សេដ្ឋកិច្ច
ប្រេងសាំងពិភពលោកឡើងថ្លៃ ដោយសារការប្រយុទ្ធគ្នារវាង ក្រុមហាម៉ាស់ និងអ៊ីស្រាអែល
តម្លៃប្រេងបានកើនឡើងច្រើនជាង ៤ ដុល្លារក្នុងមួយបារ៉ែល នៅក្នុងការជួញដូរកាលពីថ្ងៃចន្ទ ដោយសារតែការវាយប្រហារមិនធ្លាប់មានពីមុនមករបស់ក្រុមហាម៉ាស់ប៉ាឡេស្ទីនមកលើប្រទេសអ៊ីស្រាអែលកាលពីថ្ងៃទី៧ ខែតុលា ដែលជាហេតុធ្វើឲ្យមានភាពមិនច្បាស់លាស់ផ្នែកនយោបាយនៅទូទាំងមជ្ឈឹមបូព៌ា ។

ប្រេងឆៅម៉ាក Brent បានឡើងថ្លៃ ៤.១៨ ដុល្លារ និងដាក់លក់ក្នុងតម្លៃ ៨៨.៧៦ ដុល្លារក្នុងមួយបារ៉ែល ខណៈប្រេងឆៅអន្តរជាតិរបស់ក្រុមហ៊ុនអាមេរិក West Texas Intermediate (WTI) មានតម្លៃ ៨៧.០២ ដុល្លារក្នុងមួយបារ៉ែល ដោយកើនឡើង ៤.២៣ ដុល្លារ ។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ អ្នកវិភាគមកពីធនាគារ ANZ បាននិយាយថា ការកើនឡើងហានិភ័យភូមិសាស្ត្រនយោបាយនៅមជ្ឈិមបូព៌ា ធ្វើឲ្យមានការប៉ះពាល់ និងការប្រែប្រួលតម្លៃប្រេងកាន់តែកើនឡើងខ្ពស់ ។
គួរបញ្ជាក់ថា រហូតមកដល់ពេលនេះការវាយប្រហារគ្នាទៅវិញទៅមករវាងក្រុមហាម៉ាស់ប៉ាឡេស្ទីន និងអ៊ីស្រាអែលដែលផ្ទុះឡើងនៅព្រឹកព្រលឹមថ្ងៃសៅរ៍ ទី៧ ខែតុលា បានសម្លាប់មនុស្សជាង ១,៥០០ នាក់ និងរបួសជាង ២,០០០ នាក់ផងដែរ ៕

ប្រែសម្រួល៖ នាង រតនៈ
ប្រភព៖ CNA
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


