Connect with us

សេដ្ឋកិច្ច

រីករាយឆ្នាំថ្មី នឹងទទួលបានការប្រាក់ខ្ពស់រហូតដល់ 9% ជាមួយគណនីបញ្ញើកាលកំណត់ជាប្រាក់រៀលនៅ ABA

បានផុស

នៅ

ឆ្នាំថ្មី ២០២៣ ជិតឈានមកដល់ ខណៈធនាគារ ABA ដែលជាធនាគារពាណិជ្ជ និងជាធនាគារឌីជីថលធំជាងគេនៅកម្ពុជា អបអរសាទរឆ្នាំនេះ ដោយបង្កើនការប្រាក់ខ្ពស់ជាងមុនសម្រាប់គណនីបញ្ញើកាលកំណត់ ABA ជាប្រាក់រៀល។

អត្រាការប្រាក់ពីការបើកគណនីបញ្ញើកាលកំណត់ជាមួយធនាគារដ៏ធំនេះ គឺផ្ដល់ជូនពី 7.77% ទៅ 9% ក្នុងមួយឆ្នាំឯណោះ។ ការផ្តល់ជូនពី ABA នេះ ដើម្បីអបអរឆ្នាំថ្មីឆ្នាំសកល 2023 ខាងមុខ ក៏ដូចជាលើកកម្ពស់ការសន្សំជាប្រាក់រៀលផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមលក្ខខណ្ឌដែលបានកំណត់ថា ការប្រាក់ 9% ក្នុង១ឆ្នាំ ផ្ដល់ជូនសម្រាប់តែការបើកគណនីកាលកំណត់ ABA ជាប្រាក់រៀល នៅតាមបញ្ជរសាខាតែប៉ុណ្ណោះ។ រីឯការបើកគណនីកាលកំណត់តាមទូរស័ព្ទ ក៏ទទួលបានអត្រាការប្រាក់ខ្ពស់ផងដែរ រហូតដល់ 8% ក្នុងមួយឆ្នាំ ដោយអតិថិជនអាចបើកបានយ៉ាងងាយស្រួលតាមកម្មវិធី ABA Mobile។ ជាមួយគ្នា រយៈពេលនៃការផ្ដល់ជូនមានកំណត់ (រហូតដល់ដំណាច់ឆ្នាំ)។

ចាប់យកឱកាសដ៏ល្អនេះ អតិថិជនអាចចាប់ផ្ដើមសន្សំជាមួយគណនីកាលកំណត់ ABA ដោយអញ្ជើញទៅសាខា ឬបើកគណនីកាលកំណត់តាមទូរស័ព្ទក្នុង ABA Mobile ដោយគ្រាន់តែចុចពីរបីប៉ក់៖ 

– បើកកម្មវិធី ABA Mobile ហើយចុច បើកគណនីថ្មី 

– ជ្រើសរើស គណនីបញ្ញើមានកាលកំណត់ 

– ជ្រើសរើស គណនីសន្សំជាប្រាក់រៀល ជាគណនីប្រភពសម្រាប់បញ្ញើកាលកំណត់

– ដាក់ចំនួនទឹកប្រាក់ ហើយជ្រើសរើសជម្រើសទូទាត់ការប្រាក់ ជាការស្រេច។ 

អតិថិជនដែលមិនទាន់មានគណនី ABA អាចដោនឡូតកម្មវិធី ABA Mobile ហើយបើកគណនី  ABA ដំបូងភ្លាមៗថ្ងៃនេះ ដោយមិនចាំបាច់អញ្ជើញមកសាខាធនាគារឡើយ! ដឹងបន្ថែម ទីនេះ

សម្រាប់សំណួរ ឬចម្ងល់ផ្សេងៗពាក់ព័ន្ធនឹងការផ្លាស់ប្ដូរនេះ សូមចូលទៅទំព័រ គណនីកាលកំណត់ ឬទំនាក់ទំនងមកប្រធានទំនាក់ទំនងអតិថិជន ដោយផ្ញើអ៊ីមែលទៅកាន់ info(at)ababank.com  ឬទូរស័ព្ទមកមជ្ឈមណ្ឌលទំនាក់ ABA តាមរយៈលេខ 1 800 203 203 ដែលរង់ចាំបម្រើលោកអ្នក 24/7៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម