សេដ្ឋកិច្ច
អាមេរិកពិន័យក្រុមហ៊ុនអាកាសចរណ៍ Emirates ១,៥ លានដុល្លារ ចំពោះការហោះហើរក្នុងដែនអាកាសហាមឃាត់
ក្រសួងដឹកជញ្ជូនរបស់សហរដ្ឋអាមេរិក បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួនបានពិន័យក្រុមហ៊ុនអាកាសចរណ៍ Emirates ចំនួន ១,៥ លានដុល្លារ សម្រាប់ប្រតិបត្តិការហោះហើរ ដោយប្រើកូដបញ្ជាក់អត្តសញ្ញាណរបស់ក្រុមហ៊ុនអាកាសចរណ៍ JetBlue Airways ក្នុងដែនអាកាសហាមឃាត់។ នេះបើតាមការរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

ក្រសួងបានឱ្យដឹងថា នៅចន្លោះខែធ្នូ ឆ្នាំ ២០២១ ដល់ខែសីហា ឆ្នាំ ២០២២ ក្រុមហ៊ុន Emirates បានប្រើកូដបញ្ជាក់អត្តសញ្ញាណរបស់ក្រុមហ៊ុនអាកាសចរណ៍ JetBlue Airways សម្រាប់ប្រតិបត្តិការជើងហោះហើររវាងអារ៉ាប់រួម និងសហរដ្ឋអាមេរិក នៅក្នុងដែនអាកាសដែលរដ្ឋបាលអាកាសចរណ៍សហព័ន្ធ (FAA) ហាមឃាត់សម្រាប់ប្រតិបត្តិករអាមេរិក។
ការប្រព្រឹត្តនេះ ក៏បានរំលោភលើកិច្ចព្រមព្រៀងខែតុលា ឆ្នាំ ២០២០ ដែលមានក្នុងការផាកពិន័យក្រុមហ៊ុន Emirates សម្រាប់ប្រតិបត្តិការជើងហោះហើរផ្សេងទៀតក្នុងដែនអាកាសហាមឃាត់របស់ FAA ផងដែរ។
ក្រុមហ៊ុន Emirates ទទួលបានបញ្ជាឱ្យបង់ប្រាក់ចំនួន ២០០ ០០០ ដុល្លារ ក្នុងបញ្ជាឆ្នាំ ២០២០ និង ២០០ ០០០ ដុល្លារទៀត ប្រសិនបើក្រុមហ៊ុននេះរំលោភលើការបញ្ជាក្នុងរយៈពេល១ឆ្នាំ។
ទាំងក្រុមហ៊ុន JetBlue និងក្រុមហ៊ុន Emirates ដែលប្រើកូដរួមគ្នាមុនបញ្ចប់នៅឆ្នាំ ២០២២ មិនទាន់ចេញប្រតិកម្មយ៉ាងណាទេ ជុំវិញការផាកពិន័យចុងក្រោយនេះ។

ក្រសួងដឹកជញ្ជូនបានគូសបញ្ជាក់ថា ជើងហោះហើរជាប់ចោទ បានហើរកាត់ «តំបន់ព័ត៌មានជើងហោះហើរ» ទីក្រុងបាកដាដ ក្រោមកម្ពស់កំណត់ ដែល FAA បានហាមឃាត់ក្រុមហ៊ុនអាកាសចរណ៍អាមេរិកទាំងអស់ ប្រតិបត្តិករហោះហើរសម្រាប់ពាណិជ្ជកម្មអាមេរិកទាំងអស់ និងគ្រប់ទាំងកូដបញ្ជាក់អត្តសញ្ញាណសម្រាប់ប្រតិបត្តិការរួមទាំងអស់ ដែលគ្មានការអនុញ្ញាតពិសេស។
ក្រុមហ៊ុន Emirates អាចប្រឈមនឹងការផាកពិន័យ ៣០០ ០០០ ដុល្លារទៀត ប្រសិនបើហ៊ានបំពានច្បាប់នេះម្ដងទៀតក្នុងរយៈពេល១ឆ្នាំ។
យ៉ាងណាមិញ ក្រុមហ៊ុន Emirates បានប្រកែកប្រាប់ក្រសួងដឹកជញ្ជូនអាមេរិកថា ខ្លួនផ្តល់អាទិភាពដល់សុវត្ថិភាពរបស់អ្នកដំណើរ បុគ្គលិក និងប្រតិបត្តិករដែនអាកាសផ្សេងទៀត ដោយបន្ថែមថា ជើងហោះហើររបស់ខ្លួនហោះហើរក្រោមកម្រិតអនុញ្ញាត តាម «ការណែនាំផ្ទាល់ពីអ្នកត្រួតពិនិត្យចរាចរណ៍ផ្លូវអាកាសដែលពាក់ព័ន្ធ» ដើម្បីជៀសវាងការប៉ះទង្គិចគ្នា។
បើតាមក្រសួង ក្រុមហ៊ុននេះបន្តថា អាកាសយានិក Emirates បានអះអាងថា អ្នកបើកយន្តហោះមានកាតព្វកិច្ចស្របច្បាប់ក្នុងការធ្វើតាមការណែនាំរបស់អ្នកគ្រប់គ្រងចរាចរណ៍ផ្លូវអាកាសដែលពាក់ព័ន្ធ ព្រោះថាការមិនធ្វើតាមការណែនាំបែបនេះ នឹងមានផលប៉ះពាល់ដល់សុវត្ថិភាពយ៉ាងខ្លាំង៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា១ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


