ព័ត៌មានជាតិ
តិចមិនដឹង ៣ ប្រទេសនេះ ជាប្រភពប្រេង ដែលកម្ពុជានាំចូលប្រើប្រាស់ជារៀងរាល់ថ្ងៃ
មន្ត្រីជាន់ខ្ពស់នៃក្រសួងរ៉ែនិងថាមពលបានឲ្យដឹងថា ក្នុង១ថ្ងៃកម្ពុជាមានតម្រូវការប្រើប្រាស់ប្រេងរួមមានប្រេងសាំង ប្រេងម៉ាស៊ូត ប្រេងខ្មៅ ប្រេងចាក់យន្តហោះនិងហ្គាសប្រមាណជាង៨លានតោនជារៀងរាល់ថ្ងៃ។

លោក ជៀប សួរ អគ្គនាយកនៃអគ្គនាយកដ្ឋានប្រេងកាតក្រសួងរ៉ែនិងថាមពលបានឲ្យដឹងថា តម្រូវការផលិតផលប្រេងកាតនៅកម្ពុជា មានការកើនឡើងជាបន្តបន្ទាប់ពោលគឺពី២,៥លានតោននៅឆ្នាំ២០១៨ ដល់៣លានតោននៅឆ្នាំ២០១៩។ ឆ្នាំ២០២០នេះ នៅមិនទាន់ដឹងថា តើការប្រើប្រាស់ផលិតផលប្រេងកាតមានការកើនឡើងឬថយចុះនៅឡើយទេ ដោយសារនៅមិនទាន់បានបូករបាយការណ៍បញ្ចប់នៅឡើយ។
លោកបានលើកឡើងថា «សម្រាប់ឆ្នាំ២០២០ទាល់តែមើលតួលេខសិន យើងដឹងទាំងអស់គ្នាហើយថាកូវីដ១៩មានការប៉ះពាល់ទំហំប៉ុន្មានទាល់តែបូកលេខសិន»។
បច្ចុប្បន្ននេះលោកបញ្ជាក់ថា ប្រភពប្រេងសំខាន់ៗដែលនាំចូលមានមកពី ប្រទេសថៃ វៀតណាម និងសឹង្ហបុរី។
បើតាមអ្នកនាំពាក្យ បើទោះបីជាកម្ពុជាទទួលបានដំណក់ប្រេងក៏ដោយ ក៏នៅតែបន្តនាំចូលប្រេងពីក្រៅប្រទេសដដែល ដោយសារប្រេងដែលបូមបានត្រូវនាំចេញទៅលក់នៅទីផ្សារអន្តរជាតិ ដោយសារកម្ពុជានៅមិនទាន់មានរោងចក្រចម្រាញ់ប្រេងឆៅនៅឡើយ៕
អត្ថបទ ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


