Connect with us

ព័ត៌មានជាតិ

លទ្ធផល ៣៣ ថ្ងៃ កម្ពុជា​បូម​ប្រេង​បានជាង ៤ ម៉ឺន​បារ៉ែល

បានផុស

នៅ

ក្នុង​រយៈពេល ៣៣ ថ្ងៃ ក្រោយ​ការ​ប្រកាស​ទទួលដំណក់ប្រេង​ដំបូង​ ប្រមុខ​រដ្ឋាភិបាល​បាន​បង្ហាញ​ចំនួន​ផល​ប្រេង​ដែល​ចម្រាញ់​បានពី​ឈូង​សមុទ្រ​ប្រទេស​កម្ពុជា។

រយៈពេល ៣៣ ថ្ងៃ ក្រុមហ៊ុន​បានបូម​ប្រេង​បាន​ចំនួន ៤១ ០៥៦ បារ៉ែល។ តាមការ​ប៉ាន់ស្មាន​ក្នុង​មួយ​ថ្ងៃ​កម្ពុជាអាច​​ចម្រាញ់​ប្រេង​បាន ៧ ០០០ ទៅ ៧ ៥០០ បារ៉ែលក្នុង​មួយ​ថ្ងៃ។

សម្តេច​បានបន្ត​ទៀត​ថា អណ្តូង​ទី​ពីរ​កំពុង​ដំណើរការ និងទី ៣ ទី ៤ កំពុង​បន្ត​រុករក​បន្ថែម​ទៀត។

បើ​តាម​ប្រមុខ​រដ្ឋាភិបាល​ ចំនួន​ផល​ប្រេង​នេះ​មិន​ទាន់​ជះ​ឥទ្ធិពល​ដល់​កំណើន​សេដ្ឋកិច្ចជាតិ​ជា​ដុំកំភួន តែ​ក៏​ជា​ការ​ចាប់ផ្ដើម​ដល់​ល្អ​ដល់​ឧស្សាហកម្ម​ប្រេង​និង​ឧស្ម័ន​នៅ​កម្ពុជា។ រដ្ឋាភិបាល នឹង​បន្ត​ធ្វើការ​ជាមួយ​ក្រុមហ៊ុន​វិនិយោគ​ដទៃ​ទៀត ដើម្បី​ស្វែង​រក​ប្រភព​ធនធាន​ប្រេង​ ​ជំរុញ​ដល់ការ​អភិវឌ្ឍ​សេដ្ឋកិច្ចជាតិ។

នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ កម្ពុជា​ប្រកាស​ទទួលបានដំណក់ប្រេងលើកដំបូង។ ដំណក់ប្រេងនេះ​ស្ថិតនៅតំបន់ប្លុក A នៃឈូងសមុទ្រកម្ពុជា ដោយក្រុមហ៊ុន Kris Energy បានខួងប្រេងចេញពីបាតសមុទ្រក្នុងខេត្តព្រះសីហនុ។

ថវិកាបានពីការលក់ប្រេងដំបូង រដ្ឋាភិបាល​ប្រកាស​នឹងយកទៅប្រើប្រាស់ក្នុងវិស័យអាទិភាព២ គឺវិស័យអប់រំ និងវិស័យសុខាភិបាល ដែលជាវិស័យសំខាន់សម្រាប់កម្ពុជា។ ប្រមុខ​រដ្ឋាភិបាលចាត់ទុក ដំណក់ប្រេងជាពរជ័យជូនចំពោះប្រជាជាតិកម្ពុជា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម