដំណើរទៅប្រទេសវៀតណាម និងគោលដៅធ្វើដំណើរផ្សេងៗទៀតពេញមួយឆ្នាំ

សេចក្ដីជូនដំណឹង៤ ម៉ោង មុន

ការសិក្សារបស់ក្រុមហ៊ុន Visa បានបង្ហាញថា ការប្រើប្រាស់សាច់ប្រាក់សុទ្ធ នៅតែបន្តរីកសុះសាយនៅក្នុងប្រទេសកម្ពុជា ដែលផ្ទុយពីនិន្នាការក្នុងតំបន់អាស៊ីអាគ្នេយ៍

Sokha Hotels

ព័ត៌មានពេញនិយម