ដឹងទេ មុនថ្ងៃសែនចូលឆ្នាំចិន វៀតណាម មាន់​ស្រែ​រស់​មួយ​គីឡូតម្លៃប៉ុន្មាន​ – Kampuchea Thmey Daily
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

ដឹងទេ មុនថ្ងៃសែនចូលឆ្នាំចិន វៀតណាម មាន់​ស្រែ​រស់​មួយ​គីឡូតម្លៃប៉ុន្មាន​

Published

on

​ប្រជាពលរដ្ឋ​មកពី​តាម​បណ្តា​ខេត្ត​បាន​ដឹក​មាន់​ស្រែរ​ស់មក​អង្គុយ​លក់ខ្លួន​ឯង​មុន​ថ្ងៃ​សែន​ចូលឆ្នាំ​ចិន​វៀតណាម​ ដោយ​ក្នុង​១​គីឡូក្រាម​ថ្លៃ​៣០០០០​រៀល​។​

បងប្រុស ហម សុធា ជា​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​រមាស​ឈរ​ ឃុំ​គោក​ខ្ចក ស្រុក​កំពង់ត្របែក ​ខេត្ត​ព្រៃវែង បាន​ឲ្យ​ដឹងថា មាន់​ដែល​បងប្រុស​យកមក​ដាក់លក់នៅ​ផ្សារ​ច្បារអំពៅ​គឺជា​មាន់​ដែល​បង​ប្រុស​ចិញ្ចឹម​នៅឯស្រុក​ ហើយ​ចាប់​យកមក​លក់​ដោយ​ខ្លួនឯង​ផ្ទាល់​ក្នុង​១​គីឡូក្រាម​ថ្លៃ​៣០០០០​រៀល​។​ ចំពោះ​តម្លៃ​មាន់​ស្រែ​ឆ្នាំ​២០២១​នេះ​មានតម្លៃ​ខ្ពស់ជាង​ឆ្នាំ​២០២០​តែ​៣០០០​រៀល​ប៉ុណ្ណោះ​។​

បងប្រុស​បន្តថា ​បើសិន​ជាលក់នៅ​ផ្សា​រកអណ្តើក ក្បែរ​ស្រុកភូមិ​នោះ​គឺ​បាន​ត្រឹម​២២០០០​រៀល​។​ដូច្នេះ​សុខចិត្ត​ដឹក​យកមក​លក់​នៅ​ច្បារអំពៅ​បាន​ថ្លៃ​រហូតដល់​៣០០០០​រៀល​ក្នុង​១​គីឡូក្រាម​ឯ​ណោះ​។​

ចំណែក​បងស្រី គុន សៀន ជា​ប្រជាពលរដ្ឋ​រស់នៅ​ឃុំ​កំពង់​ពពិល ​ស្រុក​ពារាំង​ខេត្តព្រៃវែង បាន​ឲ្យ​ដឹងថា​ បងស្រី​បាន​ចាប់​មាន់​ពី​ផ្ទះ​មក​លក់​ដោយ​ខ្លួនឯង​ប្រមាណ​ជាង​២០០​ក្បាល​ស្មើ​នឹង​ជាង​៣០០​គីឡូក្រាម​។​ មូល​ហេតុដែល​បងស្រី​សុខចិត្ត​ដឹក​យកមក​លក់​ដល់​ផ្សារ​នៅ​ច្បារអំពៅ​​គឺ​បាន​តម្លៃ​ខ្ពស់​ជាង​លក់​ឲ្យ​ឈ្មួញ​ដែល​ចុះទៅ​ទិញ​តាម​ភូមិ​ឲ្យ​ថ្លៃ​ត្រឹម​២០០០០​រៀល​ប៉ុណ្ណោះ​។​

ចំណែក​បងស្រី ថា រិន រស់នៅ​ភូមិ​មិត្តភាព​សង្កាត់​ព្រែក​ឯង​ខណ្ឌ​ច្បារអំពៅ​វិញ​បាន​ឲ្យ​ដឹងថា បងស្រី​សុខចិត្ត​ទិញ​មាន់​ស្រែ​បើទោះជា​មានតម្លៃ​ខ្ពស់​ តែមាន​រស់ជាតិ​ឆ្ងាញ់​។ ​ចំណែក​មាន់​ដែល​ទិញ​នៅថ្ងៃ​នេះ​គឺ​សម្រាប់​ទុក​ធ្វើ​ម្ហូប​សែន​នា​ថ្ងៃទី​១១​ ខែ​កុ​ម្ភះ ដែលជា​ថ្ងៃ​សែន​ចូលឆ្នាំ​ប្រពៃណី​ជនជាតិចិន វៀតណាម​។ ​ហើយ​ថ្ងៃស្អែក​អាច​ឡើងថ្លៃ​បន្ថែមទៀត​៕

អត្ថបទ ៖ ​ន​រា​

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ5 mins ago

អាជ្ញាធរស្រុកកៀនស្វាយទុកពេលឲ្យពលរដ្ឋ៤ថ្ងៃរុះរើសំណង់រំលោភផ្លូវសាធារណៈ

ព័ត៌មានជាតិ9 mins ago

រក​ឃើញ​​​អ្នក​ឆ្លង​កូវីដ១៩ ចំនួន​២​នាក់​ ទៀត​នៅ​ប៉េង​ ហួត ៦០​ម៉ែត្រ​​

ព័ត៌មានជាតិ19 mins ago

គិតមក​ដល់​ល្ងាចនេះ ទីតាំង​ពាក់ព័ន្ធ​ព្រឹ​ត្តិ​ការណ៍​សហគមន៍​២០​កុម្ភៈ ចំនួន​៧៥​ទីតាំង ​ត្រូវ​បាន​អាជ្ញាធរបិទ

ព័ត៌មានជាតិ31 mins ago

ហ្វីលីពីន​អរគុណ​កម្ពុជា​ដែល​បាន​ផ្តល់​ការ​ការពារ​និង​គាំពារ​បាន​យ៉ាង​យ៉ាង​ល្អ​ដល់​ពលរដ្ឋ​ហ្វី​លីន​ធ្វើការ​និង​ស្នាក់នៅ​កម្ពុជា

ព័ត៌មានជាតិ38 mins ago

ភ្នំពេញ​នៅ​រដូវ​ប្រាំង​ ឆ្នាំ២០២១​នេះ​​ ​ខ្វះ​ភ្លើង​​​ប្រើ​ឬ​​ទេ?

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services