Connect with us

ព័ត៌មានជាតិ

ខេត្ត​ស្វាយរៀង បំពាក់​អំពូល​ភ្លើង LED ភ្លឺស្អាតសន្សំសំំចៃ​បច្ចេកវិទ្យា​ក្រុមហ៊ុន​ជប៉ុន

បានផុស

នៅ

រដ្ឋបាលខេត្ត​ស្វាយរៀង កំពុងបន្តគម្រោងបំពាក់អំពូលភ្លើងបំភ្លឺផ្លូវ​សាធារណៈនាពេលរាត្រី​ដើរដោយ​ប្រព័ន្ធបច្ចេក​វិទ្យាឆ្លាតវៃនៅ​តា​មទីប្រជុំជន​ និង​តំបន់មួយ​ចំនួន​ក្នុង​ក្រុង​ស្វាយរៀង។

ជាគម្រោងបន្តមានស្រាប់ ដែលបានបំពាក់អំពូលភ្លើងបំភ្លឺផ្លូវជាង ៤០០ បង្គោលមកហើយ រាយ​បណ្តាក់​នៅក្នុងក្រុងស្វាយរៀង នៅ​ទីប្រជុំជនក្រោលគោ និងនៅ​ស្វាយជ្រុំ។

លោក ហែម ពិសិដ្ឋ អភិបាលរងខេត្តស្វាយរៀង បានថ្លែងប្រាប់កម្ពុជាថ្មីថា រដ្ឋបាលខេត្តនៅតែបន្តគម្រោង​សាងសង់​បង្គោលភ្លើង បំពាក់អំពូលភ្លើងបំភ្លឺផ្លូវនៅក្នុងខេត្ត និងទីប្រជុំជន គ្រាន់តែបច្ចុប្បន្នរដ្ឋបាលខេត្តអនុវត្តទៅតាមដំណាក់កាលប៉ុណ្ណោះ។ ការបន្តគម្រោងបំពាក់ភ្លើងបំភ្លឺឆ្លាតវៃ គឺរដ្ឋបាលខេត្តធ្វើទៅតាមលទ្ធភាពចំណូលថវិកាដែលខេត្តរកបាន។

“ យើងធ្វើរាល់ថ្ងៃ មានថវិកាប៉ុណ្ណា យើងធ្វើប៉ុណ្ណឹង ដាក់ជាច្រើនកន្លែងហើយ គ្រាន់តែកន្លែងខ្លះ យើងចង់សាកល្បងអំពូលក្រុមហ៊ុននេះ ក្រុមហ៊ុននោះ”។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បច្ចុប្បន្នខេត្តស្វាយរៀង មានអំពូលភ្លើងដាក់បំភ្លឺផ្លូវសាធារណៈប្រមាណជាង ៤០០ បង្គោល ដែលត្រូវបានដាក់ដាច់ដោយកន្លែងនៅក្នុងក្រុងស្វាយរៀង។

តំណាងក្រុមហ៊ុនជប៉ុន មីនេបៀមីតស្ស៊ុមិ ដែល​ផ្គត់ផ្គង់ភ្លើងបំភ្លឺផ្លូវឆ្លាតវ័យ​ប្រភេទ LED ថ្មីៗនេះបានធ្វើបទបង្ហាញមួយទៅកាន់អាជ្ញាធររដ្ឋបាលខេត្ត ពាក់ព័ន្ធនឹងគម្រោងបំពាក់ភ្លើងបំភ្លឺផ្លូវសាធារណៈដោយប្រព័ន្ធបច្ចេកវិទ្យាឆ្លាតវ័យ​ នៅខេត្តស្វាយរៀង។

លោក ហែម ពិសិដ្ឋបញ្ជាក់ថា តំណាងក្រុមហ៊ុន ជប៉ុនមីនេបៀ មានបំណងធ្វើការវិនិយោគភ្លើងបំភ្លឺផ្លូវសាធារណៈ។ រដ្ឋបាលខេត្តសង្ឃឹមថា​ក្រុមហ៊ុន​នឹងបន្ធូរបន្ថយតម្លៃសមស្រប ដើម្បីផ្តល់លទ្ធភាពឲ្យរដ្ឋបាលខេត្តត្រៀមកញ្ចប់ថវិកាសម្រេចលើគម្រោងមួយនេះ។

អំពូលភ្លើងឆ្លាតវ័យ​ផ្តល់អត្ថប្រយោជន៍រួមចំណែក​ ក្នុងកាត់បន្ថយទៅលើការចំណាយថាម​ពលអគ្គិសនី និងឧស្ម័នការបូនិច ជាពិសេសចូលរួមលើកកម្ពស់សោភ័ណភាពនៅក្នុងខេត្តស្របទៅតាម​សម័យកាលបច្ចុប្បន្ន៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥២ នាទី មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច៥៤ នាទី មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ១ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

សន្តិសុខសង្គម២ ម៉ោង មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

ព័ត៌មានជាតិ៤ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី៖ ការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺជាការបោះឆ្នោតប្រកបដោយភាពជឿជាក់ និងការពារសុខសន្តិភាព

Sokha Hotels

ព័ត៌មានពេញនិយម