​កសិករ​ស្រុក​មោងឫស្សី​ ត្រេកអរ​ខ្លាំង ក្រោយ​តម្លៃស្រូវ​ហក់​ឡើង​ខ្ពស់​ ទទឹម​និង​ផលស្រូវ​បាន​ល្អ
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

​កសិករ​ស្រុក​មោងឫស្សី​ ត្រេកអរ​ខ្លាំង ក្រោយ​តម្លៃស្រូវ​ហក់​ឡើង​ខ្ពស់​ ទទឹម​និង​ផលស្រូវ​បាន​ល្អ

បានផុស

នៅ

​ដោយសារ​តែ​តម្លៃ​ស្រូវ​បង្កើន​រដូវ​ក្នុង​ឆ្នាំនេះ ​បាន​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ប្រជាកសិករ​រស់​នៅ​ក្នុង​ឃុំ​ជ្រៃ​ ស្រុក​មោងឬស្សី​ ខេត្ត​បាត់ដំបង​ម្នាក់ៗ​សប្បាយចិត្ត​ស្ទើរ​បិទមាត់​មិន​ជិត​ ខ​ណៈ​ការ​ប្រមូល​ទិន្នផល​របស់​ពួកគាត់​ទទួល​បាន​ច្រើន ហើយ​តម្លៃ​ក៏បាន​ហក់​ឡើង​ខ្ពស់​ ដែល​ពួកគាត់​មិន​នឹកស្មាន​ដល់​ក្នុង​ឆ្នាំ​នេះ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ប្រជាកសិករ​រស់​នៅ​ក្នុង​ភូមិ​អង្គ្រង​ឃុំ​ជ្រៃ ​ស្រុក​មោងឬស្សី​ នៅ​ព្រឹក​ថ្ងៃ​ទី​១០​ ខែ​កុម្ភៈ​ ឆ្នាំ​២០២១​នេះ​ បាន​លើក​ឡើង​ប្រហាក់ប្រហែល​គ្នា​ថា ក្រោយពី​មានការ​ខាតបង់​ទិន្នផល​ស្រូវ​របស់​ពួកគាត់​កន្លងទៅ​ដោយសារ​តែ​ទឹកជំនន់​ បាន​បំផ្លាញ​ពួកគាត់​ក៏បាន​ខិតខំ​ស្តារ​សេដ្ឋកិច្ច​គ្រួសារ​ឡើងវិញ​ ក្រោយពី​ទទួល​បាន​ពូជ​ស្រូវ​ពី​រាជរដ្ឋាភិបាល​រហូត​ទទួល​បាន​លទ្ធផល​ល្អ​គួរ​សម​និង​បាន​បន្ត​ធ្វើ​ស្រូវ​បង្កើន​រដូវ​ប្រភេទ​(​អេអឹម​)​ក៏បាន​ទទួល​ទិន្នផល​ល្អ​ ហើយ​តម្លៃ​ក៏បាន​កើន​ខ្ពស់​នា​ពេល​នេះ​។

​ប្រភព​ដដែល​បាន​បន្ត​ថា ​រយៈ​កាល​កន្លងទៅ​សម្រាប់​ទិន្នផល​ស្រូវ​បង្កើន​រដូវ​ប្រភេទ​(​អេ​អឹម​)​ក្រោយ​ប្រមូល​ផល​ បាន​ឈ្មួញ​ចូល​មក​ទិញ ​ក្នុង​មួយ​តោន​លក់​បាន​ត្រឹមតែ​៧០​ទៅ​៨០​ម៉ឺន​រៀល​ប៉ុណ្ណោះ​ ពេលខ្លះ​តម្លៃ​ក៏​ធ្លាក់​ចុះ​ស្ទើរតែ​ពួកគាត់ ​មិន​អាច​ទទួល​យក​បាន​។​ ដោយឡែក​នៅ​ឆ្នាំនេះ​ ស្រូវ​បង្កើន​រដូវ​ប្រភេទ​(​អូ​អឹម​)​ ដែល​ពួកគាត់​បាន​ផ្តើម​ប្រមូល​ផល​នា​ពេល​នេះ ​តម្លៃ​បាន​ហក់​ឡើង​ខ្ពស់​ស្ទើរ​មិន​នឹកស្មាន​ដល់​ ដោយ​ក្នុង​មួយ​តោន​តម្លៃ​ឡើង​ដល់​ជាង​១​លាន​រៀល​ បើ​ទោះ​បី​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយនេះ​ មានការ​ថមថយ​តម្លៃ​បន្តិច​វិញ ​ក៏​ដោយ​ចុះ​ក៏​ពួកគាត់​សប្បាយ​ចិត្តនឹង​ទទួល​យក​បាន​។ ពួកគាត់​បញ្ជាក់​ដែរ​ថា ​នៅ​តំបន់​ពួកគាត់​មិន​សូវ​មាន​កសិករ​ធ្វើ​ស្រូវ​បង្កើន​រដូវ​នេះ​ច្រើន​ទេ​ ដោយសារ​តែ​កត្តា​ទឹក​មានការ​ខ្វះខាត​សង្ឃឹមលើ​ទឹកស្ទឹង ​គឺ​ឆាប់​រីង​ហួត​មិន​ដក់​ទឹកបាន​យូរ​ខែ​នោះ​ទេ​ ទើប​ចំនួន​កសិករ​ធ្វើ​ស្រូវ​បង្កើន​រដូវ​មាន​ចំនួន​តិច​។ ​មន្ត្រី​មន្ទីរ​ជំនាញ​ស្រុក​ ក៏បាន​ឲ្យ​ដឹង​ប្រហាក់ប្រហែល​និង​ការ​បញ្ជាក់​របស់​ប្រជាកសិករ​ដែរ​ថា ​លោក​ទទួល​ស្គាល់​ថា ​នៅ​តំបន់​ពួកគាត់​ខាង​លើ​នេះ ​ពិតជា​មាន​ចំនួន​កសិករ​មួយ​ចំនួន​តូច​ ដែល​បាន​ធ្វើ​ស្រូវ​បង្កើន​រដូវ​ដោយសារ​តែ​តំបន់​នោះ​នៅ​ឆ្ងាយ​ពី​ប្រភព​ទឹក​ងាយ​រងគ្រោះ​នឹង​ធ្វើ​ឲ្យ​ខាតបង់​ថវិកា​។

​មន្ត្រី​នៃ​មន្ទីរ​កសិកម្ម​ខេត្ត​បាន​ឲ្យ​ដឹង​ដែរ​ថា ចំពោះ​កសិករ​ដែល​ធ្វើ​ស្រូវ​បង្កើន​រដូវ​មិន​ថា​ ក្នុងស្រុក​មោងឬស្សី​នោះ​ទេ ​ខាង​មន្ត្រី​ជំនាញ​តែង​ចុះ​ធ្វើ​ការណែនាំ​ដល់​ពួកគាត់​ក្នុង​ការ​ដាំដុះ​កុំ​ធ្វើ​ដោយ​ប្រថុយប្រថាន​ ត្រូវ​ដាំ​ដុះ​ទៅតាម​រដូវ​កាល​ជៀសវាង ​ក្នុង​ការ​ខូចខាត​រួម​ទាំង​បច្ចេកទេស​ផង​ ដើម្បី​ឲ្យ​ទទួល​បាន​ផល​ល្អ​។​ ហើយ​នៅ​ដើម​ឆ្នាំនេះ​ ក្រៅពី​ស្រូវ​បង្កើន​រដូវ​ប្រភេទ​(​អូ​អឹម​)​ក៏​មាន​ស្រូវ​បង្កើន​រដូវ​ប្រភេទ​(​សែន​ក្រអូប​)​និង​ប្រភេទ​(​អ៊ី​អ៊ា​)​ក៏​តម្លៃ​បាន​ហក់​ឡើង​ខ្ពស់​ដូចៗ​គ្នា​ផង​ដែរ​ ដែល​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​គ្រួសារ​របស់​កសិករ​បា​ន​ធូរធារ​មួយ​កម្រិត​ទៀត​៕

អត្ថបទ៖ ​សៅ សារិទ្ធ

សូមចុចអាន៖ ​ដឹងទេ មុនថ្ងៃសែនចូលឆ្នាំចិន វៀតណាម មាន់​ស្រែ​រស់​មួយ​គីឡូតម្លៃប៉ុន្មាន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រគល់ថវិកា ៥លាន​រៀល ជូននារី ដែលសម្រាលកូនដោយ​​ខ្លួនឯងក្នុងបន្ទប់ជួលទាំង​យប់

ព័ត៌មានជាតិ១ ម៉ោង មុន

លោក ងួន ទ្ធិរិទ្ធ ប្រធានក្រុមការងារ​យុវជនបក្សស្រុកអន្លង់វែង បានដឹកនាំក្រុមការងា រចុះសាកសួរសុខទុក្ខប្រជាពលរដ្ឋមួយគ្រួសារដែលរងគ្រោះ ដោយ សារភ្លើងឆេះផ្ទះ

ជីវិតកម្សាន្ដ២ ម៉ោង មុន

នាយក្រិន ធ្លាក់ខ្លួនឈឺធ្ងន់ដេក ស្តូកស្តឹងក្នុងមន្ទីពេទ្យ

ជីវិតកម្សាន្ដ២ ម៉ោង មុន

សមាជិកក្រុមរាំ ពេជ្រ សោភា ម្នាក់ជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់យ៉ាងរន្ធត់

ជីវិតកម្សាន្ដ២ ម៉ោង មុន

ពេជ្រ សោភា តក់ស្លុតខ្លាំងក្រោយ ទទួលដំណឹងដ៏រន្ធត់ចិត្ត

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services