ព័ត៌មានអន្ដរជាតិ
រុស្ស៊ី វាយប្រហារស្រុកកំណើតលោក ហ្សេលេនស្គី សម្លាប់មនុស្ស១៨នាក់ ក្នុងនោះមានកុមារ ៩នាក់
ក្រោយប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ អះអាងថា លោក ពូទីន និង ហ្សេលេនស្គី ត្រៀមខ្លួនរួចរាល់ហើយក្នុងការស៊ីញេលើកិច្ចព្រមព្រៀងសន្តិភាពនោះ ស្រាប់តែកាលពីថ្ងៃសុក្រទី៤ខែមេសាឆ្នាំ២០២៥ រុស្ស៊ី បាញ់មីស៊ីលវាយប្រហារស្រុកកំណើតមេដឹកនាំអ៊ុយក្រែន បណ្តាលឲ្យមនុស្សចំនួន១៨នាក់ស្លាប់ ក្នុងនោះរួមមានទាំងកុមារ៩នាក់ផងដែរ ខណៈច្រើននាក់ទៀតរងរបួស។

តាមការចុះផ្សាយរបស់ BBC, មីស៊ីល Iskander-M របស់រុស្ស៊ីបានវាយប្រហារអគារកម្ពស់១០ជាន់ ក្នុងទីក្រុង Kryvyi Rih បង្កការបំផ្លិចបំផ្លាញធ្ងន់ធ្ងរ។
ភ្លាមៗក្រោយការបាញ់មីស៊ីលនេះ មេដឹកនាំអ៊ុយក្រែន លោកហ្សេលេនស្គី បានបង្ហោះសារថ្កោលទោសលើបណ្តាញហើយនិយាយថា «រុស្ស៊ីនៅតែបន្តវាយប្រហារ ហើយហេតុផលតែមួយគត់គឺ រុស្ស៊ីមិនចង់បានបទឈប់បាញ់ទេ»។

មុនការវាយប្រហារនេះ លោក ត្រាំ បានប្រាប់ទៅអ្នកសារព័ត៌មានថា មេដឹកនាំរុស្ស៊ីនិងអ៊ុយក្រែន ត្រៀមខ្លួនរួចរាល់ហើយក្នុងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព ដែលសម្របសម្រួលដោយទីក្រុងវ៉ាស៊ីនតោន ប៉ុន្តែលោកមិនលាតត្រដាងព័ត៌មានលម្អិតឡើយ គ្រាន់តែអះអាងថា លោកបានទាក់ទងទាំងជាមួយ ពូទីន និង ហ្សេលេនស្គី ហើយក៏ពិភាក្សាប្រកបដោយផ្លែផ្កាជុំវិញដំណើរនេះដែរ។
សូមជម្រាបថា នេះមិនមែនទើបលើកដំបូងឡើយ ដែលរុស្ស៊ី បើកការវាយប្រហារស្រុកកំណើតលោក ហ្សេលេនស្គី។ ជាក់ស្តែង កាលពីដើមខែមុន កងកម្លាំងលោកពូទីន ក៏បាញ់មីស៊ីលសម្លាប់មនុស្ស៤នាក់និងរបួស៣១នាក់ផងដែរនៅទីនោះ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ រុស្ស៊ីបាញ់មីស៊ីលវាយប្រហារស្រុកកំណើត លោក ហ្សេលេនស្គី ចំពេលមេដឹកនាំអឺរ៉ុបជួបគ្នានៅ បែលហ្ស៊ិក
-
ព័ត៌មានជាតិ១ សប្តាហ៍ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម២ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង


