Connect with us

ព័ត៌មានជាតិ

អាជ្ញាធរខេត្តស្វាយរៀង​ណែនាំ​ឱ្យពលរដ្ឋ ប្រុង​ប្រយ័ត្ន មុននឹងសម្រេចិត្តទិញដីពុះ​ឡូត៍

បានផុស

នៅ

អាជីវកម្ម​ពុះ​ដីឡូត៍​លក់​នៅ​ក្រុងបាវិត​ខេត្តស្វាយបាននឹងកំពុងរីកដុះដាល និង​មាន​សន្ទុះ​កើនឡើងខ្លាំង​គួរឱ្យកត់សម្គាល់​ក្នុងមួយរយៈចុងក្រោយនេះ។ ទន្ទឹមនេះ គេក៏សង្កេតឃើញមានម្ចាស់គម្រោងមួយចំនួនមិនមានលិខិត​អនុញ្ញាត ឬ​អាជ្ញាប័ណ្ណ​ត្រឹមត្រូវក្នុងការអភិវឌ្ឍន៍នោះទេ ដែលបានធ្វើឱ្យប្រជាពលរដ្ឋមួយចំនួនរងគ្រោះ បន្ទាប់ពីទិញដីឡូត៍នោះរួច។

អាស្រ័យហេតុនេះ រដ្ឋបាលខេត្ត​ស្វាយរៀង​បានចេញ​សេចក្តី​ជូនដំណឹងកាលពី​ថ្ងៃទី​ ៨ ខែកុម្ភៈ​ កន្លងទៅនេះ ដើម្បីឱ្យ​ប្រជាពលរដ្ឋមានការ​ប្រុងប្រយ័ត្ន​ខ្ពស់​ជាងមុន មុននឹង​សម្រេច​ចិត្ត​ទិញគម្រោងដីឡូត៍ណាមួយ​​នៅក្នុង​ខេត្ត ជៀសវាងការខាតបង់​ផលប្រយោជន៍​ទៅ​ថ្ងៃក្រោយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដើម្បី​បញ្ចៀស​ហានិភ័យ​ជាយថាហេតុ​ ដែល​បង្កឡើង​ដោយ​ក្រុមហ៊ុន ឬ​បុគ្គល​មួយចំនួន​ដែល​ឆ្លៀតឱកាស​បន្លំ​បោកប្រាស់ ឬ​កេងចំណេញ ដោយ​ប្រការ​ណាមួយ ប្រជា​ពលរដ្ឋ និង​សាធារណជន ត្រូវពិនិត្យ​ និង​ស្វែងយល់​ឱ្យ​បានច្បាស់លាស់ និងដោយ​ការយក​ចិត្ត​ទុកដាក់​លើ​ឯកសារ​ពាក់ព័ន្ធ​នឹង​ការធ្វើ​អាជីវកម្ម​ ​រួមមាន​៖ ១- ​លិខិតអនុញ្ញាត​អភិវឌ្ឍន៍​ដី​ ២- ​លិខិតអនុញ្ញាត​អាជីវកម្ម ឬ​អាជ្ញាប័ណ្ណ​អភិវឌ្ឍន៍​ដីឡូត៍​។ ៣- ​កិច្ចសន្យា​ពាក់ព័ន្ធ និង ៤- ​ឯកសារ​ផ្សេងៗ​ដែល​ពាក់ព័ន្ធ​នឹង​អត្តសញ្ញាណ​ដី និងអត្តសញ្ញាណ​ម្ចាស់​អចលនវត្ថុ​ជាដើម​។

លោក ហែម ពិសិដ្ឋ អភិបាលរង​ខេត្តស្វាយរៀង មានប្រសាសន៍ថា៖ «អាជ្ញាធរតម្រូវឱ្យម្ចាស់គម្រោងដីឡូតិ៍ទាំងអស់ត្រូវមានឯកសារ​ពាក់ព័ន្ធ​នឹង​ការធ្វើ​អាជីវកម្ម មុននឹងអាចធ្វើការអភិវឌ្ឍន៍គម្រោងរបស់ខ្លួនបាន។ លើសពីនេះ ​ម្ចាស់គម្រោងត្រូវអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធចាំបាច់ដូចជា ប្រព័ន្ធទឹក ភ្លើង លូ និងផ្លូវជាដើម ឱ្យបានយ៉ាងហោចណាស់​ ៣០ ឬ​ ៤០ ​ភាគរយជាមុនសិនទើបអាចពុះដីឡូតិ៍លក់បាន។»

លោកបានបន្តថា ចំណែកប្រជាពលរដ្ឋវិញ ពួកគេត្រូវចេះសួរនាំរឿងច្បាប់ និងឯកសារ​ពាក់ព័ន្ធនានាឱ្យបានច្បាស់លាស់ មុននឹងសម្រេចចិត្តទិញគម្រោងណាមួយ។ ម្យ៉ាងទៀត ពួកគេត្រូវពិនិត្យមើលថាតើ ម្ចាស់គម្រោងបានអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធចាំបាច់បានប៉ុន្មានភាគរយហើយ ដើម្បីជៀសវាងការចាញ់បោកជនខិលខូចមួយចំនួនតូច។

បើតាមសេចក្តី​ជូនដំណឹងរបស់​រដ្ឋបាលខេត្ត​ស្វាយរៀង ​ក្នុង​ករណី​ប្រជា​ពលរដ្ឋ​នៅមាន​មន្ទិល​អំពី​ព័ត៌មាន​របស់​ក្រុមហ៊ុន ឬ​អាជីវកម្ម​ពុះ​ដីឡូត៍​ណាមួយ ​ពួកគេអាចទាក់ទង​មកកាន់​រដ្ឋបាល​ក្រុង-ស្រុក ​ដែល​ទីតាំង​ដីឡូត៍​នោះ​ស្ថិត​នៅ ឬ​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី​ខេត្ត ឬ​រដ្ឋបាលខេត្ត ដើម្បី​ទទួលបាន​ព័ត៌មាន​ត្រឹមត្រូវ និង​ច្បាស់លាស់​។​

អត្ថបទ៖ វ៉ាត វិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

ខេត្តរតនគិរីមានផ្ទៃដីក្រហមប្រមាណ៧០% អំណោយផលដល់ដំណាំកសិ-ឧស្សហកម្មគ្រប់ប្រភេទ

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​នេះ រដ្ឋបាល​រាជធានី​ហាម​ដាច់ខាត​ការ​លេង​ល្បែងស៊ីសង ការ​ជះ​ទឹក គប់​ស្បោង​ទឹក លាប​ធ្យូង ឬ​ប៉ាត​ម្សៅ​ទៅលើ​អ្នកដំណើរ

ព័ត៌មានជាតិ៥ ម៉ោង មុន

កម្មករ និងសហជីព ពេញចិត្ត គាំទ្រដំណោះស្រាយទាំងបីចំណុចចំពោះករណីរោងចក្រ R.G

ជីវិតកម្សាន្ដ៨ ម៉ោង មុន

សុខ ស្រីម៉ុច អំពាវនាវពលរដ្ឋខ្មែរបន្តជួយថែរក្សាមរតកដូនតាខ្មែរ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

វេទិកាបូអាវ ៖ សេដ្ឋកិច្ច អាស៊ី នឹងលូតលាស់ដល់ ៤.៥ ភាគរយក្នុងឆ្នាំនេះ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៤ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៤ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម