ព័ត៌មានជាតិ
មន្ត្រីក្រសួងរ៉ែ អះអាងថា កម្ពុជាកំពុងចរចាជា មួយក្រុមហ៊ុនកាណាដា ដើម្បីបូមប្រេងនៅប្លុក A ឡើងវិញ
លោក ម៉េង សក្តិធារ៉ា រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល បានឲ្យដឹងថា ក្រសួងកំពុងសិក្សាជាមួយក្រុមហ៊ុនរបស់កាណាដា ដើម្បីចាប់ផ្តើមដំណើរការបូមប្រេងបន្តនៅប្លុក A របស់កម្ពុជាឡើងវិញ ក្រោយការក្ស័យធនរបស់ក្រុមហ៊ុន Kris Energy។ លោក ម៉េង សក្តិធារ៉ា ថ្លែងបែបនេះ នៅក្នុងសន្និសីទកាសែត នៅទីស្ដីការគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០២២។

តែទោះបីជាយ៉ាងណា លោក ម៉េង សក្តិធារ៉ា មិនទាន់អាចបញ្ជាក់ពីពេលវេលាជាក់លាក់ឡើយនៃការចាប់ផ្តើមដំណើរការបូមប្រេងបន្តនេះ ដោយលោកគ្រាន់តែបញ្ជាក់ថា បច្ចុប្បន្នកំពុងស្ថិតក្នុងដំណាក់កាលចរចារវាងរាជរដ្ឋាភិបាល និងក្រុមហ៊ុន។ បើតាមលោករដ្ឋលេខាធិការ ប្រសិនបើក្រុមហ៊ុនថ្មីរបស់កាណាដានេះ សម្រេចមកវិនិយោគលើការបូមប្រេងបន្តនៅប្លុកA នឹងចំណេញទុនវិនិយោគប្រមាណ ២០០លានដុល្លារ ហើយឧបករណ៍ប្រើប្រាស់ក៏មានស្រាប់ ដែលជាទ្រព្យបង្កករបស់ក្រុមហ៊ុន Kris Energy។

ជាបទពិសោធរបស់កម្ពុជាបន្ទាប់ពីជួបបញ្ហាកន្លងទៅនេះ លោក ម៉េង សក្តិធារ៉ា បញ្ជាក់ដែរថា រាជរដ្ឋាភិបាល ក៏មានបំណងនៃការបង្កើតក្រុមហ៊ុនជាតិលើការគ្រប់គ្រងការបូមប្រេងនេះដែរ ដោយកម្ពុជា មិនចង់ពឹងផ្អែកលើការវិនិយោគរបស់ក្រុមហ៊ុនឯកជនទាំងស្រុងឡើយ ហើយក៏ដើម្បីជាការពង្រឹងសមត្ថភាពរបស់កម្ពុជាលើការគ្រប់គ្រងវិស័យប្រេងផងដែរ។

គួរជម្រាបថា បើតាមលោក ជៀប សួរ អគ្គនាយកនៃអគ្គនាយកដ្ឋានប្រេងកាត គឺក្រៅពីប្លុក A ក៏មានប្លុក D មួយទៀត ត្រូវបានរាជរដ្ឋាភិបាលចុះកិច្ចព្រមព្រៀង ដើម្បីសិក្សាស្រាវជ្រាវស្វែងរុករកប្រេងនៅដែនសមុទ្រកម្ពុជា។ ដោយឡែក ប្លុកផ្សេងទៀត គឺមិនទាន់មានការសិក្សាស្រាវជ្រាវនៅឡើយទេ ខណៈក្រសួងកំពុងខិតខំទាក់ទាញក្រុមហ៊ុនមកវិនិយោគក្នុងការសិក្សាស្រាវជ្រាវនៅក្នុងប្លុកទាំងនេះជាបន្តបន្ទាប់៕
ដោយ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


