Connect with us

ព័ត៌មានជាតិ

ទីមរ័សិក្សាអំពីប្រព័ន្ធទូទាត់បាគងរបស់កម្ពុជាដែលជួយជំរុញការដោះដូរពាណិជ្ជកម្ម​ វិនិយោគ និងទេសចរណ៍

បានផុស

នៅ

ធនាគារកណ្តាលរបស់ប្រទេសទីមរ័ខាងកើតបានធ្វើការសិក្សាអំពី​ដំណើការ និងការរីកចម្រើនយ៉ាងឆាប់រហ័សនៃប្រព័ន្ធទួទាត់អេឡិចត្រូនិក«បាគង» របស់ធនាគារជាតិនៃកម្ពុជា (NBC) ​ដែលបានចូលរួមចំណែកដល់ការរីកចម្រើនៃសេដ្ឋកិច្ច ការធ្វើពាណិជ្ជកម្ម និងទេសចរណ៍។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពីថ្ងៃទី៣ ខែមីនា គណៈប្រតិភូធនាគារកណ្តាលទីម័រខាងកើត ដែលដឹកនាំដោយលោកស្រីទេសាភិបាលរង Sara Lobo Brites បានមកធ្វើទស្សនកិច្ចនៅ NBC ​ ក្នុងគោលបំណងសិក្សាពីបទពិសោធន៍របស់ NBC លើការអភិវឌ្ឍប្រព័ន្ធទូទាត់អេឡិចត្រូនិកនៅកម្ពុជា។

លោក រ័ត្ន សុវណ្ណនរៈ ទេសាភិបាលរង ​ NBC ​បានលើកឡើងពីការរួមចំណែករបស់ប្រព័ន្ធទូទាត់ ក្នុងការសម្រួលជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ការជំរុញសកម្មភាពពាណិជ្ជកម្ម និងទេសចរណ៍ តាមរយៈការស្កេន ឃ្យូអរកូត ព្រមទាំងការពង្រឹងសមាហរណកម្ម ជាមួយប្រទេសក្នុងតំបន់ និងអន្តរជាតិ តាមរយៈការតភ្ជាប់ប្រព័ន្ធទូទាត់ដែន។

ធនាគារជាតិនៃកម្ពុជា (NBC) បានឱ្យដឹងថា គណនីអ៊ីវ៉ាឡេតកើនដល់ ២០,៧ លានគណនី និងចំនួនពាណិជ្ជករដែលចុះឈ្មោះប្រើប្រាស់ខេអេចឃ្យូអរកូតកើនដល់ ៤,៥លានគណនី ដែលបង្ហាញអំពីការរីកចំរើនយ៉ាងឆាប់រហ័សនៃការទូទាត់តាមប្រព័ន្ធអេឡិចត្រូនិកនៅកម្ពុជា។​

យោងតាមរបាយការណ៍ប្រចាំឆ្នាំរបស់ NBC ​ចេញផ្សាយកាលពីសប្តាហ៍មុន ចំពោះការទូទាត់តម្លៃធំតាមប្រព័ន្ធធនាគារអេឡិចត្រូនិក (OBS) សរុបមាន​៨២,៨ ពាន់ប្រតិបត្តការ ស្មើនឹង ៥០៧,៦ ទ្រីលានរៀលកើនឡើងជិត៣១%ធៀបនឹងឆ្នាំ២០២៣ ខណៈប្រព័ន្ធទូទាត់រាយតាមរយៈប្រព័ន្ធរីធេលផេ (Retial Pay) ជាប្រាក់រៀលមានចំនួន៧ពាន់ប្រតិបត្តិការថយចុះជាង៥៨%ធៀបនឹងឆ្នាំ២០២៣ និងទំហំព្រាក់ទូទាត់២៣៥,៧ប៊ីលានរៀលថយចុះជាង៤៦% ខណៈដែលប្រតិបត្តិការជាប្រាក់ដុល្លារមានចំនួន១៩ពាន់ប្រតិបត្តិការថយចុះជិត៥៩% និងទំហំប្រាក់ទូទាត់១២៩,៦លានដុល្លារថយចុះជិត៣៩%៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម