សេដ្ឋកិច្ច
សហជីពឥណ្ឌូណេស៊ី ព្រមានពីការដួលរលំនៃវិស័យវាយនភ័ណ្ឌ ដោយសារការបញ្ឈប់កម្មករច្រើន និងការបិទរោងចក្រ
ប្រធានសហព័ន្ធសហជីពឥណ្ឌូណេស៊ី (KSPN) លោក Ristadi បានប្រកាសថា កម្មករផ្នែកវាយនភណ្ឌ និងផលិតផលវាយនភណ្ឌរាប់ម៉ឺននាក់របស់ឥណ្ឌូណេស៊ី ត្រូវបានបញ្ឈប់ពីការងារក្នុងឆ្នាំនេះ ដោយសារតែភាពចុះដុនដាបអាចនឹងដួលរលំនៃវិស័យនេះ។ នេះបើតាមការចុះផ្សាយបន្តរបស់កាសែត Jakarta Globe។

លោក Ristadi បានប្រាប់សារព័ត៌មានក្នុងស្រុក Beritasatu.com កាលពីថ្ងៃអាទិត្យថា៖ «វិស័យឧស្សាហកម្មវាយនភណ្ឌ និងផលិតផលវាយនភណ្ឌ កំពុងស្ថិតក្នុងស្ថានភាពដុនដាប ជាពិសេសរោងចក្រក្នុងស្រុក ដោយសារទីផ្សារក្នុងស្រុកត្រូវបានជន់លិចដោយទំនិញនាំចូល។ សម្លៀកបំពាក់ វាយនភ័ណ្ឌ និងស្បែកជើងពីបរទេស នៅតែបន្តជន់លិចទីផ្សារក្នុងស្រុករបស់យើង»។
យោងតាម KSPN ចាប់តាំងពីដើមឆ្នាំ ២០២៤ មក កម្មករចំនួន ១៣ ៨០០ នាក់ក្នុងឧស្សាហកម្មវាយនភណ្ឌរបស់ប្រទេសឥណ្ឌូណេស៊ី ត្រូវបានបញ្ឈប់ដោយសារតែការបញ្ជាទិញធ្លាក់ចុះ ដោយក្រុមហ៊ុនមួយចំនួនថែមទាំងផ្អាកប្រតិបត្តិការទាំងស្រុងទៀតផង។ បច្ចុប្បន្ននេះ មានតែឧស្សាហកម្មវាយនភ័ណ្ឌដែលតម្រង់ទិសសម្រាប់ការនាំចេញប៉ុណ្ណោះ ដែលបន្តប្រតិបត្តិការរបស់ខ្លួន។
យ៉ាងណាមិញ លោក Ristadi បានបន្ថែមថា ចំនួនកម្មករដែលរងការបញ្ឈប់ពិតប្រាកដគឺ ៥០ ០០០ នាក់ ប៉ុន្តែ ក្រុមហ៊ុនជាច្រើនមិនចង់បង្ហាញឈ្មោះពាក់ព័ន្ធនឹងបញ្ហានេះ ដើម្បីរក្សាការជឿទុកចិត្តពីធនាគារ និងអ្នកទិញ។ លោកគូសបញ្ជាក់ថា ប្រសិនបើក្រុមហ៊ុនទាំងនោះបង្ហាញថា ខ្លួនបញ្ឈប់កម្មករ នោះអ្នកទិញអាចនឹងលុបចោលការបញ្ជាទិញរបស់ខ្លួន ហើយប្ដូរទៅរកក្រុមហ៊ុនផ្សេងៗទៀត។

មន្រ្តី KSPN ដដែលគូសបញ្ជាក់ថា ការបញ្ឈប់កម្មករភាគច្រើនកើតឡើងនៅខេត្តជ្វាខាងលិច និងជ្វាកណ្តាល ដែលបណ្ដុំទៅដោយរោងចក្រឧស្សាហកម្មវាយនភ័ណ្ឌ។
គួរគូសបញ្ជាក់ថា រលកនៃការបិទរោងចក្រវាយនភ័ណ្ឌឥណ្ឌូណេស៊ីកើតឡើង ក្រោយឥណ្ឌូណេស៊ីធ្វើវិសោធនកម្ម បន្ធូរបន្ថយបទបញ្ជារដ្ឋមន្ត្រីពាណិជ្ជកម្ម ទាក់ទងនឹងគោលនយោបាយ និងបទប្បញ្ញត្តិនាំចូល ដែលបង្កឱ្យសម្លៀកបំពាក់នាំចូលជន់លិចទីផ្សារក្នុងស្រុក។
លោក Ristadi ព្រមានថា៖ «ប្រសិនបើបញ្ហានេះនៅតែបន្ត មិនយូរមិនឆាប់ ឧស្សាហកម្មវាយនភណ្ឌក្នុងស្រុក នឹងមិនអាចប្រកួតប្រជែងជាមួយផលិតផលវាយនភ័ណ្ឌបរទេសបានទេ ដោយសារតម្លៃរបស់គេថោកជាង»។ លោកបន្ថែមថា រដ្ឋាភិបាលឥណ្ឌូណេស៊ីត្រូវតែកំណត់ការនាំចូល ព្រោះ «បើនិយាយពីបច្ចេកវិទ្យា និងធនធានមនុស្ស ឥណ្ឌូណេស៊ីមានសមត្ថភាពផលិតរួចហើយ» បែបនេះហើយគួរតែនាំចូលវត្ថុធាតុដើមដែលឥណ្ឌូណេស៊ីមិនអាចផលិតបាន៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា១ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


