សេដ្ឋកិច្ច
NBC៖ ច្ចេកវិទ្យាហិរញ្ញវត្ថុបានដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលនៅកម្ពុជា
ភ្នំពេញ៖ទេសាភិបាលធនាគារជាតិនៃកម្ពុជា(NBC) លោកជំទាវ ជា សិរី បាន ថ្លែងថា ច្ចេកវិទ្យាហិរញ្ញវត្ថុបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការជំរុញនិរន្តរភាពហិរញ្ញវត្ថុ ព្រមទាំងការអភិវឌ្ឍប្រព័ន្ធទូទាត់នៅកម្ពុជា ជាពិសេសបានរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល និងកាត់បន្ថយការចំណាយក្នុងការផ្ទេរប្រាក់របស់ប្រជាជន។
ការថ្លែងរបស់លោកជំទាវ ជា សិរីធ្វើឡើងនៅពេលដែលលោកស្រីបានអញ្ជើញចូលរួមជាវាគ្មិនកិត្តិយស ក្នុងវេទិកាពិភាក្សាក្រោមប្រធានបទ «មូលធនប្រកបដោយចីរភាព៖ ហិរញ្ញវត្ថុដែលគិតគូរពីបរិស្ថាន» កាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៤ នៅទីក្រុងឌុយបៃ នៃប្រទេសអេមីរ៉ាតអារ៉ាប់រួម។

វេទិកាពិភាក្សានេះត្រូវបានរៀបចំជាកម្មវិធីពិសេសមួយ នៃកិច្ចប្រជុំកំពូលបច្ចេកវិទ្យាហិរញ្ញវត្ថុឌុយបៃ Dubai Fintech Summit ក្នុងគោលបំណងពិភាក្សានិងចែករំលែកទស្សនៈ ទាក់ទងនឹងតួនាទីរបស់ធនាគារកណ្តាល និងបច្ចេកវិទ្យាហិរញ្ញវត្ថុ ក្នុងការចូលរួមចំណែកលើកកម្ពស់បរិស្ថានបៃតង។
កិច្ចប្រជុំកំពូលបច្ចេកវិទ្យាហិរញ្ញវត្ថុឌុយបៃនេះ បានប្រព្រឹត្តិទៅរយៈពេលពីរថ្ងៃ គឺថ្ងៃទី៦-៧ ខែឧសភា ឆ្នាំ២០២៤ ដោយមានអ្នកចូលរួមប្រមាណ ១.០០០ រូបជាអ្នកតាក់តែងគោលនយោបាយ វិនិយោគិន សាស្រ្តាចារ្យ អ្នកស្រាវជ្រាវ និងអ្នកសារព័ត៌មាន ដែលមកពីប្រទេសជាង ១០០ ទូទាំងពិភពលោក។
លោកជំទាវបានលើកឡើងថា៖« តួនាទីដ៏សំខាន់នៃបច្ចេកវិទ្យាហិរញ្ញវត្ថុ ក្នុងការជំរុញនិរន្តរភាពហិរញ្ញវត្ថុ ព្រមទាំងការអភិវឌ្ឍប្រព័ន្ធទូទាត់នៅកម្ពុជា ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល និងកាត់បន្ថយការចំណាយក្នុងការផ្ទេរប្រាក់របស់ប្រជាជន»។

លើសពីនេះ លោកជំទាវបានចែករំលែកបទពិសោធន៍នៃការវិនិយោគទុនបម្រុងអន្តរជាតិរបស់ ធនាគារជាតិនៃកម្ពុជា លើសញ្ញាប័ណ្ណបៃតង និងសញ្ញាប័ណ្ណដែលពាក់ព័ន្ធនឹងបរិស្ថាន សង្គម និងអភិបាលកិច្ច (ESG) ដែលត្រូវបានបោះផ្សាយដោយស្ថាប័នហិរញ្ញវត្ថុអន្តរជាតិធំៗ សំដៅរួមចំណែកក្នុងការលើកកម្ពស់បរិស្ថាន។
យោងតាមរបាយការន៍របស់NBC កាលពីឆ្នាំ២០២៣ កម្ពុជាមានប្រតិបត្តិការឌីជីថលចំនួន ១,៨ ពាន់លានរៀល និងដុល្លារអាមេរិកមានតម្លៃ ៤៩២ពាន់លានដុល្លារ កើនឡើងជាង ៦០០ លានពីប្រតិបត្តិការចំនួន ១,១ ពាន់លាននៅឆ្នាំ ២០២២។ តម្លៃសរុបនៃប្រតិបត្តិការដែលបានកើនឡើងពី ៤០០ពាន់លានដុល្លារក្នុងឆ្នាំ ២០២២ គឺស្មើនឹង ១៦ដងនៃផលិតផលក្នុងស្រុកសរុប (GDP) ។

ក្នុងចំណោមប្រព័ន្ធទូទាត់មានគណនីចំនួន ២៧,៦ លានដែលប្រើប្រាស់ប្រព័ន្ធបាគង ។ គិតដំណាច់ឆ្នាំ ២០២៣ អតិថិជនអាចប្រើប្រាស់សេវាកម្មនេះ ដើម្បីទូទាត់ប្រាក់នៅហាង និងសេវាកម្មជាង ២,៩ លាន៕
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


