ព័ត៌មានជាតិ
ផ្សារទំនើបអុីអន៣ ផ្លូវ ៦០ ម៉ែត្រ សាងសង់ដល់ណាហើយ?
ភ្នំពេញ៖ ការដ្ឋានសាងសង់ផ្សារទំនើបអុីអន៣ ដែលមានទីតាំងស្ថិតតាមបណ្តោយផ្លូវ៦០ម៉ែត្រ នៅភូមិព្រែកតាឡុង៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញកំពុងសម្រុកក្នុងការចាក់ដី និងបុកគ្រឹះ។
លោក ជា សុខខៃ ចៅសង្កាត់ចាក់អង្រែក្រោមបានឲ្យដឹងនៅព្រឹកថ្ងៃទី២ខែកុម្ភះនេះថា ការដ្ឋានសាងសង់ផ្សារទំនើប អុីអន៣ កំពុងកំពុងសម្រុកស្ថាបនាដោយប្រើប្រាស់កម្មករខ្មែរ និងមានមេការជនជាតិជប៉ុន។

បើតាមការពិនិត្យជាក់ស្តែង ការបុកគ្រឹះបាន ៤០ ភាគរយ និងចាក់ដីស្ទើររួចរាល់ ១០០ភាគរយ។ លោក ជា សុខខៃ បន្តថា ទីតាំងរបស់ផ្សារនេះមានចម្ងាយពីរង្វង់មូលក្បាលថ្នល់ប្រមាណជា៤គីឡូម៉ែត្រ។ តាមផែនការនឹងរួចរាល់នៅពីរឆ្នាំទៀត ដោយចំណាយទឹកប្រាក់វិនិយោគជិត ២០០ លានដុល្លារ។
ផ្សារទំនើបអ៊ីអន ៣ ដែលមានអគារកម្ពស់ ៥ ជាន់ នឹងក្លាយជាមជ្ឈមណ្ឌលហាងលក់ទំនិញទំនើបនិងធំបំផុតនៅភាគខាងត្បូងរាជធានីភ្នំពេញ។ ក្រុមហ៊ុន Hyundai Engineering បានឈ្នះការដេញថ្លៃលើគម្រោងសាងសង់ផ្សារទំនើបរបស់ជប៉ុននេះ។
ផ្អែកតាមប្លង់គោលប្រើប្រាស់ដីរាជធានីភ្នំពេញឆ្នាំ ២០៣៥ តំបន់ភាគខាងត្បូងទីក្រុងភ្នំពេញត្រូវបានកំណត់ជាតំបន់អភិវឌ្ឍន៍ថ្មីសម្រាប់ទទួលគម្រោងសំណង់អគារខ្ពស់ៗ រួមទាំងការអភិវឌ្ឍទីក្រុងរណប និងបុរីជាច្រើន។
លោក ជា សុខៃរំពឹងទុកថា បន្ទាប់ពីសំណង់ផ្សារអុីអន៣ សាងសង់រួចរាល់ តំបន់ជុំវិញនឹងទទួលកំណើនការអភិវឌ្ឍ ជាមួយការរីកព្រោងព្រាតសំណង់លំនៅដ្ឋាន បុរី សាលាអន្តរជាតិជាច្រើនទៀត។
បើតាមលោកចៅសង្កាត់ ហាងឆេងដីធ្លីនៅតំបន់ជុំវិញកំពុងឡើងថ្លៃ បច្ចុប្បន្ននេះមិនក្រោម២៥០០ដុល្លារនោះទេក្នុង១ម៉ែត្រការ៉េ៕
អត្ថបទ៖ នរា
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


