ព័ត៌មានជាតិ
កម្ពុជានឹងបន្តរកដៃគូថ្មី ករណីក្រុមហ៊ុនគ្រីសអេណេជីអស់លទ្ធភាព ហើយជូនដំណឹងជាផ្លូវការមករដ្ឋាភិបាល
លោកជៀប សួរ អគ្គនាយកនៃអគ្គនាយកដ្ឋានប្រេងកាត និងជាអ្នកនាំពាក្យក្រសួងរ៉ែនិងថាមពលបានឲ្យដឹងថា មកដល់ពេលនេះក្រុមហ៊ុនគ្រីសអេណេជី (KrisEnergy) ដែលជាដៃគូក្នុងការអភិវឌ្ឍប្រេងកាតរបស់ប្រទេសកម្ពុជា នៅមិនទាន់ជូនដំណឹងជាផ្លូវការមករដ្ឋាភិបាលកម្ពុជានោះទេ ក្រោយពេលក្រុមហ៊ុនមានមូលដ្ឋាននៅប្រទេសសិង្ហបុរីបានប្រកាសក្សយធន។
លោកជៀប សួរបានឲ្យដឹងថា បើសិនក្រុមហ៊ុនគ្រីសអេណីជី (KrisEnergy) អះអាងពីការក្ស័យធនមិនអាចដំណើរអាជីវកម្មទៅមុខទៀតបាន រដ្ឋាភិបាលនឹងស្វះស្វែងរកក្រុមហ៊ុនថ្មី ដើម្បីបន្តអភិវឌ្ឍអាជីវកម្មធនធានប្រេងរបស់ប្រទេសកម្ពុជា។

លោកថា ក្នុងដំណាក់កាលនេះ រដ្ឋាភិបាលរង់ចាំសេចក្តីជូនដំណឹងពីក្រុមហ៊ុនជាផ្លូវការសិន ទើបមានចំណាត់ការបន្តទៀត។
“មកដល់ពេលនេះ ក្រុមហ៊ុនមិនទាន់ជូនដំណឹងមករដ្ឋាភិបាលនៅឡើយ។ ការដកខ្លួននេះអាចប៉ះពាល់ដល់អាជីវកម្មអភិវឌ្ឍប្រេងកាតរបស់កម្ពុជាឬយ៉ាងណា ទាល់រង់ចាំការជូនដំណឹងពីក្រុមហ៊ុនសិន។ រដ្ឋាភិបាលកំពុងពិនិត្យមើលលក្ខខណ្ឌក្នុងកិច្ចព្រមព្រៀង និងតាមដានលើការងារហ្នឹង ត្រូវមាននីតិវិធី និងការសម្រេចពីតុលាការ”។
លោកបញ្ជាក់យ៉ាងដូច្នេះថា តាមកិច្ចព្រមព្រៀង បើសិនក្រុមហ៊ុនមិនអាចបំពេញតាមកាតព្វកិច្ច រាល់កិច្ចព្រមព្រៀងនឹងត្រូវបានបញ្ចប់ ហើយរដ្ឋាភិបាលអាចស្វែងរកអ្នកវិនិយោគទុនថ្មី ដើម្បីបន្តដំណើរការអភិវឌ្ឍបន្តទៀត។
កាលពីចុងឆ្នាំ២០២០ កម្ពុជាបានប្រកាសទទួលដំណក់ប្រេងលើកដំបូង។ យ៉ាងណាក្រុមហ៊ុនប្រេងរបស់សិង្ហបុរី ដែលទទួលបានសិទ្ធិបូមប្រេងនៅក្នុងប្លុក A តំបន់អប្សរាក្នុងដែនសមុទ្រប្រទេសកម្ពុជា បានប្រកាសក្ស័យធន ដោយក្រុមហ៊ុនអះអាងថាគ្មានលទ្ធភាពសងបំណុលរួច ទើបប្រកាសក្ស័យធនបែបនេះ។
ក្នុងសន្និសីទសារព័ត៌មាន ស្តីពីការប្រគល់-ទទួល កែវផ្ទុកដំណក់ប្រេងដំបូងរបស់កម្ពុជាតម្កល់នៅក្នុងសារមន្ទីរ វិមាននយោបាយឈ្នះ-ឈ្នះ នៅព្រឹកមិញនេះសម្ដេចពិជ័យសេនា ទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិមានប្រសាសន៍ថា កិច្ចការទាំងអស់ វាមិនមានភាពរលូនដូចធ្វើដំណើរតាមថ្នល់កៅស៊ូនោះទេ វាអាចមានរលាក់នេះ រលាក់នោះ ប៉ុន្តែក៏នឹងវិធានការជាដំណោះស្រាយទៅមុខទៀតជាក់ជាមិនខាន។
ក្រោយកម្ពុជាបានទទួលដំណក់ប្រេងដំបូងកាលពីអំឡុងធ្នូ ឆ្នាំ២០២០ ផលិតកម្មបូមប្រេងពីអណ្តូងទាំង៥ នៅតំបន់អប្សារាក្នុងដែនសមុទ្រប្រទេសកម្ពុជា គឺទាបជាងការរំពឹងទុក ដែលប៉ះពាល់ដល់ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន។ ជាមធ្យម ក្រុមហ៊ុនបូមប្រេងបានជាង ២ ពាន់ប៉ារ៉ែលក្នុងមួយថ្ងៃ ទាបជាងផែនការប្រមាណ ៧ ៥០០ ប៉ារែលក្នុងមួយថ្ងៃ៕
អត្ថបទ៖ ប៊ុណ្ណារ៉ា
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


