Connect with us

សេដ្ឋកិច្ច

រដ្ឋជំរុញឱ្យសហគ្រាសធុនតូច និងមធ្យមមកកៀរគរប្រភពទុនតាមរយៈទីផ្សារហ៊ុន

បានផុស

នៅ

និយ័តករមូលបត្រកម្ពុជា (ន.ម.ក) ​អំពាវនាវដល់សហគ្រាសធុនតូច និងមធ្យម (SMEs) ពិចារណាក្នុងការកៀរគរប្រភពទុនតាមរយៈទីផ្សារមូលបត្រ នឹងលើកកម្ពស់នូវឧត្តមភាព កិត្យានុភាព ​និរន្តរភាព និងការពង្រីករបស់អាជីវកម្មខ្លួនឱ្យកាន់តែរីកចម្រើន​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃ ន.ម.ក​ បានថ្លែងបែបនេះនៅក្នុងសិក្ខាសាលាស្តីពី “ការឈានចូលទីផ្សារមូលបត្ររបស់សហគ្រាសធុនតូច និងមធ្យម៖ បទពិសោធន៍នៅប្រទេសថៃ” កាលពី​ថ្ងៃទី៥ ខែមិថុ​ដែល​ត្រូវបានរៀបចំដោយ​ន.ម.ក.​ សហការជាមួយក្រុមហ៊ុន អេ ភី អិម (ខេមបូឌា) ស៊ីឃ្យួរឹធី ឯ.ក និងក្រុមហ៊ុន Asset Pro Management Co.,Ltd. ដោយមានការគាំទ្រពីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (ក.ឧ.វ.ប.ន.) និងសមាគមសហគ្រិនវ័យក្មេងកម្ពុ​ជា។

លោក សុជាតិបានគូសបញ្ជាក់ថា៖ “ការកៀរគរប្រភពទុនតាមរយៈទីផ្សារមូលបត្រ នឹងលើកកម្ពស់នូវឧត្តមភាព កិត្យានុភាព និងនិរន្តរភាពរបស់ SMEs នៅកម្ពុជា។ ដូចនេះ ខ្ញុំសូមអំពាវនាវដល់ SMEs ដែលមានចំណាប់អារម្មណ៍នៅក្នុងការកៀរគរមូលធនតាមរយៈទីផ្សារមូលបត្រ ឬចក្ខុវិស័យនៅក្នុងការរៀបចំខ្លួន​ឱ្យក្លាយជាក្រុមហ៊ុនដែលមានស្តង់ដា និងមានអភិបាលកិច្ចល្អ អាចធ្វើការទំនាក់ទំនងមក ន.ម.ក. ដោយ​ផ្ទាល់ ឬក៏អាចស្នើសុំការជួយគាំទ្រតាមរយៈ​ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ឬសមាគមសហគ្រិនវ័យក្មេងកម្ពុជាក៏បាន។ ពួកយើងបានត្រៀមខ្លួនរួចរាល់សម្រាប់បេសកកម្មនេះ” ។

លោក ហ៊ត ផេង អនុរដ្ឋលេខាធិការ នៃ ក.ឧ.វ.ប.ន. បានថ្លែងថា ការឈានចូលទីផ្សារមូលបត្រ ជាកាលានុវត្តភាពរបស់ SMEs​ ក្នុងការពង្រីកវិសាលភាពធុរកិច្ច និងការតភ្ជាប់ទៅនឹងបណ្តាញខ្សែច្រវ៉ាក់ផ្គត់ផ្គង់ក្នុងតំបន់ និងសកល។

លោកថា៖«ក្នុងន័យនេះ ខ្ញុំសូមស្នើ SMEs ទាំងអស់​ ចាប់យកឱកាសនេះឱ្យកាន់តែបុរេសកម្ម ដើម្បីពង្រីកផលិតកម្ម អាជីវកម្ម សេវាកម្ម និងពង្រឹងសមត្ថភាពប្រកួតប្រជែងប្រកបដោយសក្តិសិទ្ធភាព ចីរភាព និងបរិយាប័ន្ន  »។

យោងតាមការសិក្សា​របស់​ធនាគារជាតិ​នៃកម្ពុជា ស្តីពីតួនាទីរបស់​សហគ្រាសធុនតូច និងមធ្យម ក្នុងសេដ្ឋកិច្ចឌីជីថលកម្ពុជា បានលើកឡើងថា នៅលើសកលលោក​សហគ្រាសធុនតូច និងមធ្យមត្រូវបានគេចាត់ទុកថា បានដើរតួនាទីយ៉ាង​សំខាន់ក្នុង​ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ការធានានូវបរិយាបន្ន​សកលនិងកំណើន​សេដ្ឋកិច្ច។ 
 
បច្ចុប្បន្ន​កម្ពុជា​មីក្រូ​សហគ្រាស ខ្នាតតូច​និងមធ្យម​មានប្រមាណ ៥០០០០០ សហគ្រាស​សមមូលនឹង ៩៩,៨% នៃក្រុមហ៊ុន​ទាំងអស់ដែល​ផ្ដល់ការងារ​ដល់ ៧០% នៃកម្លាំង​ពលកម្មសរុប​និងចូលរួមក្នុង​សេដ្ឋកិច្ច​ជាតិស្មើ​នឹង ៥៨% នៃផលិតផល​ក្នុងស្រុក(ផ.ស.ស)។

តាមរយៈការសិក្សា បានឱ្យដឹងថា​ភាគច្រើន​នៃសហគ្រាស​ទាំងនោះស្ថិត​ក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ​និងមិនទាន់បាន​ចុះបញ្ជី​ផ្លូវការនៅឡើយ។ ដូច្នេះហើយ​បានជារាជរដ្ឋាភិបាល​កម្ពុជា ដៃគូអភិវឌ្ឍន៍ អ្នកសិក្សាស្រាវជ្រាវ​និងអ្នកធ្វើ​គោលនយោបាយ​នានា បាននិងកំពុងបង្កើត​គោលនយោបាយ​និងកម្មវិធី​ដើម្បីគាំទ្រ អភិវឌ្ឍន៍ សហគ្រាស​ធុនតូចនិងមធ្យម (SMEs) ក្នុងគោលបំណង លើកទឹកចិត្ត​ក្នុងការចុះបញ្ជី​ផ្លូវការបង្កើត​ការងារនិងកំណើន​ប្រកបដោយចីរភាព៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ចរាចរណ៍៤ នាទី មុន

បុរសជនជាតិចិនបើករថយន្ដបុករបាំងថ្មចែកទ្រូងផ្លូវក្រឡាប់ផ្ងារជើង

សេដ្ឋកិច្ច២៣ នាទី មុន

ក្រុមហ៊ុនCentury Entertainment ត្រៀមបើកដំណើរការអាជីវកម្មហ្គេម VIPឡើងវិញ នៅ ខែកញ្ញា ដើម្បីចាប់យកលំហូរនៃភ្ញៀវទេសចរថៃ

កីឡា២៥ នាទី មុន

ឈឿង ល្វៃ ទៅ​ប្រកួត​នៅហុងកុង២ដង ឈ្នះខ្សែក្រវាត់ទាំង​២​ដង

ព័ត៌មានជាតិ២៦ នាទី មុន

មេសហព័ន្ធសហជីពដើម្បីកម្មករកម្ពុជា៖ អង្គការសង់ត្រាល់លូកដៃកកូរកកាយរឿងសហជីពក្នុងចេតនាបំបែកឆ្នាំងបាយកម្មករនិយោជិតក្នុងវិស័យកាត់ដេរ

ព័ត៌មានជាតិ៤៣ នាទី មុន

រដ្ឋមន្ត្រីសុខាភិបាល ធ្វើបាឋកថាស្ដីពីភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ជូនមន្ត្រី ដើម្បីគ្រប់គ្រង បម្រើសេវាប្រកបដោយគុណភាព

Sokha Hotels

ព័ត៌មានពេញនិយម