សេដ្ឋកិច្ច
អ្នកជំនាញ៖ ការរីកចម្រើននៃ AI និងមនុស្សយន្ត បង្កើតឱកាសធំសម្រាប់យុវជនថៃ
ក្រុមហ៊ុនបច្ចេកវិទ្យា AI និង Robotics Ventures (ARV) បាននិយាយកាលពីថ្ងៃចន្ទថា បញ្ញាសិប្បនិម្មិត (AI) និងឧស្សាហកម្មមនុស្សយន្ត ផ្តល់ឱកាសដ៏ធំសម្រាប់ប្រជាជនថៃវ័យក្មេង ដោយសារតម្រូវការសម្រាប់កម្មករក្នុងវិស័យនេះ មានកម្រិតខ្ពស់។ នេះបើតាមការចុះផ្សាយរបស់កាសែត The Nation។

ក្រុមហ៊ុននេះ បាននិយាយដោយលើកឡើងពីការសិក្សារបស់ខ្លួនថា តម្រូវការសម្រាប់កម្មករនៅក្នុងឧស្សាហកម្ម AI និងមនុស្សយន្ត បានកើនឡើង ៣៧ ភាគរយនៅឆ្នាំនេះ ជាមួយនឹងប្រាក់ខែចន្លោះពី ៣០ ០០០ ដល់ ៤០ ០០០ បាត ក្នុងមួយខែ។
អ្នកគ្រប់គ្រងទូទៅរបស់ ARV លោក Thana Slanvetpan បាននិយាយថា ក្រុមហ៊ុនបច្ចេកវិទ្យាកំពុងបង្កើតប្រាក់ចំណូលខ្ពស់ ដោយសារតម្រូវការនៅទូទាំងឧស្សាហកម្មសម្រាប់ដំណោះស្រាយឌីជីថល ដើម្បីបង្កើនការប្រកួតប្រជែង និរន្តរភាព មុខមាត់អាជីវកម្ម និងទំនុកចិត្តរបស់អតិថិជន។
លោកបានបន្តយ៉ាងដូច្នេះថា៖ «តម្រូវការសម្រាប់កម្មករ ដែលជាអ្នកជំនាញផ្នែក AI មនុស្សយន្ត ទិន្នន័យ និងស្វ័យប្រវត្តិកម្ម មានកម្រិតខ្ពស់ ព្រោះជំនាញទាំងនេះ គឺច្បាស់លាស់ និងថ្មីសម្រាប់ប្រទេសថៃ»។ លោកបានបន្ថែមថា វិស័យអប់រំកំពុងយកចិត្តទុកដាក់ ដោយការកែសម្រួលកម្មវិធីសិក្សា ដើម្បីបំពេញតម្រូវការវិស័យឯកជន។

លោក Thana បាននិយាយថា ARV កំពុងផ្តោតលើការអភិវឌ្ឍបច្ចេកវិទ្យា ដើម្បីបង្កើនប្រសិទ្ធភាពនៃអាជីវកម្មជាច្រើន ដូចជា AI សម្រាប់សេវាវេជ្ជសាស្រ្ត មនុស្សយន្ត និងស្វ័យប្រវត្តិកម្មសម្រាប់អាជីវកម្មថាមពល និងប្រព័ន្ធវិភាគទិន្នន័យឥណទានកាបូន។
លោកលើកឡើងថា ដំណោះស្រាយទាំងនេះនឹងលើកទឹកចិត្តមនុស្សឱ្យណែនាំផ្លូវដើម្បីកាត់បន្ថយគម្លាតបច្ចេកវិទ្យា ហើយថែមទាំងពង្រីកការប្រើប្រាស់បច្ចេកវិទ្យារបស់ពួកគេផងដែរ។
លោក Thana បានបន្តទៀតថា៖ «ការធ្វើការនៅក្នុងឧស្សាហកម្ម AI និងមនុស្សយន្ត គឺជាជម្រើសដ៏គួរឱ្យចាប់អារម្មណ៍មួយ ពីព្រោះការប្រកួតប្រជែងមិនខ្ពស់បើនិយាយពីមនុស្ស ប្រាក់ខែ និងផ្លូវអាជីព ។ វាក៏មានហានិភ័យទាប បើធៀបនឹងផ្លូវអាជីពផ្សេងទៀត ដែលរងផលប៉ះពាល់ដោយបច្ចេកវិទ្យា»។
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


