សេចក្ដីជូនដំណឹង
ធនាគារ ABA ទទួលបានពានរង្វាន់ AmCham CSR Award ទៅលើគំនិតផ្តួចផ្តើមលើកកម្ពស់កុមារ
ក្នុងនាមជាសាជីវកម្មក៏ដូចជាពលរដ្ឋសកម្មក្នុងកិច្ចការទទួលខុសត្រូវសង្គមក្នុងប្រទេសកម្ពុជា ធនាគារ ABA មានមោទនភាពទទួលបានពានរង្វាន់ CSR Excellence Awards 2025 ក្រោមផ្នែកអប់រំ & ពង្រឹងសមត្ថភាព សម្រាប់ការអប់រំ និងចំណេះដឹងកុមារ ពីសភាពាណិជ្ជកម្មអាមេរិកប្រចាំនៅកម្ពុជា (AmCham)។ ការទទួលស្គាល់នេះ គូសបញ្ជាក់ពីការប្តេជ្ញាជាបន្តបន្ទាប់របស់ធនាគារ ក្នុងការពង្រឹងការអប់រំ សុខុមាលភាពកុមារ និងការអភិវឌ្ឍប្រកបដោយបរិយាបន្ន ទូទាំងប្រទេស។

សមិទ្ធផលនេះ បានផ្អែកទៅលើគម្រោងលើកកម្ពស់ការអប់រំកុមារ របស់ធនាគារ ABA ដែលជាគំនិតផ្តួចផ្តើមរួមសំដៅលើកកម្ពស់ការអប់រំ ការបង្កើតបរិយាកាសសិក្សាប្រកបដោយសុវត្ថិភាព និងពង្រីកឱកាសសម្រាប់កុមារខ្វះខាតទូទាំងប្រទេស។
តាមរយៈកិច្ចសហការជាដៃគូយូរអង្វែងជាមួយ មូលនិធិកុមារកម្ពុជា (CCF) ABA បានជួយគាំទ្រសិស្សានុសិស្សខ្វះខាតប្រមាណលើសពី 740 នាក់តាមរយៈកម្មវិធីអភិវឌ្ឍការអប់រំ និងអាហារូបករណ៍ ដែលជួយពួកគេគេចផុតពីវដ្តនៃភាពក្រីក្រ។ ធនាគារក៏បានឧបត្ថម្ភរថយន្តដឹកសិស្ស ដើម្បីធានាការធ្វើដំណើរដោយសុវត្ថិភាពជារៀងរាល់ថ្ងៃសម្រាប់សិស្សានុសិស្សប្រមាណ 160 នាក់ ព្រមទាំងបរិច្ចាគកំព្យូទ័រចំនួន 26 គ្រឿង ដើម្បីពង្រឹងចំណេះដឹងឌីជីថលរបស់ពួកគេ។

ក្នុងខេត្តតាកែវ ABA បានផ្តួចផ្តើមគំនិតជួសជុលឡើងវិញនៃសាលាបឋមសិក្សា សន្លុង ដែលបានផ្លាស់ប្តូរសម្ភារៈចាស់ៗ ជាមួយនឹងបរិយាកាសដែលគាំទ្រការសិក្សា ប្រកបដោយសុខុមាលភាព។ ការកែប្រែរួមមាន ការជួសជុលថ្នាក់រៀនឡើងវិញ ផ្លាស់ប្តូរទ្វានិងបង្អួច ព្រមទាំងដាក់អំពូលសូឡា ដែលផ្តល់អត្ថប្រយោជន័ដល់សិស្សានុសិស្ស 545 នាក់ និងជំរុញបទពិសោធន៍រៀនសូត្ររបស់ពួកគេឲ្យកាន់តែប្រសើរ។
ABA ក៏បានសហការជាមួយ អង្គការរក្សាកុមារ ដើម្បីជួសជុលឡើងវិញនូវមណ្ឌលគាំពារកុមារគ្រួសារថ្មី ដែលជាអង្គការមិនមែនរដ្ឋាភិបាល គាំទ្រដល់កុមារងាយរងគ្រោះតាំងពីឆ្នាំ 1991។ គម្រោងនេះ ក៏បានផ្តល់នូវទីលំនៅ ការថែទាំ និងបរិក្ខារអប់រំ សម្រាប់កុមារចំនួន 55 នាក់ ដែលមិនអាចរស់នៅជាមួយក្រុមគ្រួសាររបស់ពួកគេបាន ឲ្យទទួលយកមណ្ឌលនេះទៅជាកន្លែងសុវត្ថិភាព សម្រាប់ការលូតលាស់។
លោក Igor Zimarev អគ្គនាយករងប្រតិបត្តិ និងជានាយកទីផ្សារ កិច្ចការ CSR នៃធនាគារ ABA មានប្រសាសន៍ថា “យើងខ្ញុំ មានមោទនភាព ជាថ្មីម្តងទៀត ដែលទទួលបានពានរង្វាន់ CSR Award ពី សភាពាណិជ្ជកម្មអាមេរិកប្រចាំនៅកម្ពុជា ទៅលើគំនិតផ្តួចផ្តើមលើកកម្ពស់កុមាររបស់យើងខ្ញុំ។ ដោយវិនិយោគទៅលើប្រជាជន និងសហគមន៍ យើងខ្ញុំកំពុងជួយបណ្តុះបណ្តាលយុវជនកម្ពុជាប្រកបដោយភាពជឿជាក់ និងត្រៀមពួកគេក្នុងការរួមចំណែកទៅកាន់គ្រួសារ និងអនាគតប្រទេស។”
ជាមួយដៃគូរសហការ និងសហគមន៍ក្នុងស្រុក ធនាគារ ABA បន្តប្តេជ្ញាចិត្តក្នុងការផ្តល់ភាពវិជ្ជមានក្នុងសង្គម លើសពីសេវាហិរញ្ញវត្ថុ។ គម្រោងលើកកម្ពស់ការអប់រំកុមារនេះ នឹងបន្តដើរតួយ៉ាងសំខាន់ជាមូលដ្ឋានគ្រឹះ នៃយុទ្ធសាស្រ្តទំនួលខុសត្រូវសង្គមរបស់ធនាគារ ដែលបញ្ជាក់ឡើងវិញនូវការប្តេជ្ញារបស់ ABA ក្នុងការជួយកុមារលូតលាស់ រៀនសូត្រ និងសម្រេចនូវសក្តានុពលពេញលេញរបស់ពួកគេ។
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


