សេដ្ឋកិច្ច
កសិដ្ឋានគិរីសួគ៌ មានសមត្ថភាពផលិតទឹកដោះគោស្រស់ដល់ ១ ម៉ឺន ៥ ពាន់លីត្រ ក្នុងមួយថ្ងៃ
កសិដ្ឋានចិញ្ចឹមគោយកទឹកដោះគិរីសួគ៌ ស្ថិតនៅភ្នំតាម៉ៅ ស្រុកបាទី ខេត្តតាកែវ មានសមត្ថភាពផលិតទឹកដោះគោស្រស់ចន្លោះពី ១ ២០០០-១ ៥០០០ លីត្រក្នុងមួយថ្ងៃ។

លោក ជឿន វិជ្ជា បុគ្គលិកផ្នែកទីផ្សារនៅក្រុមហ៊ុន Khmer Fresh Milk បានឱ្យដឹងថា បច្ចុប្បន្នប្រជាជនខ្មែរ ហាក់មានការគាំទ្រលើផលិតផលទឹកដោះគោស្រស់ ខណៈនៅតាមផ្សារទំនើបនានាទឹកដោះគោក្រុមហ៊ុនរបស់លោក ដែលវិនិយោគលើកសិដ្ឋានគិរីសួគ៌ លក់ដាច់ច្រើនគួរសម។
លោក ជឿន វិជ្ជាក៏បានអំពាវនាវឱ្យប្រជាជនខ្មែរ បង្កើនការគាំទ្រផលិតផលខ្មែរឱ្យបានកាន់តែច្រើនបន្ថែមទៀត ដើម្បីលើកទឹកចិត្តដល់អ្នកផលិតក្នុងស្រុក។

កសិដ្ឋានចិញ្ចឹមគោយកទឹកដោះគិរីសួគ៌បានបើកសម្ពោធជាផ្លូវការនៅថ្ងៃទី ១១ ខែមេសា ឆ្នាំ ២០២៤ ក្រោមវត្តមានសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។
កសិដ្ឋានគិរីសួគ៌មានសមត្ថភាពផលិតទឹកដោះគោស្រស់រហូតដល់ ១ ៥០០០ ពាន់លីត្រក្នុងមួយថ្ងៃ និងផ្គត់ផ្គង់បានប្រមាណ ១៥ ភាគរយនៃចំណែកទីផ្សារកម្ពុជា។ នេះបើតាមការលើកឡើងរបស់លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
កសិដ្ឋានគិរីសួគ៌ ជាកសិដ្ឋានខ្នាតធំថ្នាក់ជាតិដំបូងគេនៅកម្ពុជា ដែលមានសង្វាក់ផលិតកម្មទំនើប មានសមត្ថភាពផលិតទឹកដោះគោសុទ្ធស្រស់មានគុណភាពខ្ពស់ និងជំនួយផ្នែកអាហារូបត្ថម្ភ។
កសិដ្ឋានគិរីសួគ៌មានចំនួនគោសរុបជិត ១ ពាន់ក្បាល (៩២៨) និងមានគម្រោង បង្កើនចំនួនគោយកទឹកដោះឱ្យដល់ ៣ ពាន់ក្បាល ដើម្បីបង្កើនផលិតកម្មទឹកដោះគោស្រស់ និងផលិតផលទឹកដោះគោ ដោយវេចខ្ចប់ជាកញ្ចប់ដាក់ក្រដាសតូចៗ សម្រាប់ផ្គត់ផ្គង់នៅតាមសាលារៀន។
កសិដ្ឋានគិរីសួគ៌មានរោងចក្រកែច្នៃទឹកដោះគោ និងយ៉ាអួរប្រកបដោយបច្ចេកវិទ្យាខ្ពស់លើផ្ទៃដីចំនួន ៣០០ ហិកតា ស្ថិតនៅភ្នំតាម៉ៅ ស្រុកបាទី ខេត្តតាកែវ។
បច្ចុប្បន្នកម្ពុជា មានកសិដ្ឋានផលិតគោយកទឹកដោះចំនួន ៤ គឺកសិដ្ឋានគិរីសួគ៌ កសិដ្ឋាន មូមូ កសិដ្ឋានឧទ្យានជាតិឬស្សីត្រឹប និងកសិដ្ឋានអូម៉។
គិតត្រឹមខែមីនា ឆ្នាំ ២០២៤ កសិដ្ឋានទាំង ៤ មានគោយកទឹកដោះចំនួន ១.១៧៦ ក្បាល ដែលអាចផលិតទឹកដោះគោស្រស់ ជាង ១៣ ពាន់លីត្រក្នុងមួយថ្ងៃ ស្មើនឹងជាង ៥ លានលីត្រក្នុង១ ឆ្នាំ ឬ ១៧ ភាគរយ នៃតម្រូវការទឹកដោះគោស្រស់ក្នុងស្រុកជាង ៣០ លានលីត្រ៕
អត្ថបទ៖ ឡេង ដេត

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
សេដ្ឋវិទូ៖ សេដ្ឋកិច្ចថៃប្រឈមហានិភ័យធ្លាក់ចូលក្នុងវិបត្តិបរិត្តផរណា
-
នយោបាយ៣ ថ្ងៃ ago
រយៈពេលមិនដល់១២ម៉ោងកម្ពុជាទះថៃ៣កំផ្លៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
សហព័ន្ធឧស្សាហកម្មថៃ៖ ការបិទព្រំដែនជាមួយកម្ពុជា ប៉ះពាល់ដល់ការនាំចេញថៃ ៥,២ ប៊ីលានដុល្លារ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
នៅពេលលឺថាថៃចង់ប្រើទ័ពការពារអធិបតេយ្យភាពខ្លួន អតីតប្រមុខការទូតកម្ពុជាសួរថា តើអធិបតេយ្យភាពថៃនៅឯណា?
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
Breaking News! អ៊ីស្រាអែល វាយប្រហារអ៊ីរ៉ង់ហើយ! សង្គ្រាមធំអាចផ្ទុះឡើង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងទទួលរងឥទ្ធិពលព្យុះទី១ ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១៣មិថុនា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មហាសំណាង! មនុស្សម្នាក់គត់នៅរស់ពីការធ្លាក់យន្តហោះឥណ្ឌា ដោយសារលោតចុះតាមច្រកចេញអាសន្ន
-
នយោបាយ៣ ថ្ងៃ ago
សម្ដេចតេជោប្រាប់ទៅរដ្ឋាភិបាលត្រៀមផ្ទុះអាវុធគ្រប់ពេលដែលថៃឈ្លានពាន