សេដ្ឋកិច្ច
ទុរេនមួយហិកតា អាចរកប្រាក់ចំណូលបានប្រមាណ ២ ម៉ឺនដុល្លារ
កញ្ញា រ៉ុស្ស៊ី ពង្សពុទ្ធិម៉ា អាយុ ២៧ ឆ្នាំ ម្ចាស់ចម្ការទុរេន នៅក្នុងភូមិតាំកន់ ឃុំកណ្តោល ស្រុកបុទុមសាគរ ខេត្តកោះកុង ប្រាប់ថា ជាទូទៅទុរេនដាំតាមបែបធម្មជាតិ អាចរកប្រាក់ចំណូលបាន ២ ម៉ឺនដុល្លារ ក្នុងមួយហិកតា។

ម្ចាស់ចម្ការទុរេនរូបនេះ បានប្រាប់ថា សម្រាប់ទីផ្សារទុរេននៅឆ្នាំនេះ ប្រហាក់ប្រហែលនឹងឆ្នាំមុនដែរ ដែលនាងអាចលក់បានក្នុងតម្លៃ ២ ៧០០០ រៀល ក្នុងមួយគីឡូ (លក់រាយ) និងតម្លៃ ២ ម៉ឺនរៀល (បោះដុំ)។
លោក អួនជាង មេង ប្រធានសហគមន៍ទុរេនកំពតប្រាប់ថា បច្ចុប្បន្នការប្រមូលផលទុរេន សម្រេចបានប្រមាណ ៦០ ភាគរយ ជាមួយនឹងទិន្នផលធ្លាក់ចុះ ៥០ភាគរយ ដោយសារអាកាសធាតុរាំងស្ងួតច្រើនខែ។

យោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កម្ពុជាមានផ្ទៃដីដាំដុះដំណាំទុរេនចំនួន ៥ ២៨៩ ហិកតា ក្នុងនោះផ្ទៃដីប្រមូលផលមានចំនួន ៣ ៤០៣ ហិកតាដែលទទួលបានបរិមាណផលប្រមាណជាង ៣ម៉ឺនតោន ក្នុងមួយឆ្នាំ៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


