Connect with us

សេដ្ឋកិច្ច

ថៃ​ជាប់​ជា​ទិសដៅ​ទេសចរណ៍​ទី​១​នៅ​អាស៊ី​ សម្រាប់​ភ្ញៀវ​​​អឺរ៉ុប​

បានផុស

នៅ

​ការស្ទង់មតិរបស់ទីភ្នាក់ងារ​ដំណើរ​កម្សាន្ត​ Agoda បាន​បង្ហាញ​ថា​ ​​ប្រទេស​ថៃ​គឺ​ជា​គោលដៅ​ទី​១​​​ប្រចាំ​ទ្វីប​​អាស៊ី​ សម្រាប់​​អ្នក​ទេសចរ​មក​ពី​អឺរ៉ុប​។​ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​កាសែត​បាងកកប៉ុស្តិ៍​។ ​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទិន្នន័យ​បង្ហាញ​ថា​ ​ប្រទេស​ដែល​​ឈរ​នៅ​លេខ​រៀង​​ជាបន្ត​បន្ទាប់​ រួម​មាន​​ឥណ្ឌូណេស៊ី​ ជប៉ុន​ ម៉ាឡេស៊ី ​និង​ហ្វីលីពីន​។

​លោក​ Pierre Honne ​​មន្រ្តី​​ជាន់​ខ្ពស់​​របស់​ Agoda ​ប្រចាំ​​ប្រទេ​ស​​ថៃ​​ បាន​និយាយ​ថា​ តាម​ទិន្នន័យ​ពី​​គេហទំព័រ​ Agoda ​ភ្ញៀវ​ទេសចរ​អឺរ៉ុប​ស្វែង​រក​​​​សណ្ឋាគារ​នៅ​ភូកេត​​ច្រើន​ជាង​គេ​ បន្ទាប់​មក​គឺ​​​​ទីក្រុង​បាងកក​ និង​ខេត្ត​​​ Krabi ។

លោក​បន្ត​ថា​ ខេត្ត​ក្រុង​ទាំង​៣​ ​​​លេច​ធ្លោ​​សម្រាប់​​ការ​​លំហែ​ ការ​​ផ្សង​ព្រេង ​និង​​តំបន់​​ទេសចរណ៍​​វប្បធម៌​​ដែល​​ទាក់​ទាញ​​ភ្ញៀវ​​ទេសចរ​​អន្តរជាតិ​ ​ជា​​ពិសេស​​ក្នុង​​អំឡុង​​​​​ថ្ងៃ​​ឈប់​​សម្រាក​នា​​រដូវ​ក្តៅ​​។ ​

​ស្ថិតិ​របស់​ Agoda ​ក៏​បាន​បង្ហាញ​ផង​ដែរ​ថា​ ចំនួន​​ជន​​ជាតិ​​អឺរ៉ុ​ប​​ដែល​​ស្វែង​​រក​​​សណ្ឋាគារ​នៅ​អាស៊ី​នៅ​លើ​គេហទំព័រ​របស់​ខ្លួន ​បាន​កើន​ឡើង​ ៥២ ភាគរយ​ ​​ធៀប​នឹង​ឆ្នាំ​មុន​។​ ភាគ​ច្រើន​ភ្ញៀវ​ទេសចរ​ទាំង​នោះ​ មក​ពី​​​ចក្រភព​អង់គ្លេស ​បារាំង​ អាល្លឺម៉ង់​ អេស្ប៉ាញ ​និង​ហូឡង់​។​

​លោក​ Honne ​បាន​និយាយ​ថា​ បណ្តា​ប្រទេស​នៅ​អាស៊ី​ គឺ​ស្ថិត​ក្នុង​ចំណោម​គោលដៅ​វិស្សមកាល​ដ៏​ពេញ​និយម​បំផុត​សម្រាប់​អ្នក​ធ្វើ​ដំណើរ​នៅ​អឺរ៉ុប​ ដោយ​សារ​ភាព​សម្បូរ​បែប​នៃ​ការ​ទាក់​ទាញ​របស់​ប្រទេស​ទាំង​នោះ៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ នាទី មុន

ប្រាក់ចូលនិវត្តន៍កងទ័ព គ្រូបង្រៀន នឹងឡើងដល់ ៣លាន ៨សែនរៀល នៅឆ្នាំ២០២៥ មែនទេ?

ជីវិតកម្សាន្ដ២៦ នាទី មុន

អតីតតារាសម្តែង TVB លោក Chun Wong រស់រងទុក្ខវេទនា ក្រោយបោះបង់គ្រួសារព្រោះស្រី

ព័ត៌មានជាតិ២៩ នាទី មុន

ប.ស.ស ពិនិត្យមើលការអនុវត្តគម្រោងការពង្រីករបបសន្តិសុខសង្គមសម្រាប់បុគ្គលស្វ័យនិយោជន៍

ព័ត៌មានជាតិ៣០ នាទី មុន

អ្នកនាំពាក្យ៖ ក្រុមហ៊ុន សហគ្រាស ទទួលយកសិស្សរៀនជំនាញឲ្យចូលហាត់ការ និងធ្វើការ ដោយសារជឿជាក់លើកម្មវិធី TVET ១,៥លាននាក់ របស់រាជរដ្ឋាភិបាល

ព័ត៌មានអន្ដរជាតិ៣១ នាទី មុន

ធនាគារពិភពលោកថា ប្រជាជន អ៊ុយក្រែន ១.៨ លាននាក់ធ្លាក់ក្នុងភាពក្រីក្រ អំឡុងសង្គ្រាមជាមួយ រុស្ស៊ី

សេចក្ដីជូនដំណឹង១៩ ម៉ោង មុន

ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស បោះជំហានឆ្ពោះទៅកាន់វិសាលភាពអន្តរជាតិជាមួយម្ចាស់ជើងឯកប្រដាល់ពិភពលោក ម៉ានី ប៉ាគីអាវ!

ព័ត៌មានជាតិ២៤ ម៉ោង មុន

បង្កើតផ្លូវថ្មីតភ្ជាប់ពីផ្លូវជាតិលេខ១ រហូតដល់គល់ស្ពានព្រែកប្រា-ចាក់អង្រែ

ព័ត៌មានជាតិ២៤ ម៉ោង មុន

UPDATE៖ ករណីឡានទំនើបបុកម៉ូតូ បណ្តាលឱ្យបុរសម្នាក់ស្លាប់ គ្រួសាររងគ្រោះប្ដឹងឱ្យសមត្ថកិច្ចជួយរកយុត្តិធម៌

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

លោក បៃដិន បើកដៃឲ្យអ៊ុយក្រែន ប្រើអាវុធអាមេរិក បាញ់ចូលដី រុស្ស៊ី

សេចក្ដីជូនដំណឹង២១ ម៉ោង មុន

កម្មការិនីរោងចក្រកាត់ដេរម្នាក់នៅស្រុកអង្គស្នួល ខេត្តកណ្តាល ឈ្នះរង្វាន់១២៥លានរៀលពីភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ

Sokha Hotels

ព័ត៌មានពេញនិយម