Connect with us

ព័ត៌មានជាតិ

អ្នក​វិនិយោគ​កំពុង​សម្រុក​បោះទុន​វិនិយោគ​រាប់​ពាន់​លាន​ដុល្លារ លើ​វិស័យ​ជាច្រើន​នៅ​ខេត្តកំពត

បានផុស

នៅ

លោក ញ៉ូ​វ សា​ឯម សមាជិក​ក្រុមប្រឹក្សា​ខេត្តកំពត​បា​ឲ្យ​ដឹង​ថា មកដល់​សព្វថ្ងៃ​នេះ ខេត្តកំពត​មាន​ក្រុមហ៊ុន​វិនិយោគ​វិស័យ​ជាង​៣០ បាននឹងកំពុង​បោះទុន​វិនិយោគ​រាប់ពាន់​លាន​ដុល្លារ លើ​វិស័យ​ជាច្រើន ដែល​មាន​ដូចជា​ភោជនីយដ្ឋាន សណ្ឋាគារ កំពង់ផែ ទេសចរ​ណ៍ និង​អគ្គិសនី​ជាដើម​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើ​តាម​លោក ញ៉ូ​វ សា​ឯម ក្នុងចំណោម​ក្រុមហ៊ុន​ទាំងនោះ មានដូចជា ក្រុមហ៊ុន Property International ដាក់​ទុន​វិនិយោគ ជិត​៤​លាន​ដុល្លារ នៅ​ស្រុក​ឈូក ខេត្តកំពត​, គម្រោង​វិនិយោគ សណ្ឋាគារ (១០០​បន្ទប់​) និង​ទេសចរណ៍ នៅ​កោះសេះ ទំហំ​ដី​ជាង​៣៨៨ ហិកតា​, គម្រោង​វិនិយោគ​កំពង់ផែ ទេសចរ​ណ៏ នៅ​ភ្នំ​ដូង សង្កាត់​ត្រើយ​កោះ ក្រុង​កំពត មាន​ទុន​ចំនួន​១​លាន​ដុល្លារ​, គម្រោង​វិនិយោគ​សណ្ឋាគារ ទេសចរ​ណ៍ នៅ​ព្រែក​អំពិល ឃុំ​កោះ​តូច ស្រុក​ទឹកឈូរ មាន​ទុនវិនិយោគ​៨៥០​ពាន់​ដុល្លារ​, គម្រោង​វិនិយោគ​មួយទៀត លើ​ផ្នែក​ទេសចរ​ណ៍ នៅ​ភូមិ​បឹង​តា​ព្រា​ហ្ម សង្កាត់​ត្រើយ​កោះ មាន​ទុន​វិនិយោគ​៩០០​លាន​ដុល្លារ​, គម្រោង​វិនិយោគ អភិវឌ្ឍ​សមុទ្រ​ទេសចរ​ណ៍ នៅ​ភូមិ​ត្រពាំង​ល្ពៅ ស្រុក​ទឹកឈូរ មាន​ទុន​វិនិយោគ​១៥០០​លាន​ដុល្លារ​, គម្រោង​វិនិយោគ​ភោជនីយដ្ឋាន​មាន​លក្ខណៈ​ស្តង់ដារ នៅ​សង្កាត់​អណ្តូង​ខ្មែរ ក្រុង​កំពត មាន​ទុនវិនិយោគ​ចំនួន​៥៨០​ពាន់​ដុល្លារ​, គម្រោង​វិនិយោគ​រោងចក្រ​អគ្គិសនី កម្លាំង​១៥ គីឡូ​វាត់ ភ្នំ​បូកគោ ស្រុក​ទឹកឈូរ (​មិនទាន់​បញ្ជាក់​ទឹកប្រាក់​), គម្រោង​វិនិយោគ​តំបន់​សេដ្ឋកិច្ច​ពិសេស​របស់​រាជរដ្ឋាភិបាល នៅ​ឃុំ​ល្អាង ស្រុក​ដងទង់ មាន​ទុនវិនិយោគ​ចំនួន​១២៥​លាន​ដុល្លារ​, គម្រោង​វិនិយោគ​របស់​ក្រុមហ៊ុន​ចិន នៅ​ឃុំ​ព្រែក​ត្នោត ស្រុក​ទឹកឈូរ មាន​ទុនវិនិយោគ​៥០០​ពាន់​ដុល្លារ​។

តាម​រយៈ​បាយ​ការ​ណ៍​របស់​អាជ្ញាធរខេត្ត ដែល​បាន​បង្ហាញ​នៅក្នុង​សន្និសីទ​សារព័ត៌មាន​ស្ដីពី វឌ្ឍនភាព​មូលដ្ឋាន ឃុំ សង្កាត់ និង​ទិសដៅ​ការងារ​បន្ត​របស់​ខេត្តកំពត នៅ​ទីស្ដីការគណៈរដ្ឋមន្ត្រី កាលពី​ព្រឹក​ថ្ងៃទី​២៨ ខែមករា ឆ្នាំ​២០២១ បាន​ឲ្យ​ដឹង​ដែរ​ថា ក្រុមហ៊ុន ដែល​បានមក​ធ្វើការ​វិនិយោគ​នៅ​ខេត្តកំពត​មាន​ចំនួន​៣៥ ក្រុមហ៊ុន ក្នុងនោះ​ក្រុមហ៊ុន​វិនិយោគ​វិស័យ​ក​សិ​-​ឧស្សាហកម្ម​ចំនួន​០៤, កំពង់ផែ​ខ្នាតតូច​ចំនួន​០៥, ឧស្សាហកម្ម​ចំនួន​០៩, ទេសចរណ៍​-​សណ្ឋាគារ​ចំនួន​១០, ភោជនីយដ្ឋាន​ចំនួន​០១, ថាមពល​ចំនួន​០៣, តំបន់​សេដ្ឋកិច្ច​ពិសេស​ចំនួន​០២, ផលិត និង​កែច្នៃ​ផលិតផល​សមុទ្រ​ចំនួន​០១​។ ឧស្សាហកម្ម​ធុន​ធំ សហគ្រាស​ធុន តូច មធ្យម និង​សិប្បកម្ម សរុប​ចំនួន​២.៨៨៧ មូលដ្ឋាន មានច្បាប់​អនុញ្ញាត​ចំនួន​១៨៩​មូលដ្ឋាន ក្នុងនោះ ឧស្សាហកម្ម​ធុន​ធំ ២៤​មូលដ្ឋាន សហគ្រាស​ធុន​តូច និង​មធ្យម ៤៩​មូលដ្ឋាន សិប្បកម្ម​សរុប ២.៨១៤​មូលដ្ឋាន មានច្បាប់​អនុញ្ញាតិ​ចំនួន ១១៦​មូលដ្ឋាន ដែល​ចេញ​លិខិតអនុញ្ញាត​ប្រកប​អាជីវកម្ម សេវាកម្ម ពាណិជ្ជកម្ម សរុប​បាន​ចំនួន ៦៧៧​ច្បាប់​។

អាជ្ញាប័ណ្ណ​សរុប​មាន​ចំនួន​៥៤ រួមមាន​៖ អាជ្ញា​ប័ណ្ណ​អណ្តូងរ៉ែ​បើក និង​ការដ្ឋាន​វាយ​ថ្ម ចំនួន ២៩ អាជ្ញា​ប័ណ្ណ​ឧស្សាហកម្ម​អាជីវកម្ម​ធនធាន​រ៉ែ (​ថ្មកំបោរ​) ចំនួន​០៦ អាជ្ញា​ប័ណ្ណ​រុករក និង​សិក្សា​ស្រាវជ្រាវ​ចំនួន​០១ និង​អាជ្ញា​ប័ណ្ណ​សិប្បកម្ម​ធនធាន​រ៉ែ​ចំនួន​១៨ ដោយ​ប្រមូល​ចំណូល​សួយ​សារ​រ៉ែ​សំណង់​ស្មើនឹង​៥.៧៦៦.៥៨៨,៣៦​ដុល្លារ (​ប្រាំ​លាន​ប្រាំពីរ​រយ​ហុកសិប​ប្រាំមួយ​ពាន់ ប្រាំ​រយ​ប៉ែតសិប​ប្រាំបី ក្បៀស សាមសិប​ប្រាំមួយ​ដុល្លារ​)៕

ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម