សេដ្ឋកិច្ច
ថៃ និងឡាវ ត្រៀមបើកដំណើរការផ្លូវរថភ្លើងបាងកក-វៀងចន្ទន៍
ប្រទេសថៃ និងឡាវបានត្រៀមខ្លួនរួចជាស្រេចក្នុងការសម្ពោធបណ្តាញផ្លូវដែកថ្មីមួយ ដែលតភ្ជាប់ទីក្រុងបាងកក និងទីក្រុងវៀងចន្ទន៍ ដោយដំណើរការសាកល្បងគ្រោងនឹងធ្វើឡើងនៅថ្ងៃ ១៣-១៤ ខែមិថុនានេះ តាមការប្រកាសរបស់ប្រតិបត្តិករផ្លូវដែករដ្ឋថៃ (SRT)។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានក្នុងស្រុក The Thaiger។

ផ្លូវដែកថ្មីនេះ ត្រូវបានកសាងឡើងដើម្បីកែលម្អការតភ្ជាប់សម្រាប់អ្នកធ្វើដំណើរ និងសម្រួលដល់ការដឹកជញ្ជូនទំនិញរវាងប្រទេសទាំង២ ដោយធ្វើឱ្យថៃក្លាយជាមជ្ឈមណ្ឌលដឹកជញ្ជូនដ៏សំខាន់ក្នុងតំបន់។ វានឹងតភ្ជាប់ពីស្ថានីយ៍រថភ្លើងក្រុងបាងកក Krung Thep Aphiwat និងស្ថានីយ៍ក្រុងវៀងចន្ទន៍ Khamsavath។
មន្រ្តី SRT បានឱ្យដឹងថា អនុរដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនថៃ លោក Surapong Piyachote បានសង្កត់ធ្ងន់លើតម្រូវការនៃការរៀបចំខ្លួនឱ្យបានហ្មត់ចត់របស់ SRT សម្រាប់ការបើកដំណើរការជាផ្លូវការនៃផ្លូវដែកថ្មី ដែលគ្រោងនឹងធ្វើឡើងនៅខែក្រោយ។
បើតាមមន្រ្តី SRT អភិបាលរង SRT លោក Awirut Thongnet និងនាយកគ្រប់គ្រងផ្លូវដែកជាតិឡាវ លោក Daochinda Siharath បានជួបប្រជុំគ្នាកាលពីសប្ដាហ៍ដើមខែ ដើម្បីបញ្ចប់ព័ត៌មានលម្អិតសម្រាប់សេវាកម្មរថភ្លើង។

កិច្ចពិភាក្សារវាងភាគីទាំង២ ក៏បានគ្របដណ្តប់លើការអភិវឌ្ឍន៍ទីផ្សារទេសចរណ៍ ការផ្សាយពាណិជ្ជកម្ម ទំនាក់ទំនងសាធារណៈ និងយុទ្ធសាស្រ្តក្នុងការលើកកម្ពស់ការដឹកជញ្ជូនទំនិញរវាងប្រទេសថៃ ឡាវ និងប្រទេសចិនផងដែរ។
គួរគូសបញ្ជាក់ថា ប្រទេសថៃ និងឡាវបានព្រមព្រៀងគ្នាជំរុញការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធសាធារណៈរវាងប្រទេសទាំង២ ដើម្បីគាំទ្រការតភ្ជាប់ និងការដឹកជញ្ជូន។ ក្រៅតែពីផ្លូវដែក ស្ពានចំនួន ៥ នៅលើទន្លេមេគង្គភ្ជាប់ពីត្រើយម្ខាងទៅត្រើយម្ខាងនៃប្រទេសទាំង២ ត្រូវបានសាងសង់ឡើង ហើយរដ្ឋាភិបាលទាំង២កំពុងសិក្សាលើគំរោងស្ពានភ្ជាប់ទី៦ថ្មី៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
កីឡា១ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


