សេដ្ឋកិច្ច
ហុងកុង ចាប់អារម្មណ៍ចង់បណ្តាក់ទុនវិនិយោគបន្ថែមក្នុងវិស័យឧបករណ៍អគ្គិសនីនៅកម្ពុជា
ប្រតិភូសមាគមឧស្សាហកម្មឧបករណ៍អគ្គិសនី-អេឡិចត្រូនិកហុងកុង បានបង្ហាញការចាប់អារម្មណ៍ជាខ្លាំងនៅក្នុងការបណ្តាក់ទុនវិនិយោគបន្ថែម ទៅក្នុងវិស័យឧបករណ៍អគ្គិសនីនៅក្នុងប្រទេសកម្ពុជា ខណៈវិស័យនេះកំពុងមានសក្តានុពលខ្ពស់។

ក្នុងឱកាសជំនួបពិភាក្សាការងារ នាថ្ងៃទី២៦ ខែមីនា នេះ លោក នុត អ៊ុនវ័ណរ៉ា បានសង្ខេបអំពីតួនាទីភារកិច្ច និងរចនាសម្ព័ន្ធរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, ច្បាប់ស្តីពីវិនិយោគ, ផែនទីបង្ហាញផ្លូវសម្រាប់ការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិក, ការលើកទឹកចិត្តវិនិយោគ, សក្តានុពលក្នុងវិស័យផលិតកម្មឧបករណ៍អគ្គិសនី និងអេឡិចត្រូនិក, និងស្ថានភាពបច្ចុប្បន្ននៃការវិនិយោគក្នុងវិស័យឧបករណ៍អគ្គិសនី និងអេឡិចត្រូនិកនៅកម្ពុជា ។
ជាការឆ្លើយតប លោក Ting Sik Wa Thomas ប្រធានសមាគមឧស្សាហកម្មហុងកុង បានបង្ហាញពីការចំណាប់អារម្មណ៍របស់ខ្លួនក្នុងការវិនិយោគលើវិស័យអគ្គិសនីនៅកម្ពុជា។ លោកថា កម្ពុជាជាប្រទេសសក្ដានុពលមួយក្នុងចំណោមបណ្ដាប្រទេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាពិសេសសម្រាប់អ្នកវិនិយោគហុងកុង ដែលកំពុងសម្លឹងរកទីតាំងសមស្របមកធ្វើការបណ្តាក់ទុន។

លោក Ting Sik Wa Thomas បានអះអាងថា «តាមរយៈជំនួបពិភាក្សានាពេលនេះបានផ្តល់នូវព័ត៌មានជាច្រើនដល់គណៈប្រតិភូបានស្វែងយល់បន្ថែមពីសក្តានុពលនៃការវិនិយោគ និងការរីកចម្រើននៅកម្ពុជា»។
ទន្ទឹមនេះ ភាគី ហុងកុង ក៏បានសំណូមពរបន្ថែមដល់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបន្តផ្តល់កិច្ចសហការជាមួយសមាគមដើម្បីលើកកម្ពស់ការទាក់ទាញវិនិយោគហុងកុងក្នុងវិស័យអគ្គិសនី និងអេឡិចត្រូនិកមកកម្ពុជា។

សូមបញ្ជាក់ដែរថា គិតមកត្រឹមថ្ងៃនេះ សមាគមឧស្សាហកម្មឧបករណ៍អគ្គិសនី-អេឡិចត្រូនិក ហុងកុងមានសមាជិកចំនួន ២០២ក្រុមហ៊ុន។ សមាគមត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៩៨ ក្នុងនាមជាស្ថាប័នឯករាជ្រមិនរកប្រាក់ចំណេញ ដើម្បីធ្វើជាក្រុមតំណាងឱ្យឧស្សាហកម្មឧបករណ៍អគ្គិសនីហុងកុង៕
-
ព័ត៌មានជាតិ១៨ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


