Connect with us

សេដ្ឋកិច្ច

ជំនួប​លោក ស៊ុន ចាន់ថុល សមាគមសហគ្រាស​ធុន​តូច និងមធ្យមកម្ពុជា ស្នើ​សុំ​កិច្ចសហការ​និង​គាំទ្របន្ថែម​

បានផុស

នៅ

កាលពី​រសៀលម្សិលមិញនេះ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុញ្ញាត​ឱ្យលោក តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាលរបស់សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា​(FASMEC) និងគណៈប្រតិភូចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នាឱកាសនេះ គណៈប្រតិភូ ជាសមាជិក សមាជិកា នៃសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា បានស្នើសុំការចង្អុលបង្ហាញ និងកិច្ចសហការនានារវាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និង FASMEC ដើម្បីឱ្យស្ថាប័នទាំងពីរអាចសហការរួមគ្នា លើកកម្ពស់ការចូលរួមពីវិស័យឯកជន ពិសេសសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា។

លោក ស៊ុន ចាន់ថុល បានជម្រាបដល់គណៈប្រតិភូសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា អំពីភារកិច្ចការងារ​របស់ស្ថាប័នក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលដើរតួរនាទីជាសេនាធិការរបស់រាជរដ្ឋាភិបាលក្នុងការទាក់ទាញ និងសម្របសម្រួលកិច្ចការងារវិនិយោគិនជូនវិនិយោគិន អាស្រ័យដោយហេតុថា រាជរដ្ឋាភិបាលកម្ពុជាបានចាត់ទុកផ្នែកឯកជនគឺជាក្បាលម៉ាស៊ីនដ៏សំខាន់ ជាចំណែកជំរុញភាពរីកចម្រើនរបស់សង្គមជាតិ។

ក្នុងកិច្ចពិភាក្សា លោក តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាលសមាគម​បានស្នើសុំលោក​ឧបនាយករដ្ឋមន្ត្រី ពិនិត្យលទ្ធភាពអនុញ្ញាតឱ្យមានការរៀបចំជាទម្រង់នៃកិច្ចសហការណាមួយរវាងស្ថាប័នទាំងពីរ ដើម្បីជំរុញតភ្ជាប់ទំនាក់ទំនង និងផ្ដល់ឱកាសបន្ថែមដល់វិនិយោគិនកម្ពុជា ពិសេសក្នុងសហគ្រាសធុនតូច និងមធ្យម។

បន្ថែមពីនេះ លោកក៏​ស្នើសុំទៅស្ថាប័នក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បន្ថែមការយកចិត្តទុកដាក់ដល់វិស័យឯកជន ពិសេស​សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ក្រៅអំពីវិនិយោគិនដោយផ្ទាល់ពីបរទេសដែលចូលមកវិនិយោគនៅកម្ពុជា ដើម្បីជាការគាំទ្រនិងផ្ដល់ឱកាសដល់សហគ្រាសធុនតូច និងមធ្យមដែលមានសក្ដានុពលផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម