សេដ្ឋកិច្ច
អាជីវកម្មថៃរងផលប៉ះពាល់ធ្ងន់ធ្ងរ ដោយការធ្លាក់ចុះនៃអំណាចទិញ
កាសែតក្នុងស្រុកថៃ The Nation បានចុះផ្សាយដោយស្រង់សម្ដីអ្នកជំនាញពីវិស័យផ្សេងៗថា អាជីវកម្មថៃស្ថិតក្នុងភាពមិននឹងន ដោយសារតែអំណាចនៃការទិញរបស់ប្រទេសនេះបានបន្តធ្លាក់ចុះ ដោយអាជីវកម្មលក់រាយ និងលក់ដុំ ក៏ដូចជាភោជនីយដ្ឋាននៅតាមបណ្តាខេត្តផ្សេងៗ កំពុងជួបប្រទះនឹងការលក់ធ្លាក់ចុះពី ៣០-៤០ ភាគរយ ដែលបង្កការព្រួយបារម្ភថាបញ្ហាសន្ទនីយភាពអាចរីករាលដាលបន្ថែមទៀត។

អ្នកជំនាញបន្តថា ប្រតិបត្តិករអាជីវកម្មកំពុងជំរុញឱ្យរដ្ឋាភិបាលគាំទ្រវិធានការជំរុញផ្សេងៗ ដើម្បីដោះស្រាយវិបត្តិតម្លៃនៃការរស់នៅ ដែលគេសំដៅលើការចំណាយខ្ពស់ដើម្បីការរស់នៅប្រចាំថ្ងៃ។ ពួកគេ ចាត់ទុកថា គំនិតផ្តួចផ្តើមកាបូបឌីជីថលរបស់រដ្ឋាភិបាល លោក សេដ្ឋា ថាវីស៊ី គ្មានប្រសិទ្ធភាពសម្រាប់អាជីវកម្មខ្នាតតូច ដោយសារលក្ខខណ្ឌស្មុគស្មាញ និងការផ្ទេរប្រាក់យឺត។ នេះបើតាម The Nation។
អំណាចនៃការទិញនៅតែផុយស្រួយ និងបន្តធ្លាក់ចុះ ជាពិសេសក្នុងចំណោមក្រុមប្រជាជនដែលមានប្រាក់ចំណូលទាប។ អាជីវកម្មខ្នាតតូចទាំងនៅទីក្រុងបាងកក និងតាមបណ្ដាខេត្ត បានរងផលប៉ះពាល់ដោយការថយចុះនៃការចំណាយរបស់អ្នកប្រើប្រាស់ ដែលឆ្លុះបញ្ចាំងពីការថមថយនៃការលក់ បង្កហានិភ័យដល់សេដ្ឋកិច្ចថៃ ក្នុងឆមាសទី២នៃឆ្នាំនេះ។
ទីប្រឹក្សាកិត្តិយសនៃសមាគមពាណិជ្ជកម្មលក់ដុំ និងរាយថៃ លោក Somchai Pornrattanacharoen បានថ្លែងថា ជាទូទៅ អាជីវកម្មលក់រាយ និងលក់ដុំនៅទូទាំងប្រទេស ស្ថិតក្នុងស្ថានភាពក្រីក្រ ជាពិសេសនៅតាមបណ្តាខេត្ត ដែលកម្លាំងទិញមានការថយចុះគួរឱ្យកត់សម្គាល់។

អ្នកជំនាញដដែលបន្តថា អតិថិជន បានកាត់បន្ថយការចំណាយរបស់ពួកគេលើផលិតផលទាំងអស់ពីចន្លោះ ១៥-៣០ ភាគរយ ដោយផ្តោតជាចម្បងលើអ្វីដែលសំខាន់។ ការណ៍នេះ បានជះឥទ្ធិពលដល់ហាងតូចៗជាង ៤០០ ០០០ នៅទូទាំងប្រទេស រួមទាំងអ្នកលក់ដុំ និងអ្នកលក់រាយជាង ១០០ នៅតាមខេត្ត បង្កជាការបិទអាជីវកម្មដោយសារតែការថយចុះនៃអំណាចទិញ ការចំណាយកើនឡើង និងការប្រកួតប្រជែងកាន់តែខ្លាំង។
ដោយមើលឃើញពីបញ្ហាយឺតយ៉ាវ និងហិរញ្ញវត្ថុនៃផែនការ «កាបូបឌីជីថល» លោក Somchai បាននិយាយថា រដ្ឋាភិបាលថៃត្រូវអនុវត្តឱ្យបានឆាប់រហ័សនូវគោលនយោបាយជំរុញសេដ្ឋកិច្ច ដែលផ្តោតលើក្រុមជាក់លាក់ ដូចជាយុទ្ធសាស្រ្ត «ពាក់កណ្តាលពាក់កណ្ដាល» ដែលអាចជំរុញអំណាចទិញបានយ៉ាងឆាប់រហ័ស និងផ្តល់អត្ថប្រយោជន៍ដល់អាជីវកម្មខ្នាតតូចបំផុត តាមរយៈការជំរុញការចំណាយប្រាក់ទូទាំងប្រទេស។ យុទ្ធសាស្រ្ត «ពាក់កណ្តាលពាក់កណ្ដាល» គឺជាផែនការសេដ្ឋកិច្ចដែលរដ្ឋាភិបាលថៃបានដាក់ចេញក្នុងសម័យកូវីដ ដើម្បីជំរុញការទិញទូទាំងប្រទេស តាមរយៈការជួយទូទាត់ប្រាក់ ៥០ ភាគរយ នៅពេលមនុស្សម្នាក់ទិញអាហារ ភេសជ្ជៈ និងទំនិញទូទៅះអស់ពី ១៥០ បាត/ថ្ងៃ។
អាជីវកម្មតាមភោជនីយដ្ឋាននៅតាមខេត្តថៃ ក៏ជួបការលំបាកដែរ ដោយប្រធានសមាគមភោជនីយដ្ឋានថៃ លោក Thaniwan Kulmongkol បាននិយាយថា អាជីវកម្មភោជនីយដ្ឋានក្នុងឆមាសទី១នៃឆ្នាំនេះមានភាពអន់ថយ ដោយការលក់នៅខែឧសភាបានធ្លាក់ចុះរហូតដល់ ៤០ ភាគរយ ពោលគឺអាក្រក់ជាងឆ្នាំមុនទៀត។

លោកបន្តថា ស្ថានភាពនេះមានការលំបាកជាពិសេសតាមបណ្តាខេត្តក្នុងរដូវវស្សា ដែលជារដូវលក់បានទាបសម្រាប់ការប្រកបអាជីវកម្ម។ លោកគូសបញ្ជាក់ថា អ្នកលក់អាហារតាមរទេះខ្លះដែលរកប្រាក់មិនបានត្រឹមតែមួយសប្តាហ៍ អាចនឹងត្រូវឈប់ ដែលការណ៍បែបនេះបានប៉ះពាល់ដល់អាជីវករលក់អាហារតាមផ្លូវរាប់លាននាក់នៅទូទាំងប្រទេស។
ក្រៅពីនេះ អ្នកជំនាញមកពីវិស័យផ្សេងៗទៀតរបស់ថៃ ក៏គូសបញ្ជាក់ពីផលប៉ះពាល់នៃអំណាចទិញធ្លាក់ចុះផងដែរ ដូចជាវិស័យសណ្ធាគារជាដើម ដោយសារតែទេសចរណ៍ក្នុងស្រុកធ្លាក់ចុះ ខណៈបំណុលគ្រួសារ និងការបិទរោងចក្រ ដែលបង្កជាការធ្លាក់ចុះនៃការចំណាយរបស់ប្រជាជន។
ក្នុងវិស័យអចលនទ្រព្យវិញ ចំនួនផ្ទះ និងខុនដូ ដែលលក់មិនចេញ បានកើនឡើងជាខ្លាំងក្នុងត្រីមាសទី ១ ឆ្នាំ ២០២៤ ដោយអ្នកជំនាញបានកត់សម្គាល់ថា វិស័យនេះកំពុងរងឥទ្ធិពលនៃកំណើនអត្រាការប្រាក់ ដែលកំពុងប៉ះពាល់ដល់អតិថិជន៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា១ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


