Connect with us

សេដ្ឋកិច្ច

ឈ្មួញកណ្តាលអចលនទ្រព្យ វៀតណាម នាំគ្នាបញ្ឈប់បុគ្គលិក និងលក់ទ្រព្យសម្បតិ្តដើម្បីដោះស្រាយបញ្ហា

បានផុស

នៅ

ទីផ្សារអលនទ្រព្យ​វៀតណាមនៅតែដុនដាប ​ប៉ុន្តែដើម្បីបន្តដង្ហើម, ឈ្មួញកណ្តាលអចលនទ្រព្យត្រូវបញ្ឈប់បុគ្គលិកជាច្រើននាក់ បង្ខំចិត្តលក់ទ្រព្យសម្បត្តិរបស់ខ្លួនដូចជា រថយន្ត ការិយាល័យ លែងបើកប្រាក់បៀវត្សរ៍ និងងាកទៅធ្វើការងារផ្សេងវិញដូចជាលក់ធានារ៉ាប់រង គ្រឿងសង្ហារឹម និងកាហ្វេ ដើម្បីឲ្យចៀសផុត និងដោះស្រាយបញ្ហាដែលកំពុងជួបប្រទះ អំឡុងពេលមានវិបត្តិមួយនេះ ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមហ៊ុនអចលនទ្រព្យខ្នាតធំជាច្រើន បញ្ចាក់ឲ្យដឹងថា ពួកគេបានកាត់បន្ថយ​បុគ្គលិក​អស់ជាច្រើន រហូតដល់ជាង ៨០ ភាគរយនៃចំនួនបុគ្គលិកជាង ១ ម៉ឺននាក់ ស្របពេលក្រុមហ៊ុនខា្នតមធ្យមមួយចំនួន ត្រូវបានបិទទ្វាទាំងស្រុងតែម្តង ។

លោក Hoang Viet ម្ចាស់ក្រុមហ៊ុនអចលនទ្រព្យខ្នាតមធ្យមមួយបានប្រាប់ថា​ លោកបានបញ្ឈប់បុគ្គលិកពី ២០០ នាក់ មកនៅត្រឹមតែ ៣០ នាក់ប៉ុណ្ណោះ ។ ​បន្ថែមពីនេះ ក្រុមហ៊ុនត្រូវលក់រថយន្ត ប្រគល់ដីពីរភាគបីជូនម្ចាស់ផ្ទះ បញ្ឈប់បុគ្គលិក ដើម្បីកាត់បន្ថយការចំណាយ និងបង់ការប្រាក់ធនាគារជាប្រចាំ ។

ដោយឡែក ចំពោះប្រាក់ចំណូលវិញ សម្រាប់ប៉ុន្មានខែចុងក្រោយនេះ ក្រុមហ៊ុនមួយចំនួនបានបញ្ជាក់ថា រកមិនបានសូម្បីតែមួយសេន ។

បើយោងតាមរបាយការណ៍ដែលបានចេញផ្សាយនៅដើមខែមិថុនា ដោយសមាគមអ្នកអចលនទ្រព្យវៀតណាមបានឲ្យដឹងថា មានអាជីវកម្មជាង ៩៥ ភាគរ​យនៅទូទាំងប្រទេស បានបញ្ឈប់បុគ្គលិករបស់ខ្លួន ៕

ប្រែសម្រួល៖​​ នាង រតនៈ

ប្រភព៖ VN Express

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម