ព័ត៌មានអន្ដរជាតិ
សង្គ្រាមអ៊ីស្រាអែល-ប៉ាឡេស្ទីន សម្លាប់មនុស្សជាង១០០០នាក់ ចំណែកនៅអាហ្វហ្គានីស្ថានឯណោះវិញ រញ្ជួយដី ស្លាប់មនុស្សជាង ២០០០នាក់ដែរ
ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដី នៅភាគខាងលិចប្រទេសអាហ្វហ្គានីស្ថាន បានកើនឡើងយ៉ាងលឿន ដល់ជាង២០០០នាក់ហើយ ខណៈក្រុមអ្នកជួយសង្គ្រោះ នៅតែបន្តស្វែងរកអ្នករស់រានមានជីវិត ក្នុងចំណោមគំនរបាក់បែក។

ការរញ្ជួយដីកម្រិត ៦.៣ រ៉ិចទ័រកាលពីថ្ងៃសៅរ៍ទី៧ខែតុលាក្នុងខេត្ត Herat បានបំផ្លិចបំផ្លាញផ្ទះនៅទីជនបទ ហើយវាធ្វើឲ្យញ័រដល់ចម្ងាយ៣០គីឡូម៉ែត្រឯណោះ។
អ្នកនាំពាក្យរដ្ឋាភិបាលតាលីបង់ លោក Zabihullah Mujahid បានសរសេរនៅលើបណ្តាញទំនាក់ទំនងសង្គម X ថា “មនុស្សចំនួន២០៥៣នាក់ ត្រូវបានសម្លាប់នៅក្នុង១៣ភូមិ ខណៈមនុស្ស១២៤០នាក់បានរងរបួស ហើយផ្ទះ១៣២០ខ្នង ត្រូវបានបំផ្លាញទាំងស្រុង”។

ហេតុការណ៍នេះកើតឡើង ចំពេលប្រទេសអ៊ីស្រាអែល ត្រូវរងការបាញ់រ៉ុកកែតរបស់ក្រុមហាម៉ាស់ បណ្តាលឲ្យមនុស្សជាង៧០០នាក់ បាត់បង់ជីវិត ខណៈនៅខាងប៉ាឡេស្ទីន មនុស្សជាង ៤០០នាក់ត្រូវបានសម្លាប់ នៅក្នុងតំបន់ហ្គាហ្សា៕
ក្រៅពីការវាយប្រហារ ក្រុមហាម៉ាស ក៏បានចាប់ជនស៊ីវិលធ្វើជាចំណាប់ខ្មាំងផងដែរ ដោយមិនគិតថាពួកគេជាទារកឬមនុស្សចាស់ជរានោះទេ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


