សេដ្ឋកិច្ច
តម្លៃលុយប៉េសូហ្វីលីពីនទល់នឹងដុល្លារ ធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេល ១៨ ខែ
ប្រាក់ប៉េសូរបស់ហ្វីលីពីន បានធ្លាក់ចុះដល់ចំណុចទាបបំផុតធៀបនឹងប្រាក់ដុល្លារ បើរាប់ចាប់តាំងពីខែវិច្ឆិកា ឆ្នាំ ២០២២ មក ខណៈធនាគារកណ្តាលរបស់ប្រទេសនេះងាកចេញពីគោលនយោបាយរូបិយវត្ថុតឹងរ៉ឹង។ នេះបើតាមការចុះផ្សាយរបស់កាសែត Nikkei Asia។

ប្រាក់ប៉េសូបានធ្លាក់ចុះដល់ ៥៨,១៣/ដុល្លារ នៅថ្ងៃអង្គារនេះ ដោយវាធ្លាក់ចុះហួសកម្រិតទាបបំផុត ៥៧,៩៥/ដុល្លារ កាលពីថ្ងៃទី ២៥ ខែមេសា។
ទេសាភិបាលធនាគារកណ្តាលហ្វីលីពីន លោក Eli Remolona បាននិយាយ បន្ទាប់ពីប្រកាសរក្សាគោលនយោបាយអត្រាការប្រាក់របស់ធនាគារឱ្យនៅថេរកាលពីថ្ងៃព្រហស្បតិ៍ សប្ដាហ៍មុនថា៖ «យើងមានភាពតឹងរ៉ឹងតិចជាងមុន»។ លោកបន្តថា ការកាត់បន្ថយអត្រាការប្រាក់ អាចនឹងធ្វើឡើងនៅខែសីហា ខាងមុខ។
គួរកត់សម្គាល់ផងដែរថា តម្លៃប្រាក់ដុល្លាររឹងមាំ ក៏ជាកត្តារួមចំណែកដល់ការធ្លាក់ចុះប្រាក់ប៉េសូផងដែរ។ ការធ្លាក់ចុះនេះប្រហែលមិនបង្កជាបញ្ហាទេ ដរាបណាហ្វីលីពីនអាចគ្រប់គ្រងអតិផរណារបស់ខ្លួនបាន។ កាលពីខែមេសាកន្លងទៅ អតិផរណារបស់ប្រទេសកោះនេះ ស្ថិតនៅ ៣,៨ ភាគរយ ដោយទាបជាងឆ្ងាយពីអត្រា ៦,៦ ភាគរយ ក្នុងខែមេសា ឆ្នាំមុន។ យ៉ាងណាមិញ វាខ្ពស់ជាងអត្រា ៣,៧ ភាគរយនៅខែមីនា។

ជាមួយគ្នានេះ ធនាគារកណ្ដាលបានបន្ទាបការព្យាករណ៍អតិផរណាសម្រាប់ឆ្នាំ ២០២៤ មកត្រឹម ៣,៨ ភាគរយ ពី ៤ ភាគរយ ខណៈបង្កើនការព្យាករណ៍សម្រាប់ឆ្នាំ ២០២៥ពី ៣,៥ ភាគរយ ទៅ ៣,៧ ភាគរយ។ តួលេខទាំងនេះ ស្ថិតនៅក្នុងគោលដៅចន្លោះ ២ ទៅ ៤ ភាគរយរបស់ធនាគារកណ្ដាល៕
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


