សេដ្ឋកិច្ច
វៀតណាមនាំចេញកសិផលមានអតិរេកពាណិជ្ជកម្មខ្ពស់ក្នុងរយៈពេល៤ខែកន្លងមកនេះ
ទីក្រុងហាណូយ៖ ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ (MARD) បានរាយការណ៍ថា ការនាំចេញផលិតផលកសិ-រុក្ខាប្រមាញ់-នេសាទរបស់វៀតណាមទទួលបានប្រហែល ១៩,០៦ ពាន់លានដុល្លារក្នុងរយៈពេល ៤ ខែដំបូងនៃឆ្នាំ ២០២៤ កើនឡើង ២៣,៧ ភាគរយពីឆ្នាំមុន។
ទន្ទឹមនឹងនេះ ប្រទេសនេះក៏បាននាំចូលផលិតផលទាំងនេះមានតម្លៃ ១៤,៣២ ពាន់លានដុល្លារផងដែរ ដែលបណ្តាលឱ្យមានអតិរេកពាណិជ្ជកម្មចំនួន៤,៧៤ ពាន់លានដុល្លារ កើនឡើង ៧១,៥ភាគរយធៀបនឹងឆ្នាំមុន។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានវៀតណាមចុះផ្សាយថ្ងៃពុធនេះ។

ក្នុងរយៈពេល ៤ ខែ វៀតណាមបាននាំចេញកសិផលទៅក្រៅប្រទេសមានតម្លៃ ១០,៤៤ ពាន់លានដុល្លារ កើនឡើង ៣២,៥ ភាគធៀបទៅនឹងឆ្នាំមុន។ នាំចេញ ផលិតផលព្រៃឈើមានទឹកប្រាក់៥,១៨ ពាន់លានដុល្លារនៃ កើនឡើង ២២,៨ ភាគរយ; និងផលិតផលជលផល ២,៦៨ ពាន់លាន កើនឡើង ៤,២ ភាគរយ។
ទាក់ទងនឹងទីផ្សារ ការនាំចេញទៅកាន់ទ្វីបអាស៊ី អាមេរិក អឺរ៉ុប អូសេអានី និងអាហ្រ្វិក មានការកើនឡើងពី ១៩,៨ ភាគរយដល់ ៣៨,៦ ភាគរយ។ សហរដ្ឋអាមេរិក ចិន និងជប៉ុននៅតែជាប្រទេសទិញកសិផល-ព្រៃឈើ-ជលផលច្រើនជាងគេទាំងបីរបស់វៀតណាម។
ដើម្បីរក្សាល្បឿនកំណើន ក្រសួងបាននិយាយថា ខ្លួនបានដោះស្រាយបញ្ហាទាក់ទងនឹងទីផ្សារ ដើម្បីសម្រួលដល់ការនាំចេញ ជាពិសេសទៅកាន់ប្រទេសចិន សហរដ្ឋអាមេរិក ជប៉ុន និងសហភាពអឺរ៉ុប ខណៈពេលដែលពង្រីកទៅកាន់ប្រទេសថ្មីដូចជាមជ្ឈិមបូព៌ា អាហ្វ្រិក និងប្រទេសអ៊ីស្លាម។
ទន្ទឹមនឹងនោះ ខ្លួនក៏បានពង្រីកឱកាសកាន់តែច្រើនស្ថិតក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជាពិសេសកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយ និងរីកចម្រើននៃភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី EU-វៀតណាម (EVFTA)៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា១ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


