កាន់តែច្បាស់ការ ពី​ខ្ទង់ចំណាយ​​សាងសង់ព្រលានយន្តហោះខេត្ត​​មណ្ឌលគិរី
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

កាន់តែច្បាស់ការ ពី​ខ្ទង់ចំណាយ​​សាងសង់ព្រលានយន្តហោះខេត្ត​​មណ្ឌលគិរី

Published

on

រាជរដ្ឋាភិបាលកម្ពុជា បានអនុម័តជាគោលការណ៍ ទៅលើការសាងសង់​ព្រលានយន្តហោះកម្រិតតំបន់​នៅខេត្តមណ្ឌលគិរី ដោយសម្រេចជ្រើសយកយន្តការភាពជាដៃគូរវាងរដ្ឋ និងឯកជន។

រដ្ឋាភិបាល បានសម្រេចជ្រើសរើសឲ្យក្រុមហ៊ុន Powerchina International Group ជាដៃគូចូលរួមក្នុងគម្រោង សិក្សាទៅលើការសាងសង់ព្រលានយន្តហោះថ្មីនេះ ដោយក្រុមហ៊ុនជាអ្នកទទួលបន្ទុករាល់ការចំណាយលើការសិក្សាអំពីលទ្ធភាព ដែលត្រូវអនុវត្តដោយរដ្ឋលេខាធិការដ្ឋានអាសចរណ៍ស៊ីវិល។

លោក ស៊ីន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរស៊ីវិល បានបង្ហើបប្រាប់កម្ពុជាថ្មីនៅថ្ងៃពុធនេះ​ថា គម្រោងសិក្សាអំពីលទ្ធភាពនៃការសាងសង់ព្រលានយន្តហោះថ្មីនេះជិតចប់ហើយ ដោយតាមការប៉ាន់ប្រមាណពីតម្លៃត្រួសៗនៃការសាងសង់ព្រលានថ្មីនេះ អាចនឹងត្រូវចំណាយថវិកាប្រមាណ ១០០ លានដុល្លារ ដែលជាអាកាសយានដ្ឋានលំដាប់ 4C។​

លោក ស៊ីន ចាន់សិរីវុត្ថា បានបញ្ជាក់ថា បច្ចុប្បន្នអាកាសចរស៊ីវិល ត្រូវធ្វើការពិភាក្សា នឹង ពិគ្រោះយោបល់អំពីនិតិវិធី ដែលត្រូវធ្វើ ហើយនឹងត្រូវការចំណាយពេល៦ ទៅ ៨ខែ ទើបដឹងថាតើរដ្ឋាភិបាលអាចចាប់ផ្តើមគម្រោងនៅពេលណា។

បើតាម លោកស៊ីន ចាន់សិរីវុត្ថា ការពិភាក្សានេះគឺត្រូវទាមទារលក្ខខណ្ឌតម្រូវការច្រើនដើម្បីឲ្យភាគីទាំងពីរ អនុវត្តការ​ងារ​ទៅបាន ទាំងភាគីឯកជនចង់បានអ្វី ហើយរដ្ឋមានបំណងយ៉ាងម៉េច ក្នុងការដាក់បញ្ចូលគ្នា ហើយដល់ពេលឯកភាពគ្នារួចហើយ ទើបរដ្ឋាភិបាលធ្វើកិច្ចព្រមព្រៀងសម្បទាន ចាប់ផ្តើមសាងសង់។

លិខិតរបស់ទីស្តីការណ៍គណៈរដ្ឋមន្ត្រី បាន​អនុញ្ញាត​ឲ្យ​រដ្ឋលេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល​ដឹកនាំ​និង​រៀបចំ​កិច្ចព្រមព្រៀង​ក្របខ័ណ្ឌ​ជាមួយក្រុមហ៊ុន Powerchina International Group សាងសង់ព្រលានថ្មី តាមនីតិវិធីជាធរមានដូចបានអនុវត្តកន្លងមកសម្រាប់គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ និងភ្នំពេញ-បាវិត។

អភិបាលខេត្ត មណ្ឌលគិរី ស្វាយ សំអ៊ាង បានបញ្ជាក់កាលពីខែកក្កដាឆ្នាំមុនថា អាជ្ញាធរខេត្តបានត្រៀមដីប្រមាណ ៦០០ ហិចតា សម្រាប់សាងសង់ព្រលានយន្តហោះថ្មី រួចហើយ ដែលមានចម្ងាយប្រមាណ ២០ គីឡូម៉ែត្រពីក្រុងសែនមនោរម្យ។ ហើយទីតាំងព្រលានចាស់ត្រូវអភិវឌ្ឍទៅជាសួនសាធរណៈ៕

អត្ថបទ៖ ឡេង ដេត

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា1 hour ago

សឹង​មិន​គួរ​ឲ្យ​ជឿ ! កីឡាករ​ទម្ងន់​ធ្ងន់​កូរ៉េខាងត្បូង Kang Ji Won ផ្ដួល​ជើង​ខ្លាំង​អ៊ីរ៉ង់ Aliakbari ត្រឹម​ទឹក​ទី​១

ព័ត៌មានជាតិ1 hour ago

ដំណឹងល្អ!! ​មន្ត្រី​រាជការ​និង​បុគ្គលិកផ្តល់​សេវាកម្ម​ដឹក​ជញ្ជូន​តាម​ផ្លូវ​អាកាស​ អាច​ទៅ​ចាក់​វ៉ាក់សាំង​នៅ​មន្ទីរពេទ្យ​រដ្ឋ​

ព័ត៌មានជាតិ2 hours ago

អភិបាលខេត្ត​ព្រៃវែង​សម្រេច​ផ្អាក​ជា​បណ្តោះអាសន្ន កម្មវិធី​អាពាហ៍ពិពាហ៍ និង​ពិធីជប់លៀង​ផ្សេងៗ

ចរាចរណ៏3 hours ago

គោយន្ត​កែច្នៃ​ជ្រុល​ទៅបុក​ម៉ូតូ​ បណ្ដាល​ឲ្យ​មនុស្ស​២​នាក់​បាន​ស្លាប់ និង ៤​នាក់​ទៀត​របួសធ្ងន់​ស្រាល​

ព័ត៌មានជាតិ4 hours ago

អ្នក​ភ្នំពេញ​រស់នៅ​តំបន់​ផ្ទុះ​កូ​វីដ​១៩​ចង់ទៅ​ខេត្តកោះកុង​ត្រូវយក​សំណាក​និង​ធ្វើ​ច​ត្តា​ឡី​ស័ក​១៤​ថ្ងៃ​សិន

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services